backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អ្នកជំនាញបង្ហើបថា ថ្នាំពីរប្រភេទនេះក៏អាចបណ្តាលឱ្យស្រីៗជាំមុខដែរ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជ. ហុង លីដា · ជំងឺសើស្បែក · ពេទ្យសើស្បែក អាដាម៉ា


អត្ថបទ​ដោយ សុខ វណ្ណ · កែ 3 weeks ago

អ្នកជំនាញបង្ហើបថា ថ្នាំពីរប្រភេទនេះក៏អាចបណ្តាលឱ្យស្រីៗជាំមុខដែរ

ការជាំមុខធ្វើឱ្យស្បែកលើថ្ងាស ថ្ពាល់ ច្រមុះ ឬបបូរមាត់យើងឡើងស្នាម​ពណ៌​ត្នោត ឬក្រមៅស្រាល​ដែល​បង្កឡើងដោយកត្តាជាច្រើន តែអ្វីដែលនឹកស្មានមិនដល់​គឺក្នុងនោះក៏មានថ្នាំមួយ​ចំនួន​ដែល​ស្រីៗ​ភាគច្រើនប្រើដែរ។ តើថ្នាំនោះជាថ្នាំអ្វី? ហើយក្រៅពីថ្នាំមានកត្តាអ្វីខ្លះ? យើងអាច​ការពារ​ជាំ​មុខ​តាមវិធីណាខ្លះ?

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជាំ​មុខ​ក៏អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំពន្យារ​កំណើតដែលមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន និង​ប្រូហ្សេស្តេរ៉ូន​ដែរ ព្រោះ​អ័រម៉ូនទាំង ២ នេះមាននាទីសំខាន់ក្នុងការភ្ញោចកោសិកា​មេឡាណូសាយ​​ឱ្យ​ផលិតជាតិពណ៌មេឡានីន (ជាតិពណ៌ក្រមៅក្នុងស្បែក)។

ក្រៅពីនេះក៏មានថ្នាំប្រភេទប្រឆាំងនឹងការប្រកាច់មួយចំនួនដែលក្រោយ​ពីប្រើប្រាស់មួយរយៈនឹងធ្វើឱ្យមុខយើងមានការកើនឡើងនូវជាតិ​ពណ៌ក្រមៅ។

អ្នកស្រីវេជ្ជបណ្ឌិត​ក៏បានបន្ថែមថា ក្រៅពីថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់ ជាំមុខក៏អាចបណ្តាល​មក​ពី៖

១. ការប្រែប្រួលអ័រម៉ូន

ភាគច្រើនកើតលើម៉ាក់ៗពពោះដែលមានកើនឡើងនូវអ័រម៉ូនអ៊ីស្រ្តូសែន ប្រូហ្សេស្តេរ៉ូនឬអ័រម៉ូន​រំញោច​កោសិកាមេឡាណូសាយ​ដែលជួយភ្ញោចកោសិកាមេឡាណូសាយ​ឱ្យផលិត​សារធាតុ​មេឡានីន​ច្រើន ហើយបង្កឱ្យម៉ាក់ៗមានការជាំមុខបន្តិចម្តងៗ។ ម៉ាក់ៗមួយចំនួនអាចជាំមុខក្នុងអំឡុងពេលពពោះ ហើយម៉ាក់ៗមួយចំនួនទៀតអាច​ជាំមុខ​ក្រោយ​ពេល​សម្រាលរួចប៉ុន្មានខែ។

២. ការត្រូវពន្លឺថ្ងៃខ្លាំង

ពេលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃខ្លាំង កោសិកាមេឡាណូសាយ​នឹងផលិត​ជាតិ​មេឡានីន​កាន់តែ​ច្រើន​ដែលធ្វើឱ្យមុខយើងឡើងពណ៌ក្រមៅ។

