backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 26, 2022

តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

មុខឡើងអាចម៍រុយអាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវ​កម្តៅ​ថ្ងៃ​ច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញ​ដិត​ពេក?

ហេតុអ្វីមុខយើងឡើងអាចម៍រុយ?

យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារ​​​កត្តា​ហ្សែន។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែ​ហ្សែន​របស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹង​ឡើងអាចម៍រុយ​ដោយសារតែ​​ពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីត​ឲ្យផលិតសារធាតុពណ៌មេឡានីនដែលផ្តល់ពណ៌ដល់ស្បែកច្រើន។

ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌​ស្បែក​ និង​សក់​របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីន​ទាំងពីរ​ប្រភេទ​ដែលកោសិកាមេឡាណូស៊ីតផលិត។

សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។

ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីត​នឹងផលិត​​ភីអូមេឡានីន​ច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និង​មាន​ស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។

ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់​បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក៖

១. ចៀសវាងត្រូវកម្តៅថ្ងៃ

កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើង​កាន់តែ​ច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។

ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។

ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវ​ប្រើ​ឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។

២. ខាត់ស្បែកមុខឱ្យបានទៀងទាត់

ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យ​ស្បែក​មុខយើងមានសុខភាពល្អ និងជួយកាត់បន្ថយពណ៌​របស់អាចម៍រុយ​​នៅលើ​មុខ​។ ការខាត់ស្បែកក៏ជួយឱ្យស្បែកមុខរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹម​ពី​ផលិតផលថែមុខផ្សេងៗបានល្អដែរ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ខាត់ស្បែកមុខ

៣. ចៀសវាងប្រើផលិតផលមានសមាសធាតុផ្សំពី Retinol

លោកស្រីវេជ្ជបណ្ឌិត Jaliman ឯកទេសរោគសើស្បែកបានលើកឡើងថា អ្នកដែលមុខឡើងអាចម៍រុយ​គួរកែ​ប្រែ​ទម្លាប់ថែរក្សាស្បែកមុខ។ ការប្រើផលិតផល​ដែលមានសមាសធាតុផ្សំពី Retinol (វីតាមីន A) អាចធ្វើឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។ ប្រសិនបើយើងចង់ប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol យើង​គួរប្រើ​តែ​នៅ​​ពេល​យប់​ដើម្បីចៀសវាងត្រូវពន្លឺថ្ងៃ។

មុខយើងឡើងអាចម៍រុយមានន័យថាស្បែកមុខយើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យណាស់ ហើយក៏ងាយខូចដោយសារការបំផ្លាញពីកាំរស្មី UVA និង UVB របស់​ពន្លឺ​ព្រះអាទិត្យដែរ។ ដូច្នេះយើងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ ទោះបីនៅរដូងរងា ឬរដូវភ្លៀងក៏ដោយ។ ជាពិសេសត្រូវ​លាប​ក្រែមផ្តល់សំណើម​ដើម្បីឱ្យស្បែកមុខ​យើង​ទន់ និងមានជាតិទឹក ព្រោះស្បែកមុខដែលឡើងអាចម៍រុយជាប្រភេទស្បែកស្ងួត។

អានបន្ថែម៖

  • គួរកក់សក់ញឹកញាប់ប៉ុនណាទើបល្អចំពោះសក់ និងស្បែកក្បាល?
  • ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា?
  • នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?
  • មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ
  • ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 26, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម