បញ្ហាធ្លាក់ស គឺជាក្ដីកង្វល់ដ៏ធំរបស់ស្ត្រីគ្រប់គ្នា ព្រោះវារំខាន និងមានគ្រោះថ្នាក់ចំពោះសុខភាព។ តែវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ការធ្លាក់សមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។
បញ្ហាធ្លាក់ស គឺជាក្ដីកង្វល់ដ៏ធំរបស់ស្ត្រីគ្រប់គ្នា ព្រោះវារំខាន និងមានគ្រោះថ្នាក់ចំពោះសុខភាព។ តែវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ការធ្លាក់សមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។

លោកបន្តថា ធ្លាក់សកើតមានជារៀងរាល់ខែចន្លោះពេលមកឈាមរដូវ ជាការធ្លាក់សរដែលមិនគួរឲ្យបារម្ភ។ សដែលធ្លាក់មកនោះមានសភាពជា អន្លាយៗដូចសម្បោរ ឬប្រៀបដូចជាផ្នែកសនៃពងមាន់ ដែលកើតមានឡើងរៀងរាល់ខែចន្លោះពេលមករដូវ មិនតម្រូវឲ្យមានការព្យាបាលឡើយ គឺជាករណីធ្លាក់សធម្មតា។ ពីព្រោះថា បើធ្លាក់សមិនធម្មតាជាទូទៅ មានលក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ធុំក្លិន ព្រមទាំងមានរមាស់ និងក្រហាយនៅនឹងទ្វារមាស។ ចំណែកបើយើងរួមភេទទាំងពេលធ្លាក់ស អាចបង្កការឈឺផ្សាដល់ភាគីខាងស្រីទៀតផង។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចំណែកមូលហេតុចម្បងដែលបង្កដល់ការធ្លាក់ស គឺដោយសារមេរោគផ្សិត កង់ឌីដា អាល់ប៊ីកង់ តែក៏ឃើញមានប៉ារ៉ាស៊ីត ឬពពួកមេរោគបាក់តេរីផ្សេងទៀតដែរ ដូចជាក្លាមីឌីយ៉ា មីកូបា្លសជាដើម។ បែបនេះអាចជាករណីជំងឺកាមរោគផងដែរ។ រោគសញ្ញា និងការព្យាបាលជំងឺធ្លាក់សមានតែគ្រូពេទ្យ ឬអ្នកជំនាញទេ ទើបអាចធ្វើការវិនិច្ឆ័យថា ជាសធម្មតា ឬជាធ្លាក់សមិនធម្មតា និងផ្ដល់ការព្យាបាលត្រឹមត្រូវ។
អត្ថបទគួរអាន៖
វេជ្ជបណ្ឌិតឯកទេសរោគស្ត្រីនោះ បើមានបញ្ហាធ្លាក់ស ហើយយើងមិនច្បាស់ប្រភេទណា កុំបណ្ដែតបណ្ដោយយូរ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យព្យាបាល ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដូចជាការមានមេរោគនៅក្នុងខ្លួន ហើយអាចជាដើមចមនៃផលអាក្រក់ជាច្រើនទៀត។ បើឈឺបន្តិចបន្តួច ឆាប់ទៅពិគ្រោះ និងទទួលការព្យាបាល យើងចំណេញគ្រប់យ៉ាង ទាំងសុខភាព ពេលវេលា និងថវិកា ច្រើនជាងទុកឲ្យធ្ងន់ធ្ងរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
A color-coded guide to vaginal discharge
https://www.medicalnewstoday.com/articles/322232
Vaginal discharge
https://www.nhs.uk/conditions/vaginal-discharge/
Vaginal Discharge
https://familydoctor.org/condition/vaginal-discharge/
Vaginal discharge
https://www.healthdirect.gov.au/vaginal-discharge
Vaginal Discharge
https://www.nationwidechildrens.org/conditions/vaginal-discharge
កំណែប្រែបច្ចុប្បន្ន
20/09/2023
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