៣. ការប្រើប្រាស់ផលិតផលមានជាតិកាត់​

ការប្រើប្រាស់ផលិតផលជាតិកាត់​ ឬជាតិបកធ្វើឱ្យស្បែករបស់យើងខ្សោយ​​ដែលបាត់បង់​ប្រព័ន្ធ​ការពារ​លើស្បែក ហើយធ្វើឱ្យយើងងាយប្រឈម​នឹងការជាំមុខ។

៤. មានប្រវត្តិគ្រួសារងាយជំាមុខ

ស្រ្តីដែលមានប្រវត្តិគ្រួសារដែលមានបញ្ហាជំាមុខងាយនឹងប្រឈមនឹងការ​ជំាមុខដែរព្រោះកត្តាតំណពូជ។

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

យើងអាចការពារកុំឱ្យជាំមុខតាមការណែនាំដូចខាងក្រោម៖

  • ទម្លាប់ប្រើគ្រីមការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងជាប់លាប់ជាប្រចាំមុនពេលចេញក្រៅ
  • ប្រើប្រាស់ផលិតផលដែលមានការទទួលស្គាល់ត្រឹមត្រូវ និងមានសុវត្ថិភាព​ចំពោះស្បែក​ចៀសវាង​មានការប៉ះពាល់ដល់ស្បែកដែលធ្វើឱ្យស្បែកបាត់បង់ប្រព័ន្ធការពារ ហើយ​ធ្វើ​ឱ្យ​យើង​ងាយជាំមុខ
  • បើយើងដឹងថា យើងប្រើបា្រស់ថ្នាំណាមួយហើយធ្វើឱ្យយើងមានបញ្ហាជាំមុខ យើងគួរពិភាក្សា​ជាមួយ​គ្រូពេទ្យដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំ ឬកាត់បន្ថយ ឬរកដំណោះស្រាយ​ផ្សេង​ដែល​ស័ក្តិសមនឹងយើង
  • ជាចុងក្រោយបើយើងមានបញ្ហាជាំមុខដោយសារអ្វីដែលមិនអាច​ចៀសផុតដូចជា ការពពោះ យើងអាចប្រើជាប្រភេទគ្រីមការពារកម្តៅថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីទប់ស្កាត់កត្តាប្រឈមបន្ថែម​​​ទៀត។

បើយើងសង្កេតឃើញស្បែកមុខមានការឡើងក្រមៅ យើងគួរទៅជួបពិគ្រោះ​ជាមួយគ្រូពេទ្យ​សើ​ស្បែក​ដើម្បីទទួលយកការការពារ និងបន្ទាប់​មក​ទទួលយកការព្យាបាលឱ្យបានឆាប់បំផុត។

ពេលជាំមុខ យើងគួរប្រើគ្រីមការពារកម្តៅថ្ងៃដែលមានលេខយ៉ាងហោចណាស់ ៥០ ដែលមាន PA (មានន័យថាកាពារទាំង​​ UVA) ឬយើងអាច​ហៅ​​បានថាជាប្រភេទ Broad spectrum ដែលអាច​ការពារ​បានទាំងកាំរស្មី UVA និង UVB ពីពន្លឺថ្ងៃ ហើយលាប ១៥ នាទីមុនចេញក្រៅ និង​លាប​ក្នុង​បរិមាណ​សមស្របមួយ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

កត្តាបណ្តាលឱ្យយើងជាំមុខអាចមានដូចជា៖
  • ការប្រើប្រាស់ថ្នាំ (ថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់)
  • បំរែបំរួលអ័រម៉ូន
  • ការត្រូវពន្លឺថ្ងៃខ្លាំង
  • ការប្រើប្រាស់ផលិតផលមានជាតិកាត់​ ឬជាតិបក
  • មានប្រវត្តិគ្រួសារងាយជំាមុខ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជ. ហុង លីដា

ជំងឺសើស្បែក · ពេទ្យសើស្បែក អាដាម៉ា


អត្ថបទ​ដោយ សុខ វណ្ណ · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម