១- វីតាមីនប្យូទីន (Biotin)
អាហារល្អជួយឲ្យរាងកាយលូតលាស់ និងមានសុខភាពល្អ។ ឯក្រចកក៏ដូចគ្នា មិនមែននៅសុខៗ ចេះតែល្អនោះទេ។ “វីតាមីនប្យូទីន” ជាធាតុសំខាន់មានក្នុងក្រុមវីតាមីន B ជួយឲ្យក្រចកដុះ លូតលាស់ឆាប់រហ័ស ហើយរឹងមាំ។ វីតាមីន ប្យូទីន មានក្នុងស៊ុតលឿង ថ្លើមសត្វ ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ផ្លែប៊ើរ ដំឡូងជ្វា ជាដើម។
២- ប្រើថ្នាំលាបក្រចក
ថ្វីបើគួរនៅឲ្យឆ្ងាយពីផលិតផលសម្ផស្សដែលមានជាតិគីមី តែការលាបថ្នាំក្រចកមិនមានឥទ្ធិពលអាក្រក់ទេ។ តាមផ្នែកបច្ចេកទេស ពេលចង់សម្អាតថ្នាំក្រចកចេញ ឬពេលខ្លះដូរម៉ូដ ឬលាបថ្នាំពណ៌ផ្សេង ត្រូវជ្រើសរើសយកតែទឹកលាងថ្នាំលាបក្រចកដែលគ្មានជាតិអាសេតូន។