ការធ្លាក់សរ៉ាំរ៉ៃដោយសារមេរោគអ្វីក៏ដោយមិនពាក់ព័ន្ធនឹងការគ្មានកូននោះទេ នេះជាការឆ្លើយតបរបស់លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើការងារនៅ Singapore Medical Center។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះបញ្ជាក់ថា ដ្បិតការធ្លាក់សរ៉ាំរ៉ៃមិនបណ្តាលឲ្យស្ត្រីប្រឈមនឹងបញ្ហាអត់មានកូនពិតមែន តែការធ្លាក់សដោយសារឆ្លងជំងឺកាមរោគប្រភេទប្រមេះទឹកបាយ-ទឹកថ្លា ពេលមានផ្ទៃពោះអាចឲ្យស្ត្រីមានកូននៅក្រៅស្បូន អាចបែកទឹកភ្លោះមុនពេលសម្រាល កូនឈឺភ្នែកពេលកើតមក។
យើងអាចសម្គាល់ការធ្លាក់សដោយឆ្លងជំងឺកាមរោគបាន ដោយសប្រភេទនេះមានក្លិនឆ្អាប ឬស្អុយ មានសភាពដូចខ្ទុះ ថែមទាំងមានពណ៌ប្រផេះ ឬបៃតង ចំណែកទ្វារមាសរមាស់ ក្ដៅ ហើម ឡើងក្រហម។ ក្រៅពីសម្គាល់តាមប៉ុន្មានចំណុចនេះ គ្រូពេទ្យអាចនឹងបៀកទឹករម្អិលនៅទ្វារមាសយកទៅពិនិត្យ។
ចំពោះវិធីការពារធ្លាក់សរ៉ាំរ៉ៃ លោកស្រីវេជ្ជបណ្ឌិតថា ស្ត្រីពពោះត្រូវពិគ្រោះជាមួយគ្រូពេទ្យបើមានធ្លាក់សមិនប្រក្រតីណាមួយ និងត្រូវធ្វើតាមការណែនាំខាងក្រោម។