២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូមដែលជាសមាសធាតុអាចជួយបន្ថយអាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិពុលចេញពីស្បែក និងគ្រប់គ្រងការចាល់ជាតិទឹកនៅជុំវិញភ្លៅ។
យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី បន្ទាប់មកលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃរហូតដល់ទទួលបានលទ្ធផល។
៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង
ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹកហើយដើម្បីផ្តល់សំណើមដល់ស្បែកភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោមស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះប្រេងដូងមានជាតិប្រេង អាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីបាន។