ស្លាកស្នាមលើផ្ទៃមុខ ឬពណ៌ស្បែកមិនស៊ីគ្នា ធ្វើឲ្យស្រីៗយើងបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ចំពោះសម្រស់របស់ខ្លួនយ៉ាងខ្លាំង។ ពិតណាស់ កង្វល់ស្បែកមួយនេះ ជាទូទៅ បណ្ដាលមកពីកោសិកាស្បែកងាប់ច្រើនជ្រុលនៅលើផ្ទៃខាងលើនៃស្បែក។ កម្ដៅថ្ងៃ និងជាតិពុលពីបរិស្ថានក៏ជាមូលហេតុដែលធ្វើឲ្យស្បែកមិនស៊ីគ្នាដែរ។
ចំណែកឯបញ្ហាមុន ការបាត់បង់ជាតិខូឡាជែនដោយសារតែភាពចាស់ ក៏រួមចំណែកធ្វើឲ្យស្បែករបស់យើងគ្រើម មិនរលោង និងមានស្លាកស្នាមដូចគ្នា។ ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាស្នាម និងពណ៌ស្បែកមិនស្មើគ្នា គ្នាយើងអាចអនុវត្តតាមតិចនិកងាយៗខាងក្រោមនេះ។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ការបំពេញជាតិទឹកនៃស្បែកអាចជួយឲ្យស្បែកមានសំណើម ទន់ល្មើយ និងមានសុខភាពល្អ។ ជាក់ស្ដែង ស្បែកដែលមានសំណើមមិនងាយស្រអាប់ និងកើតមានបញ្ហាពណ៌ស្បែកមិនស៊ីគ្នាឡើយ។
២. ជម្រុះកោសិកាងាប់
ការជម្រុះកោសិកាងាប់ជារៀងរាល់សប្ដាហ៍មានសារសំខាន់ណាស់។ ប៉ុន្តែ យើងចាំបាច់ត្រូវជ្រើសរើសប្រភេទក្រែមជម្រុះកោសិកាដែលមិនមានជាតិកាត់ខ្លាំង ដើម្បីបញ្ចៀសការផលិតជាតិខ្លាញ់ច្រើនជ្រុល។
៣. ប្រើប្រេងលាបមុខ
ជាមួយគ្នានេះដែរ ការប្រើប្រេងលាបមុខអាចការពារស្បែកពីការផលិតជាតិប្រេងច្រើនជ្រុល។ លើសពីនេះ វាក៏អាចកាត់បន្ថយការបាត់បង់សំណើមនៃស្បែក ក៏ដូចជាអាចរក្សាសំណើមធម្មជាតិនៃស្បែករបស់យើងផងដែរ។
៤. វីតាមីនC
វីតាមីនC ជាសារធាតុផ្សំដែលមិនអាចខ្វះខាត ពីព្រោះវាមានតួនាទីការពារស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងបរិស្ថាន ដែលជាហេតុនាំឲ្យពណ៌ស្បែកមិនស៊ីគ្នា។ មួយវិញទៀត វីតាមីននេះ ក៏ជួយឲ្យស្បែកភ្លឺ កាត់បន្ថយស្នាមជ្រីវជ្រួញ និងជួយរក្សាជាតិសំណើមនៃស្បែកថែមទៀតផង។
៥. ប្រើក្រែមការពារកម្ដៅថ្ងៃ
ដោយសារតែបញ្ហាពណ៌ស្បែកមិនស៊ីគ្នាច្រើនតែបណ្ដាលមកពីកម្ដៅថ្ងៃ យើងចាំបាច់ត្រូវប្រើក្រែមការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះ វាក៏អាចកាត់បន្ថយភាពចាស់ ការពារការរលាកស្បែក ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក។