backup og meta

សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 13, 2022

    សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?

    សុដន់ម៉ាក់ៗនឹងប្រែប្រួលរូបរាងក្នុងអំឡុងពេលពពោះដោយសារការផ្លាស់ប្តូរ​អ័រម៉ូន និងត្រៀម​សម្រាប់ការបំបៅដោះបន្ទាប់ពីសម្រាលរួច។ តើក្នុងអំឡុងពេលពពោះ​សុដន់ម៉ាក់ៗនឹង​ប្រែប្រួល​បែបណាខ្លះ?

    ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖

    ១. ត្រីមាសទី ១

    ក្នុងអំឡុងត្រីមាសទី ១ (សប្តាហ៍ទី ១ ដល់ទី ១២) សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាច​រមាស់។ ក្បាលសុដន់អាចលៀនចេញក្រៅបន្តិច ហើយសុដន់ម៉ាក់ៗមួយចំនួនអាច​ចាប់​ផ្តើមឡើង​​ធំ​ជាងមុនបន្តិច។

    ២. ត្រីមាសទី ២

    ក្នុងអំឡុងត្រីមាសទី ២ (សប្តាហ៍ទី ១៣ ដល់ថ្ងៃទី ២៧) សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ហើយ​ធ្ងន់​ជាងមុន។ ម៉ាក់ៗអាចប្រហែលជាត្រូវការ​អាវ​ទ្រនាប់ធំជាងមុនដើម្បីបាំង និងទ្រទម្ងន់សុដន់។

    ក្នុង​រយៈ​ពេលនេះ សុដន់​ម៉ាក់ៗអាចមិនសូវឈឺ ឬរមាស់ដូចកាលនៅត្រីមាសទី ១ ទេ។ នៅពេលសុដន់ម៉ាក់ៗរីកធំ ស្បែកសុដន់ម៉ាក់ៗនឹងលេចចេញសរសៃ​ឈាម (សរសៃវ៉ែន) ច្រើន ហើយ​អាចមានសង្វារ

    ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅ​​ជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ ប៉ុន្តែដុំពកតូចៗទាំងនេះ​នឹងបាត់​ទៅ​វិញ​បន្ទាប់ពីម៉ាក់ៗសម្រាលរួច

    នៅដើមសប្តាហ៍ទី ១៦ ដល់ទី ១៩ ម៉ាក់ៗអាចសម្គាល់ឃើញមានការហូរសារធាតុរាវ​ពណ៌លឿង​ដែល​ជាទឹកដោះដំបូងចេញពីចុងសុដន់ដោយសារសុដន់ម៉ាក់ៗត្រៀម​ខ្លួន​សម្រាប់ការ​បំបៅ​ដោះ​ បន្ទាប់​ពីម៉ាក់ៗសម្រាលរួច។

    សុដន់

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ត្រីមាសទី ៣

    ក្នុងអំឡុង​ត្រីមាស​ទី​ ៣ សុដន់​ម៉ាក់ៗនឹង​រីកកាន់តែ​ធំ​ និងធ្ងន់ជាង​ពេល​មុនៗ​ដែលតម្រូវឱ្យម៉ាក់ៗ​ពាក់​អាវទ្រនាប់ធំជាងមុន។

    ប្រសិនបើ​នៅចុងត្រីមាសទី ២ ម៉ាក់ៗអត់មាន​ហូរ​សារធាតុរាវ​ (ទឹកដោះដំបូង) លេច​ចេញពីចុង​សុដន់​ទេ ​ម៉ាក់ៗនឹងមានការហូរសារធាតុរាវចេញ​​ពីចុងសុដន់នៅត្រីមាសចុងក្រោយនេះ។

    យ៉ាង​ណា​មិញ ក៏មានម៉ាក់ៗមួយចំនួនមិនមានការហូរសារធាតុរាវចេញពីចុងសុដន់ដែរ តែមិនប៉ះ​ពាល់​ដល់​សមត្ថភាពម៉ាក់ៗក្នុងការបំបៅកូនដោយទឹកដោះទេ។

    សុដន់ម៉ាក់ៗនឹងឡើងធំ ហើយធ្ងន់ជាងមុនក្នុងអំឡុងពេលជិត​សម្រាលដែលធ្វើឱ្យម៉ាក់ៗ​មិនស្រួល​ក្នុង​ទ្រូង និងខ្នង ដូច្នេះម៉ាក់ៗគួរជ្រើសរើស​អាវ​ក្នុងសម្រាប់ស្រ្តីពពោះ ឬសម្រាប់ស្រ្តី​បំបៅដោះ​ដើម្បី​កាត់បន្ថយអាការៈ។

    អត្ថបទគួរអាន

  • ទាំងនេះជា​មូលហេតុ​បង្ក និងវិធីការពារស្រ្តីកុំឲ្យមាន​គ្រោះថ្នាក់ពេលមាន​ផ្ទៃពោះ
  • ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយ​តាមវិធីនេះ
  • កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ
  • រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?
  • ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
  • នៅត្រីមាសទី ៣ ម៉ាក់ៗ​គួរ​​តេស្ត​រក​មេរោគម្យ៉ាង បង្ការ​បញ្ហា​ផ្សេងៗកើតលើកូន
  • ចំណុចសំខាន់

    ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖
    • នៅត្រីមាសទី ១ សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាចរមាស់។
    • នៅត្រីមាសទី ២ សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ធ្ងន់ជាងមុន មានលេចចេញសរសៃឈាមច្រើន ហើយអាចមានសង្វារ។ ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និង​មាន​ពណ៌​ក្រមៅ​ជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ និងមានការហូរ​សារធាតុរាវ​​ចេញ​ពី​ក្បាលសុដន់។
    • នៅ​ត្រីមាស​ទី​ ៣ សុដន់​ម៉ាក់ៗនឹង​ឡើងកាន់តែ​ធំ​ និងធ្ងន់ជាង​ពេលមុនៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម