១- រៀបចំផែនការរបបអាហារសុខភាព
ទម្លាប់រស់នៅ ប្រកបដោយផាសុកភាព គួបផ្សំជាមួយរបបអាហារមានតុល្យភាព គឺជាដំណោះស្រាយចម្បងមួយ ជួយឲ្យស្បែកសដោយស្វ័យប្រវត្តិ ហើយអាហារល្អៗទាំងនោះរួមមាន៖
– ផ្លែការ៉ុត៖ ក្នុងផ្លែការ៉ុត មានផ្ទុកបរិមាណវីតាមីន C និងការ៉ូទីន យ៉ាងច្រើនលើសលុប មានអត្ថប្រយោជន៍ខ្លាំង ទៅលើស្បែក និងសក់។ តំបន់ផ្សេងទៀតលើរាងកាយ ក៏ទទួលបានភាពស្រស់ស្អាត និងល្អឥតខ្ចោះនៅពេលយើងញ៉ាំការ៉ុត ឬផឹកទឹកការ៉ុតបានទៀងទាត់។
– ផ្លែប៉េងប៉ោះ៖ ប៉េងប៉ោះ ជាបន្លែស្រស់ មានពណ៌ក្រហម សម្បូរទៅដោយជាតិទឹក ក៏ជាប្រភពនៃ សារធាតុ Lycopene ដែលជាសារធាតុការ៉ូទីន ល្អខ្លាំងចំពោះស្បែក។ លើសពីនេះ ប៉េងប៉ោះ អាចជួយក្នុងដល់ផែនការសម្រកទម្ងន់ និងការពារជំងឺមហារីកទៀតផង។
– ឆៃថាវក្រហម (Beetroot)៖ ឆៃថាវក្រហម គឺសម្បូរទៅដោយវីតាមីន និងជាតិដែក អាចជួយយើងឲ្យមានលំហូរឈាមរត់បានល្អ និងអាចធ្វើថ្ពាល់មានពណ៌ក្រហមស្រាលគួរឲ្យស្រលាញ់ ទោះមិនទាន់ផាត់មុខក៏ដោយ។
– តែបៃតង៖ តែបៃតង ជាភេសជ្ជៈធម្មជាតិ អាចជួយស្បែកឲ្យស្រស់ថ្លា ព្រោះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រសិទ្ធភាពបំផុត ប្រឆាំងទៅនឹងភាពចាស់ ក៏ដូចជាប្រយុទ្ធប្រឆាំងជាមួយពពួករ៉ាឌីកាល់សេរីទៀតផង។