១- វិធីសាមញ្ញ មុនសម្រេចកោរពុកមាត់ពុកចង្កា
អ្វីសំខាន់បំផុត គ្នាយើងត្រូវចាំ បើចង់កោររោមបានកៀកនឹងគល់ គ្មានការរោលរាលក្រហាយ ផ្សា រោលកន្ទួលស្បែក ត្រូវធ្វើឲ្យពុកមាត់ ពុកចង្កាសើមជាមុន។ ការស្រាវជ្រាវបង្ហាញថា សមត្ថភាពស្រូបយកសំណើមរបស់រោមមុខ មានរហូតដល់ ៣០% នៃមាឌរបស់វា។ រោមកាន់តែងាយបាក់ ពេលត្រូវសំណើម នាំឲ្យយើងកាត់ ឬកោរបានយ៉ាងងាយ។
ពេលល្អបំផុតដើម្បីកោររោម គឺបន្ទាប់ពីងូតទឹក។ បើគ្នាមិនងូតទឹកអំឡុងពេលនោះ គប្បីលុបមុខ និងដាក់កន្សែងក្តៅសើមមួយផ្ទាំងលើមុខប៉ុន្មាននាទីជាមុន។ បច្ចេកទេសនេះត្រូវជាងកាត់សក់សឹងតែគ្រប់រូបជ្រើសប្រើជាទូទៅ។
២- ក្រែមកោររោមដែលស័ក្តិសម និងត្រឹមត្រូវ