ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែករោគស្ត្រី និងសម្ភព បានបកស្រាយឲ្យដឹងថា ស្ត្រីត្រូវដឹងថា ការអស់រដូវមានន័យថា ស្ត្រីលែងមានរដូវជាប់គ្នារហូតរយៈពេល១២ខែ នៅពេលស្ត្រីឈានដល់អាយុ ៤៥-៥៥ឆ្នាំ។ គ្រូពេទ្យជំនាញអាចឲ្យថ្នាំឲ្យស្ត្រីអស់រដូវញ៉ាំដើម្បីបន្តឲ្យមានរដូវធម្មតាបាន អាស្រ័យទៅលើស្ត្រីម្នាក់ៗ ព្រោះក៏មានករណីខ្លះដែលស្ត្រីវ័យក្មេងអត់មានរដូវ។
“ចំពោះស្ត្រីវ័យចំណាស់អស់រដូវ ហើយត្រូវប្រើថ្នាំឲ្យមានរដូវវិញ លុះត្រាតែ ធ្វើការពិនិត្យត្រឹមត្រូវសិន បើឃើញថា កម្រាស់ស្រទាប់រដូវរបស់ស្បូនឡើងក្រាស់ ដូចនេះស្ត្រីអាចប្រើថ្នាំអ័រម៉ូនបាន ប៉ុន្តែស្ត្រីនោះអាចប្រឈមនឹងការកើតជំងឺមហារីក និងជំងឺមួយចំនួនផ្សេងទៀត។”
ការប្រើថ្នាំបន្តឲ្យមានរដូវដ្បិតអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញ ស្បែកស្ងួត កុំឲ្យស្ត្រីមើលទៅចាស់តាមអាយុមែន ក៏តែស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកខ្លាំង។