មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06

    មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ

    សក់ជ្រុះបណ្តាលមកពីមូលហេតុច្រើនរួមមាន កត្តាតំណពូជ អនាម័យ អាយុ ស្រ្តេស ជំងឺ ការប្រើប្រាស់ថ្នាំ ឬប្រើផលិតផលថែ​រក្សា​សក់ខុស អ៊ុត ឬ​កៀបសក់ញឹកញាប់ និងកត្តារបប​អាហារ​ជាដើម។ របបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេ ថែមទាំងប៉ះពាល់ដល់សុខភាព​សក់ទៀត​ផង។ តើរបបអាហារណាខ្លះរួមចំណែកធ្វើឱ្យសក់យើងជ្រុះ?

    ១. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់

    អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់មានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាត​ពីក្នុងអាហារ​ទៅ​ជាជាតិស្ករក្នុងឈាមលឿន ហើយក៏ជាអាហារ​​ដែលមានជាតិស្ករខ្ពស់ដែរ។ នៅពេលជាតិស្ករ​ក្នុង​ឈាមឡើងខ្ពស់ លំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាម ហើយ​បំប្លែង​ទៅជាថាមពល។ អាំងស៊ុយលីនក៏ជួយបញ្ជូនជាតិស្ករ​ដែល​លើស​ទៅរក្សាទុកនៅក្នុងថ្លើម​សម្រាប់​ប្រើប្រាស់នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបដែរ។

    នៅពេលដែលយើងញុំាអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ច្រើនជាប្រចាំ អ័រម៉ូនអាំងស៊ុយលីនលែង​អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដូច្នេះកម្រិតជាតិស្ករក្នុងឈាមរបស់យើង​នៅ​តែ​ខ្ពស់​ជា​អចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថា សុំានឹងអាំងស៊ុយលីន។

    ការកើនឡើងជាតិស្ករក្នុងឈាមជាប្រចាំបណ្តាលឱ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រាប់គ្រាន់មកចិញ្ចឹមឫសសក់ និងសក់ ហើយបង្កើនការផលិតអ័រម៉ូនអង់ដ្រូសែន(androgen) ដែលធ្វើឱ្យ​ឫស​សក់រួញស្វិត ហើយជ្រុះសក់។

    អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់រួមមាន ភេជ្ជៈផ្អែមៗ បង្អែម អង្ករសម្រិត ដំឡូងបារាំង នំបុ័ង មី និង​ផ្លែមៀនជាដើម។

    ២. អាហារបង្កអាលែកហ្ស៊ី

    អ្នកខ្លះអាចអាលែកហ្ស៊ីជាមួយអាហារណាមួយដែលបណ្តាលឱ្យឡើង​កន្ទ្រាល​​ត្រអាក កន្ទួល​រមាស់ កណ្តាស់ ហៀរសម្បោរ ហើម​អណ្ដាត មាត់ ឬ​មុខ ពិបាក​ដក​ដង្ហើម សម្ពាធ​ឈាម​ធ្លាក់​ចុះ ក្អួត ឬរាក​ជា​ដើម​។

    នៅ​ពេលយើងញុំាអាហារដែលបង្ក​អាលែកហ្ស៊ីជាប្រចាំ រាងកាយយើងនឹងរលាករុំារ៉ៃដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំាចុះខ្សោយ ហើយមានជំងឺអូតូអ៊ីម្ញូនដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឫសសក់ និងបង្កឱ្យរលាក​​ស្បែកក្បាលដែលជាហេតុធ្វើឱ្យសក់យើងជ្រុះ។

    អាហារដែល​ងាយ​បង្កអាលែកហ្ស៊ី ដល់​គ្នា​យើង​មួយ​ចំនួន​មានដូចជា ស៊ុត គ្រាប់ផ្លែឈើ សណ្តែកដី ផលិត​ផល​ទឹកដោះ និង​គ្រឿង​សមុទ្រ​ជាដើម។

    គ្រាប់ផ្លែឈើ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៣. អាហារមានជាតិខ្លាញ់ខ្ពស់

    អាហារមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារចៀន បំពង ឆា ខ្លាញ់ សាច់ជាប់​ខ្លាញ់ ឈឺស និង ប័រ ជា​ដើម​ អាចបង្កើតកម្រិត​អ័រម៉ូនតេស្តូ​ស្តេ​រ៉ូ​នក្នុងខ្លួនដែល​ជាហេតុធ្វើឱ្យយើងជ្រុះសក់។ ម្យ៉ាងទៀត ខ្លាញ់​ប្រភេទ​នេះបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងអាចធ្វើឱ្យសរសៃឈាមស្ទះ ហើយ​កាត់​​បន្ថយ​ចរន្តឈាមរត់។ ដោយសារឫសសក់មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ឫសសក់នឹងងាប់ ហើយសក់យើងក៏ជ្រុះ។

    ខ្លាញ់រុក្ខជាតិ Hello គ្រូពេទ្យ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម