២. លាបគ្រីមផ្តល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ
នៅពេលដែលយើងមានវ័យកាន់តែច្រើន ស្បែករបស់យើងនឹងកាន់តែស្ងួត ហើយធ្វើឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញ។ ជាទូទៅ គ្រីមផ្ដល់សំណើមអាចរក្សាជាតិទឹកនៅក្នុងស្បែកបានយ៉ាងល្អ ដែលធ្វើឲ្យស្បែកក្មេងជាងវ័យ។ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ចូរប្រើប្រាស់គ្រីមផ្ដល់សំណើមទាំងសម្រាប់ផ្ទៃមុខ ដងខ្លួន ក៏ដូចជាប្រើក្រែមចិញ្ចឹមបបូរមាត់។
៣. លាងសម្អាតផ្ទៃមុខ និងភាពកខ្វក់ពីរដងក្នុងមួយថ្ងៃ
ជាមួយគ្នានេះដែរ ស្រីៗយើងគប្បីលាងមុខជាមួយនឹងទឹកក្ដៅឧណ្ហៗ ព្រមជាមួយនឹងហ្វូមលាងមុខដែលគ្មានសារជាតិកាត់ចំនួន២ដងក្នុងមួយថ្ងៃ និងជៀសវាងការត្រដុសមុខខ្លាំងៗ។
៤. បញ្ឈប់ការជក់បារី
ផ្សែងបារីមានជាតិពុល ដែលអាចប៉ះពាល់ដល់ស្បែកមុខរបស់អ្នកជក់បារី។ ជាទូទៅ អ្នកដែលជក់បារី ច្រើនតែមានស្បែកមុខស្ងួត និងស្រអាប់ បាត់បង់ភាពតឹងណែន និងលេចឡើងស្នាមជ្រីវជ្រួញមុនវ័យ ព្រមទាំងមានស្បែកយារធ្លាក់ថែមទៀតផង។