តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

    មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

    កន្ទួល​ ឬ​ស្នាម​ក្រហម​អាច​កើត​ឡើង​​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​ សូម្បី​តែ​គូទ ព្រម​ទាំង​មិន​រើស​វ័យ​ទៀត​ផង។ ពេល​ខ្លះ កន្ទួល​ទាំង​នេះ នាំ​ឲ្យ​​យើង​រមាស់​ និង​ឈឺចាប់​ ដោយ​អាច​បង្ក​ជា​ពងបែក​ និង​ស្នាម​គ្រើម​លើ​ស្បែក​ក៏​មាន។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ គ្នា​យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​។

    ​​មូលហេតុ​បង្ក​ឲ្យ​មាន​កន្ទួល​លើ​គូទ

    មាន​ហេតុផល​ជា​ច្រើន​ ដែល​អាច​នាំ​ឲ្យ​យើង​មាន​កន្ទួល​លើ​គូទ ដូចជា​កន្ទួល​ដោយ​សារ​កម្ដៅ អាលែកហ្ស៊ី ឬ​​ជំងឺ​កាមរោគ។ ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​ប្រឈម​នឹង​កន្ទួល​លើ​គូទ​ ជា​ទម្រង់​ពង​តូចៗ មុន​ ឬ​កន្ទួល​លើ​ស្បែក​ដោយ​សារ​ការ​ប្រើ​សំឡី​អនាម័យ​។ យ៉ាង​ណា​មិញ​ ​ថ្វីត្បិត​តែ​វិធី​ព្យាបាល​តាម​ផ្ទះ​​ខ្លះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ក៏​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ​ប្រភេទ​នៃ​កន្ទួល​លើ​គូទ

    • កន្ទួល​ដោយ​កម្ដៅ​
    • ត្រអក
    • ជំងឺ​សើ​ស្បែក​ (Psoriasis)
    • មុន​
    • ជំងឺ​រើម
    • ជំងឺ​ផ្សិត

    រូបមន្ត​ព្យាបាល​ធម្មជាតិ​

    • លាប​ប្រេង​ដូង​លើ​ស្បែក​ដែល​ហើម​ ដើម្បី​កាត់បន្ថយ​កន្ទួល​ និង​ក្រហាយ​
    • លាប​ទឹកឃ្មុំ​លើ​ស្នាម​កន្ទួល​ ពីព្រោះ​​ទឹក​ឃ្មុំ​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ជា​សះស្បើយ​ និង​ជួសជុល​កោសិកា
    • ត្រដុស​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​​ដែល​ខូច​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​នៃ​កន្ទួល​លើ​គូទ។

    រមាស់គូទ១

    ផលិតផល​ទាំង​នេះ ក៏​អាច​ជួយ​ព្យាបាល​ស្នាម​កន្ទួល​ដូច​គ្នា៖

    • ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ និង​ជាតិ​ប្រេង
    • ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ហើម​
    • ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ មុន​ពេល​ជ្រើស​យក​ការ​ព្យាបាល​ណា​មួយ​។​

    អត្ថបទគួរអាន៖

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 18/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: