ផលប៉ះពាល់របស់អាល់កុល
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងជំងឺកុមារ បានឲ្យដឹងថា ចេញស្នាមអុជៗខ្មៅលើប្រអប់ដៃ មូលហេតុសង្ស័យខ្ពស់ជាងគេ គឺមកពីលាងអាល់កុល ឬជែលដែលមានជាតិមេតាណុល ហើយ(ប្រអប់ដៃយើង)ត្រូវពន្លឺថ្ងៃ។ កាលណាយើងឡើងអាចម៍រុយលើខ្នងដៃ ទោះវាមិនសូវបង្កជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែវាអាចជាប់នៅលើស្បែកយើងយូរ និងពិបាកកម្ចាត់ទៅវិញ។
វេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីយើងឡើងអាចម៍រុយលើខ្នងដៃ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែក ឬអាចប្រើឡេផ្ដល់សំណើមដល់ស្បែក ដែលមិនមានជាតិកាត់ និងមិនមានជាតិបារត។ ម៉្យាងវិញទៀត យើងគួរការពារមិនឲ្យត្រូវកម្ដៅថ្ងៃដាច់ខាត និងផ្អាកការប្រើអាល់កុលដោយប្រើសាប៊ូលាងដៃជំនួសវិញ (ឬ ប្រើអាល់កុល ឬជែល តែត្រូវប្រាកដថាគ្មានជាតិមេតាណុល)។