តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?

    កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?

    មាន​មនុស្ស​មួយ​ចំនួន ឆាប់​កើត​មុន ឬបូស​លើ​រាង​កាយ មិន​ថា​នៅ​លើ​ផ្ទៃ​មុខ ឬ​ខ្នងទេ កើត​មិន​បាត់​សោះ​តែម្តង។ បើ​កើត​មុន កើត​បូស​ញឹក​ញាប់​បែប​នេះ អាច​ជា​សញ្ញា​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ទេ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​កើត​មុន ឬ​បូស ដោយ​សារ​តែ​មាន​បាក់​តេរី​តោង​ជាប់​ស្បែក ដែល​យើង​មិន​​សម្អាត​បាន​ស្អាត​ត្រឹម​ត្រូវ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើឧស្សាហ៍​កើត​បូស ឬ​មុន​មិន​បាត់ ក៏​អាច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​បាន​ដែរ ដូចជា៖

    ទី១. ដោយ​សារ​កម្រិត​អរម៉ូន​ក្នុង​ខ្លួន​កើន​ឡើង​ច្រើន​ដែរ

    ទី២. បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ ប្រឈម​នឹង​ជំងឺ​ស្បែក​ដូចជា មុន បូស និង​ជំងឺ​សើស្បែក​មួយ​ចំនួន​ទៀត។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​មុន ឬ​បូស​ញឹក​ញាប់ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ការពារ និង​ព្យា​បាល​ត្រឹម​ត្រូវ។ ​

    តែ​កុំ​បារម្ភ​ពេក​អី! លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំនាញ​ទូទៅ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​មុន ឬ​បូស ស្ទើរ​តែ ៩០%​ទៅហើយ​ដែល​​បណ្តាល​មក​ពី​សុខភាព​ស្បែក ពោល​គឺ ភាគ​តិច​ណាស់​ដែល​បញ្ហា​​មាន​នៅ​លើ​ស្បែក​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ចៀស​វាង​ពី​បញ្ហា​កើត​មុន ឬកើត​បូស​លើ​ស្បែក គួរ​ធ្វើ​អនាម័យ​ស្បែក​ឲ្យ​បាន​ល្អ ញ៉ាំ​ចំណី​អាហារ​ល្អ និង​ប្រើ​ប្រាស់​ផលិត​ផល​ត្រឹម​ត្រូវ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ដើម្បី​ជួយ​ការ​ពារ​ស្បែក។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 19/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: