ពិតណាស់ ស្រីៗយើងតែងចង់បានស្បែកស្អាត តឹងណែន និងមានសុខភាពល្អ។ ប៉ុន្តែ នៅពេលដែលវ័យកាន់តែច្រើន ស្បែករបស់យើងក៏ចាប់ផ្តើមយារធ្លាក់ មានស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅជាក់ជាមិនខាន។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់នូវរាល់បញ្ហាស្បែកទាំងនេះ ក៏ដូចជាទទួលបានស្បែកដែលក្មេងជាងវ័យ គ្នាយើងអាចសាកល្បងអនុវត្តន៍រូបមន្តថែសម្រស់ងាយៗខាងក្រោមនេះ។
កំពូលរូបមន្តជួយបន្តឹងស្បែកមានអ្វីខ្លះ?
១. ផ្លែចេក
យោងតាមការសិក្សាមួយកាលពីឆ្នាំ២០១២បានបង្ហាញថា ផ្លែចេកសម្បូរទៅដោយប៉ូតាស្យូម វីតាមីន និងប្រេងធម្មជាតិ ដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងបន្តឹងស្បែក។
របៀបធ្វើ៖ កិនចេកទុំចំនួន១/៤ឲ្យក្លាយជាល្បាយ រួចយកមកលាបនៅលើស្បែកមុខដែលលាងសម្អាតរួច ដោយទុកចោលរយៈពេល១៥ ទៅ២០នាទី សឹមលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
២. ផ្លែត្រសក់
ផ្លែត្រសក់មានគុណប្រយោជន៍ក្នុងការជួយបន្តឹង និងផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។ ដូចនេះហើយ គ្នាយើងមិនគួររំលងបន្លែមួយប្រភេទនេះទេ។
របៀបធ្វើ៖ ចិតសំបកត្រសក់ឲ្យស្អាត និងកិនឲ្យម៉ត់ល្អ។ បន្ទាប់មក ប្រើសំឡីជ្រលក់ជាមួយនឹងទឹកត្រសក់យកមកជូតនៅត្រង់ស្បែកដែលមានបញ្ហា ដោយទុកចោលរយៈពេលពី១៥ ទៅ២០នាទី ទើបលាងជម្រះចេញ។
៣. ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើ ល្អបំផុតសម្រាប់ជួយបន្តឹងស្បែក និងជំរុញការផលិតជាតិខូឡាជែននៃស្បែក។
របៀបធ្វើ៖ កាត់យកជែលដែលមាននៅក្នុងប្រទាលកន្ទុយក្រពើមកលាបដោយផ្ទាល់នៅលើស្បែក និងលាងជម្រះចេញ ក្រោយទុកចោលរយៈពេលពី១៥ ទៅ២០នាទីរួច។
៤. កាហ្វេ
សារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ អាចជួយការពារស្បែកប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងនឹងភាពចាស់នៃស្បែកដែលបណ្តាលមកពីកម្តៅថ្ងៃ។
របៀបធ្វើ៖ បន្ថែមទឹកបន្តិចចូលទៅក្នុងកាកកាហ្វេ រួចយកមកម៉ាស្សានៅលើស្បែកជារង្វង់។ បន្ទាប់មកលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
អត្ថបទគួរអាន៖