backup og meta

តិចនិក ៣ យ៉ាង ប្រើសំបកចេកកម្ចាត់ស្នាមមុននៅលើមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29, 2022

តិចនិក ៣ យ៉ាង ប្រើសំបកចេកកម្ចាត់ស្នាមមុននៅលើមុខ

បើ​យើង​និយាយ​ពី​តិចនិក​កម្ចាត់​ស្នាម​​មុន ជឿ​ថា​គ្នា​យើង​សុទ្ធ​តែ​ធ្លាប់ និង​អនុវត្ត​ស្ទើរ​តែ​អស់​ហើយ​ពី​ក្បួន​បំបាត់​ស្នាម​មុន​ទាំង​ធម្មជាតិ និង​ដោយ​ការ​ប្រើ​ថ្នាំ​កម្ចាត់​មុន​ផ្សេងៗ ប៉ុន្តែ គ្នា​យើង​មួយ​ចំនួន​ធំ​រអ៊ូ​ដដែល​ៗ ថា​វា​មិន​សូវ​បាន​ផល។ កុំ​ទាន់​អស់​សង្ឃឹម! សាក​ល្បង​យក​សំបក​ចេក​កម្ចាត់​ស្នាម​​មុន​តាម​រូប​មន្ត​ខាង​ក្រោម​ល​មើល៍។

គណនា BMI នៅទីនេះ

តើ​សំបក​ចេក​ពិត​ជា​អាច​កម្ចាត់​ស្នាម​មុន​បាន?

សំបក​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​ខូចខាត​បណ្ដាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ​បាន។ សំបក​ចេក​ក៏​ជា​ប្រភព​នៃអាស៊ីដ​ខ្លាញ់​ដែល​ជួយ​ព្យាបាល​បញ្ហា​ដូច​ជា ជំងឺ​ត្រអក ស្បែក​ឡើង​ក្រហម ឬ​របក ហើយ​ក៏​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​ដែល​ជួយ​កម្ចាត់​ស្នាម​​មុន​បាន​ផង​ដែរ។

រូប​មន្ត​ទី១៖ លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​យើង​ប្រើ​រាល់​ថ្ងៃ រួច​ជូត​ឲ្យ​ស្ងួត។ យក​សំបក​ចេក​ផ្នែក​ខាង​ក្នុង​ទៅ​ម៉ាស្សា​ថ្នម​លើ​មុខ រយៈ​ពេល​ ១០​នាទី (ផ្លាស់​ប្ដូរ​សំបក​ចេក បើ​វា​ប្រែ​ពណ៌​តោ្នត) រួច​ទុក​ចោល​រយៈ​ពេល​ ២០​នាទី សឹម​លាង​ទឹក​ចេញ។ បើ​យើង​ចង់​បាន​លទ្ធផល​ល្អ គួរ​ធ្វើ​តិចនិក​នេះ​ជា​រៀង​រាល់​ថ្ងៃ។

រូប​មន្ត​ទី២៖ ជា​ដំបូង​យក​សំបក​ចេក និង​ម្សៅ​រមៀត​លាយ​ចូល​គ្នា​ឲ្យ​សព្វ (សំបក​ចេក​យក​តែ​ផ្នែក​ខាង​ក្នុង)។ បន្ទាប់​ពី​លាយ​សព្វ​ហើយ យក​ទៅ​លាបលើ​នៅ​លើ​ផ្ទៃមុខ រួច​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់​លើ​មុខ​ចុះ​ឡើង និង​ទុក​រយៈ​ពេល ១៥នាទី។ ក្រោយ​មក​ទៀត យើង​ត្រូវ​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ទុក​ឲ្យ​មុខ​ស្ងួត​បន្តិច សឹម​លាប​គ្រីម​ផ្ដល់​សំណើម​ពី​លើ។ គួរ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃដើម្បី​បាន​ប្រសិទ្ធភាព។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

រូប​មន្ត​ទី​៣៖ ដូច​រូប​មន្ត​ទី​២ដែរ គឺ​យើង​ត្រូវ​យក​សំបក​ចេក (ផ្នែក​ខាង​ក្នុង) លាយ​ជាមួយ​ទឹក​ឃ្មុំ​ឲ្យ​សព្វ មាន​សភាព​ខាប់ៗ រួច​យក​ទៅ​លាប​លើ​មុខ និង​ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​លើ​មុខ​រយៈ​ពេល ១៥​នាទី រួច​សឹម​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ជូត​មុខ​ឲ្យ​ស្ងួត​ល្អ សឹម​លាប​គ្រីម​ផ្ដល់​សំណើម​ពី​លើ។ គួរ​ធ្វើ​​ជា​រៀង​រាល់​ថ្ងៃដើម្បី​បាន​ប្រសិទ្ធភាព។

អត្ថបទគួរអាន៖

  • នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ
  • ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់?
  • ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ
  • ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​
  • រូប​មន្ត​ទាំង​៣​ខាង​លើ​នេះ អាន​ទៅ​ដូច​ប្លែកៗ​បន្តិច​មែន ប៉ុន្តែ វា​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្នាម​មុនធូរ​​ស្រាល​ជាង​មុន និង​ផ្ទៃ​មុខ​ភ្លឺ​រលោង​ស្អាត។ អ៊ីចឹង បើ​លើក​ក្រោយ​គ្នា​យើង​ញ៉ាំ​ចេក កុំ​យក​សំបក​វា​បោះ​ចោល ទុក​ត្រដុស​មុខ​លេង ជួយ​កម្ចាត់​​ស្នាម​មុន។

    កម្ចាត់​ស្នាម​​មុន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម