brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត

​រមៀត​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ ព្រម​ទាំង​​វីតាមីន​C ​ដែល​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក​របស់​យើង។ លើស​ពី​នេះ គ្រឿង​ទេស​មួយ​​មុខ​នេះ​ ក៏​ជួយ​ពង្រឹង​សុខភាព និង​បង្ការ​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។

ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត

អត្ថប្រយោជន៍​ ៦យ៉ាង​នៃ​ទឹក​រមៀត

ជួយខួរក្បាល៖ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ លាយ​ជាមួយ​ម្សៅ​រមៀត​ជា​ប្រចាំ​នៅ​ពេល​ព្រឹក​ គេ​ជឿង​ថា​អាច​ជួយ​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​រវៀសរវៃ និង​បង្កើន​ភាព​ស្វាហាប់។

ជួយ​សុខភាពបេះដូង៖ ញ៉ាំ​ទឹក​រមៀត​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ឈាម​ និង​​គ្រប់គ្រង​ជំងឺ​​ឈាម​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ការពារ​បញ្ហា​គាំង​បេះដូង​ផង​ដែរ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជួយ​ថ្លើម៖ ទន្ទឹម​នឹង​នេះ​ដែរ ទឹក​រមៀត​ក៏​អាច​កម្ចាត់​ជាតិ​ពុល​ពី​ថ្លើម​ និង​ជួយ​ឲ្យ​កោសិកា​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ជួយឲ្យឈាម​រាវ៖ អ្នក​ដែល​មាន​បញ្ហា​បេះដូង គួរ​ញ៉ាំ​ទឹក​រមៀត​ឲ្យ​បាន​ទៀងទាត់​ ពីព្រោះ​ភេសជ្ជៈ​​មួយ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​​ឈាមរាវ​​ និង​បង្ការ​កំណក​ឈាម​​ ដែល​ទាំង​នេះ​អាច​ជួយ​បញ្ចៀស​ការ​គាំង​បេះដូង​បាន។

សុខភាពស្បែក៖ ទឹក​រមៀត​ លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ និង​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់ បណ្តេញ​ជាតិ​ពុល​​ពី​រាងកាយ​ និង​ជួយ​ធ្វើ​ឲ្យ​ស្បែកភ្លឺថ្លា និង​ភ្លឺ​ម៉ត់​រលោង។

អត្ថបទគួរអាន៖

ប្រឆាំងជំងឺ​មហារីក៖ ការ​ញ៉ាំ​ទឹក​រមៀត​ចំនួន​៣​ដង​ក្នុង​មួយ​សប្តាហ៍ អាច​រួម​ចំណែក​ជួយ​ការពារ​រាងកាយ​ពីពី​ហានិភ័យ​កើត​​ជំងឺ​មហារីក។

វិធី​ធ្វើ​ទឹក​រមៀត

  • ​លាយ​ទឹក​ធម្មតា​ចំនួន​១​ពែង និង​​បន្ថែម​ម្សៅ​រមៀត​ចំនួន​១​ស្លាបពា្រ​កាហ្វេ​
  • កូរ​​ឲ្យ​សព្វ​ល្អ​ជា​ការ​ស្រេច​។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 21/02/2024