backup og meta

អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2023

    អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក

    គ្នាយើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាព។ គេអាចច្នៃវាទៅជាភេសជ្ជៈ បង្អែម ប៉ុណ្ណោះ ក៏អាចច្នៃទៅជាគ្រឿងថែរក្សាសម្រស់ បំប៉នសុខភាពស្បែកល្អប្រសើរផងដែរ។ ខាងក្រោមគឺជាអត្ថប្រយោជន៍សំខាន់របស់ប្រទាលកន្ទុយក្រពើចំពោះស្បែក៖

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ១.ជួយកាត់បន្ថយការរលាក

    សាច់ប្រទាលកន្ទុយក្រពើអាចជួយប្រឆាំងការរលាក និង ប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាគឺជាផ្នែកមួយយ៉ាងសំខាន់ជួយការពារស្បែកពីកម្ដៅព្រះអាទិត្យបានល្អ។ យើងអាចច្នៃប្រទាលកន្ទុយក្រពើជាម៉ាសបិទលើស្បែកដោយផ្ទាល់ ដើម្បីជំនួយដល់សុខភាពស្បែកក្រោយប៉ះពាល់ពីកម្ដៅថ្ងៃ។

    ២.ផ្ដល់សំណើមដល់ស្បែក

    ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ពពួកវីតាមីន រ៉ែ ហើយក៏មានជាតិទឹកច្រើនផងដែរ។ អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើក៏ជួយអោយស្បែកមានសំណើម ជួយជម្រុះកោសិកាស្បែកចាស់ៗ បង្កើនការលូតលាស់កោសិកាស្បែកថ្មី។

    ៣.បង្កើនការព្យាបាលរបួស

    ក្រៅពីផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើ ក៏អាចជួយព្យាបាលរបួសស្នាមសើស្បែកឲ្យឆាប់ជាសះស្បើយរហ័សផងដែរ ពិសេសប្រភេទរបួសដែលបង្កឡើងដោយការរលាកលើស្បែកដោយ​សារកម្តៅ ឬ​វត្ថុក្តៅតែម្ដង។

    ៤.ប្រឆាំងភាពចាស់ជាងវ័យ

    ប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន C E និង beta Carotene ដែលសារធាតុសំខាន់ទាំងបី ជួយបង្កើនការលូតលាស់កោសិកាស្បែក ប្រឆាំងនឹងការវិវត្ដស្បែកតាមវ័យ ហើយមិនតែប៉ុណ្ណោះ សារធាតុ​ទាំង​នេះ ក៏ជួយបង្កើនការផលិត ខូឡាជែន ដែលគ្នាយើងកន្លងមកស្គាល់ថា ជាប្រូតេអ៊ីនជួយធ្វើឲ្យស្បែករលោងស្អាត និង ក្មេងជាងវ័យ។

    ៥.កាត់បន្ថយការរលាកនិង ការឡើងមុន

    ប្រទាលកន្ទុយក្រពើអាចជួយធ្វើឲ្យស្បែករលោងស្រស់ថ្លាបែបធម្មជាតិ ពិសេសជួយប្រឆាំងនឹងពពួកបាក់តេរី ដែលតោងជាប់ស្បែកធ្វើស្បែកងាយប្រឈមកកើតមុនបាន។ ដូច្នេះប្រទាលកន្ទុយក្រពើជួយឲ្យប្រឆាំងនឹងបាក់តេរី ធ្វើស្បែកមានសុខភាពល្អ ស្រស់ថ្លា និង ភ្លឺរលោង។ ប៉ុន្ដែចូរប្រុងប្រយ័ត្ននឹងជ័រពណ៌លឿងរបស់ប្រទាលកន្ទុយក្រពើអាចបង្កផលប៉ះពាល់ដល់ស្បែក ប្រសិនបើ ការកាត់ ការចៀរ និង លាងម្អាតមិនបានស្អាតល្អនោះ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម