backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រូបមន្ត និង​អត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 03, 2022

រូបមន្ត និង​អត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ

ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារ​បន្ទាប់ពីកក់សក់រួច យើង​គ្រាន់តែលាប ឬបាញ់លើសក់ ហើយទុកចោល មិនបាច់លាងចេញទេ។ តោះមកដឹងពី​អត្ថប្រយោជន៍​នៃក្រែម​បន្ទន់សក់មិនបាច់លាងជម្រះ និងវិធីធ្វើទាំងអស់គ្នា!

ក្រែមបន្ទន់សក់មិនបាច់លាងជម្រះជួយផ្តល់សំណើម និងថែរក្សាសក់យើង​ឱ្យមានសុខភាពល្អ ​រលាស់ និង​រលោង ជាពិសេសសម្រាប់អ្នកដែលមានសក់ស្ងួត សំពោង និងខូច

យើង​គ្រាន់​តែ​ដាក់​ធាតុផ្សំទាំងអស់សម្រាប់ធ្វើក្រែមបន្ទន់សក់មិនបាច់​លាងជម្រះចូលក្នុងដប់ដែលមានគម្របសម្រាប់បាញ់ រួចក្រឡុកឱ្យសព្វ ហើយបាញ់លើសក់ឱ្យសព្វបន្ទាប់កក់សក់រួចជាការស្រេច។

ខាងក្រោមនេះជារូបមន្តធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះ ៤ ប្រភេទ៖

១. រូបមន្តប្រទាលកន្ទុយក្រពើ

  • ទឹកប្រទាលកន្ទុយក្រពើ ១ ពែង
  • ប្រេងផ្លែបឺរ ឬប្រេងអូលីវ ១ ស្លាបព្រាបាយ
  • ប្រេងក្រអូប ៥-១០ ដំណក់ (មិនដាក់ក៏បាន)

ប្រទាលកន្ទុយក្រពើល្អចំពោះសក់ស្ងួត និងខូចដោយធ្វើឱ្យសក់ទន់ មានសំណើម ហើយ​ជួយ​ឱ្យ​សក់​ដុះលូតលាស់។

២. រូបមន្តតែបៃតង

  • តែបៃតង ១/៤ ពែង (ទុកឱ្យត្រជាក់)
  • ទឹកក្រូចឆ្មារ ១/៤ ពែង
  • ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
  • ប្រេងក្រអូប ៥-៨ ដំណក់ (មិនដាក់ក៏បាន)

តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សក់​ស្ងួត និងខូច​ដោយសារ​ពន្លឺ​ថ្ងៃ។ ក្រែមបន្ទន់សក់នេះនឹងធ្វើឱ្យឫសសក់មានសុខភាពល្អ និងធ្វើឱ្យសក់ភ្លឺរលោងឡើងវិញ។

តែបៃតង

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣. រូបមន្តប្រេងដូង

  • ប្រេងដូង (សុទ្ធ) ១ ស្លាបព្រាបាយ
  • ប្រេង castor ១ ស្លាបព្រាបាយ (មិនដាក់ក៏បាន)
  • ទឹកតែបៃតង ១ ពែង (ទុកឱ្យត្រជាក់)
  • ប្រេងក្រអូប ២-៥ ដំណក់ (មិនដាក់ក៏បាន)

ប្រេងបន្ទន់សក់នេះជួយផ្តល់សំណើមដល់សក់ ល្អសម្រាប់សក់ខូច​បែក​ចុង​ និង​ស្បែកក្បាល​ដែល​កើត​អង្គែ។

៤. រូបមន្តវីតាមីន E

  • វីតាមីន E ២ គ្រាប់
  • ជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយ
  • រេងអូលីវ ១ ស្លាបព្រាបាយ
  • ទឹក ១/៣ ពែង

វីតាមីន E ជួយកាត់បន្ថយបញ្ហាសក់បែកចុង និងជួយឱ្យសក់មានទម្ងន់ និងភ្លឺរលោង។

ក្រែមបន្ទន់សក់មិនបាច់លាងជម្រះតាមបែបធម្មជាតិមិនត្រឹមតែជួយបំប៉នសក់យើងឱ្យមានសុខភាពល្អទេ ថែមទាំងងាយស្រួលប្រើ គ្មានសារធាតុគីមី គ្មានជាតិពណ៌ និងគ្មានសារធាតុរក្សាទុក​ដែលប៉ះពាល់​ដល់​សុខភាពយើងផង​ដែរ​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារយើងមិនបាច់លាងចេញទេ។
– របៀបធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះតាមធម្មជាតិ ៤ យ៉ាងជួយថែរក្សា និងបំប៉នសក់ឱ្យ​មាន​សុខភាពល្អឡើងវិញ៖
  • រូបមន្តប្រទាលកន្ទុយក្រពើ
  • រូបមន្តតែបៃតង
  • រូបមន្តប្រេងដូង
  • រូបមន្តវីតាមីន E

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម