home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធ្លាប់ឆ្ងល់ទេ? ពេលមករដូវស្រីៗអាចហាត់ប្រាណបានឬអត់?

ធ្លាប់ឆ្ងល់ទេ? ពេលមករដូវស្រីៗអាចហាត់ប្រាណបានឬអត់?

អំឡុង​ពេល​មាន​រដូវ ស្រីៗ​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ឈឺ​ពោះ ហើម​ពោះ អស់​កម្លាំង និង​ឈឺក្បាល ប៉ុន្តែ​ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​អាការៈ​ទាំង​នេះ​បាន។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពីអត្ថប្រយោជន៍ និង​តិចនិកសម្រាប់ការហាត់ប្រាណពេលមក​រដូវ។

អត្ថប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​​ពេល​មក​​រដូវ

១. ជួយ​ឲ្យ​អារម្មណ៍​ល្អ

យោង​តាម​មហាវិទ្យាល័យ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​សហរដ្ឋ​អាមេរិក​ ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​អារម្មណ៍​បាក់​ទឹក​ចិត្ត​បាន។ ដូចនេះ​ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ជាង​មុន​ពេល​យើង​មិន​សប្បាយ​ចិត្ត ឬ​ខឹង​អំឡុង​ពេល​មករដូវ។

២. បន្ថយ​អាការៈ​អស់​កម្លាំង

ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​បង្ក​ឲ្យ​មាន​អាការៈ​អស់​កម្លាំង​អំឡុង​ពេល​មក​រដូវ។ ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​អាច​ជួយ​បង្កើន​កម្រិត​ថាមពល​ជំនួស​ឲ្យ​ការ​បាត់បង់​ថាមពល​អំឡុង​ពេល​មក​រដូវ។

៣. បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ

ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Journal of Education and Health Promotion បាន​រក​ឃើញ​ថា​អ្នក​ហាត់ប្រាណ​យ៉ាង​តិច​៣០​នាទី​រយៈពេល​៨​សប្ដាហ៍​ជាប់គ្នា​មាន​អាការៈ​ឈឺចាប់​ពេល​មក​​រដូវ​តិច​ជាង​អ្នក​មិន​ហាត់ប្រាណ​សោះ។ អ្នកសិក្សា​​ក៏​បាន​សន្និដ្ឋាន​​ថា​ការ​ហាត់ប្រាណ​មុន និង​អំឡុង​ពេល​មក​​រដូវ​អាច​ជួយ​បន្ថយ​អាការៈ​បាន។ ការ​ហាត់ប្រាណ​មិន​ចាំ​បាច់​ធ្វើ​សកម្មភាព​ខ្លាំងៗ​ទេ ការ​ដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​ផ្តល់​អត្ថប្រយោជន៍​នេះ​ដែរ។

តិចនិក​សម្រាប់​ការ​ហាត់ប្រាណ​អំឡុង​ពេល​មក​រដូវ

១. លំហាត់​ប្រាណ​ប្រើ​កម្លាំង​តិច

អំឡុង​ពេល​មក​រដូវ​យក​ល្អ​ស្រីៗ​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​តិច​ដូចជា​ការ​រត់ ការ​ដើរ ការ​ជិះកង់ និង​ការ​ពត់​ពែន​ខ្លួន​ (យ៉ូហ្កា និង​តៃជី)។ លំហាត់​ប្រាណ​ទាំង​នេះ​សុទ្ធ​តែ​អាច​ជួយ​ពន្លា​សាច់ដុំ​ដែល​តឹង​ពេល​មាន​រដូវ​បាន។

២. រក្សា​ជាតិ​ទឹក

ការ​បាត់​បង់​ទឹក​ពេល​មក​រដូវ​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ និង​ទល់​លាមក​បាន។ ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​អាច​ជួយ​បន្ទន់​លាមក និង​បន្ថយ​អាការៈ​បង្ក​ភាព​មិន​ស្រួល​អំឡុង​ពេល​ហាត់ប្រាណ​បាន។ ដើម្បី​ជួយ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​យើង​ដាក់​ទឹក​នៅ​ជិត​ខ្លួន និង​ផឹក​រាល់​១៥​នាទី​ម្ដង​អំឡុង​ពេល​ហាត់ប្រាណ។

៣. ប្រើ​ថ្នាំ​បំបាត់​ឈឺចាប់

យើង​អាច​នឹង​មាន​អាការៈ​ឈឺ​ខ្នង និង​រមួល​ក្រពើ​ដែល​បង្ក​ដោយ​ការ​ហាត់ប្រាណ​ ប៉ុន្តែ​យើង​អាច​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែលមិនត្រូវការ​​​វេជ្ជបញ្ជាមួយចំនួន​​។ យើង​អាច​ប្រើ​មុន​ហាត់ប្រាណ​ដើម្បី​បន្ថយ​អាការៈ​រមួល​ក្រពើ​។ យើង​ក៏​អាច​ប្រើ​ទឹកកក ឬ​បន្ទះ​កម្ដៅ​ក្រោយ​ពី​ហាត់ប្រាណ​រួច​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​កុំ​ប្រើ​ទឹកកក​ស្អំ​ដោយ​ផ្ទាល់​លើ​ស្បែក គួរ​មាន​កន្សែង​ទ្រាប់​​លើស្បែក​​។

៤. ត្រៀម​សំឡី​អនាម័យ​បន្ថែម

ការ​ហាត់ប្រាណ​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ដែល​នេះ​ធ្វើ​ឲ្យ​ឈាម​ចេញ​ពី​ស្បូន​លឿន​ជាង​មុន។ ដូចនេះ​គួរ​ត្រៀម​សំឡី​អនាម័យ​បន្ថែម។

គួរចងចាំដែរថា​ទោះបីជា​ស្រីៗ​យើងអាច​បន្ត​ហាត់ប្រាណ​បាន​អំឡុង​ពេល​មក​រដូវ​ ប៉ុន្តែ​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​ខ្លួនឯង​មុន​នឹង​ហាត់ប្រាណ និង​មិន​គួរ​ហាត់ប្រាណ​ហួស​កម្លាំង​ទេ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/326364#benefits

https://greatist.com/health/exercise-during-period

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 10/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត