backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តែ​ក្រហម​មាន​អត្ថប្រយោជន៍​ច្រើន​ ល្អ​​ចំពោះ​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 30, 2021

តែ​ក្រហម​មាន​អត្ថប្រយោជន៍​ច្រើន​ ល្អ​​ចំពោះ​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​គឺ​ជា​ភេសជ្ជៈ​​ដែល​ពេញ​និយម​​មួយ​ ហើយ​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ថែរក្សា​ស្បែក​ផង​ដែរ។​ ​ពិត​ណាស់​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ តែ​ក្រហម​​​មិន​ត្រឹម​តែ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​អាច​​​​ជួសជុល​កោសិកា​នៃ​ស្បែក​ឲ្យ​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។​ ​ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​តែ​ក្រហម​ចំពោះ​ស្បែក​ និង​សរសៃ​សក់​ ស្រី​ៗ​យើង​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​នេះ​។

១. ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​​

​​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​​​ក្រោម​ភ្នែក​​ យើង​អាច​​បិទ​​កញ្ចប់​​តែ​ត្រជាក់​ ដើម្បី​​បន្តឹង​ស្បែក​នៅ​បរិវេណ​ក្រោម​ភ្នែក​ ហើយ​ធ្វើ​បែប​នេះ​ជា​រៀងរាល់​ព្រឹក​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ តិចនិក​មួយ​នេះ​ ​អាច​​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

២. ​កាត់​​បន្ថយ​ត្របក​ភ្នែក​យារ​ធ្លាក់

​​ស្រីៗ​យើង​មួយ​ចំនួន​ អាច​នឹង​មាន​ត្របក​ភ្នែក​យារ​ធ្លាក់ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចង់​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​គប្បី​ប្រើប្រាស់​​វិធីសាស្ត្រ​ដូច​គ្នា​ទៅ​នឹង​​ការ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​នៅ​​បរិវេណ​​ភ្នែក​។​ កញ្ចប់​តែ​ត្រជាក់​​អាច​ជួយ​បន្តឹង​ស្បែក​បរិវេណ​ភ្នែក​ និង​ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បរិមាណ​កាហ្វេអ៊ីន​តិចតួច​ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ត្របក​ភ្នែក​យារ​ធ្លាក់​បាន​យ៉ាង​ងាយ​ស្រួល​។

៣. កាត់បន្ថយ​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​

​​​ជាមួយ​គ្នា​នេះ​ដែរ​ តែ​ក្រហម​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​កម្ចាត់​រ៉ាឌីកាល់​សេរី​ និង​បណ្ដេញ​ជាតិ​ពុល​។​ ​ដូច​នេះ​ គ្នា​យើង​ក៏​អាច​បិទ​កញ្ចប់​តែ​ក្រហម​ដែល​ត្រជាក់​​នៅ​ត្រង់​បរិវេណ​​ដែល​មាន​ស្នាម​​ ពីព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ផ្សេង​ៗ​យ៉ាង​ពូកែ​​ស័ក្ដិសិទ្ធិ ព្រម​ទាំង​​ធ្វើ​ឲ្យ​ពណ៌​ស្បែក​ស៊ី​គ្នា​ឡើង​វិញ​។​

កញ្ចប់តែ

៤. ជួយ​ឲ្យ​សក់​ភ្លឺ​រលោង​

បន្ថែម​ពី​នេះ​ តែ​ក្រហម​ក៏​មាន​សមត្ថភាព​​​ជួយ​ឲ្យ​សក់​របស់​យើង​មាន​ពណ៌​ខ្មៅ​បែប​ធម្មជាតិ​ និង​ភ្លឺ​រលោង​។​ ចូរ​ប្រើប្រាស់​តែ​ក្រហម​ដែល​ត្រជាក់​ដើម្បី​លាង​​សម្អាត​សក់​ បន្ទាប់​ពី​ងូត​ទឹក​រួច​ នោះ​ស្រីៗ​យើង​ច្បាស់​ជា​ទទួល​បាន​សក់​ស្អាត​ និង​មាន​ភាព​​ទាក់ទាញ​​ជាក់​ជា​មិន​ខាន​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម