backup og meta

ក្រៅពីរសជាតផ្អែមឆ្ងាញ់ ផ្លែស្វាយអាចធ្វើជាម៉ាសមុខ ជួយឲ្យស្បែកភ្លឺថ្លា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

    ក្រៅពីរសជាតផ្អែមឆ្ងាញ់ ផ្លែស្វាយអាចធ្វើជាម៉ាសមុខ ជួយឲ្យស្បែកភ្លឺថ្លា

    ពិត​ណាស់​ ផ្លែ​ស្វាយ​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​បង្កប់​នូវ​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក​របស់​យើង​ដែរ។ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ ក៏​ដូចជា​ជៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ គ្នា​យើង​អាច​សាក​ល្បង​​អនុវត្តន៍​រូបមន្ត​ម៉ាស​ផ្លែ​ស្វាយ​ខាង​ក្រោម​នេះ។

    ស្វាយ​ផ្លែ​ផ្តល់​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក?

    ១. ផ្តល់​សំណើម​ និង​ចិញ្ចឹម​បំប៉ន

    ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​​ទឹក​ខ្ពស់​​មួយ​នេះ អាច​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ ហើយ​វីតាមីន​A, C, K និង ​E ក៏​ដូចជា​សារធាតុ​ Beta-carotene ដែល​ជួយ​ចិញ្ចឹម​បំប៉ន​ស្បែក​បាន​យ៉ាង​ល្អ។

    ២. ជួយ​ប្រឆាំង​ភាព​ចាស់

    សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្លែ​ស្វាយ អាច​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ ដោយ​ជួយ​ពន្យឺត​ស្នាម​ជ្រីវជ្រួញ និង​យារ​ធ្លាក់​នៃ​ស្បែក។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា

    វីតាមីន​ C ខ្ពស់​នៅ​ក្នុង​ផ្លែ​ស្វាយ​ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​ទន់​រលោង ព្រម​ទាំង​ជួយ​កម្ចាត់​បញ្ហា​ស្នាម​ខ្មៅ​លើ​ស្បែក​ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។

    ៤. ព្យាបាល​មុន​

    ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ស្វាយ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ និង​ស្បែក​ក្រហម​ដោយ​សារ​ការ​កើត​មុន។ លើស​ពី​នេះ ផ្លែ​ស្វាយ​ក៏​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ការ​ស្ទះ​រន្ធ​រោម​ផង​ដែរ។

    ៥. បង្កើន​ការ​ផលិត​ខូឡាជែន

    ជាមួយ​គ្នា​នេះ​ដែរ វីតាមីន​A នៅ​ក្នុង​​ផ្លែ​ស្វាយ​ អាច​ជួយ​ទ្រទ្រង់​ការ​ផលិត​ជាតិ​ខូឡាជែន ដែល​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​​ភាព​យឺត​នៃ​ស្បែក និង​បញ្ចៀស​បញ្ហា​ស្បែក​យារ​ធ្លាក់។

    រូបមន្ត​​ម៉ាស​ផ្លែ​ស្វាយ​ធម្មជាតិ​ដែល​គ្នា​យើង​អាច​អនុវត្តន៍​បាន

    ១. ម៉ាស​ផ្លែ​ស្វាយ និង​ទឹក​ឃ្មុំ

    គ្រឿង​ផ្សំ៖

    • សាច់​ផ្លែ​ស្វាយ​ទុំ​២​ស្លាបព្រា​បាយ
    • ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ

    ម៉ាសផ្លែស្វាយ

    វិធី​ធ្វើ៖

    • លាយ​សាច់​ស្វាយ​ទុំ ជាមួយ​នឹង​ទឹក​ឃ្មុំ​ដោយ​កូរ​ឲ្យ​សព្វ​ល្អ
    • លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​រយៈពេល​១៥​នាទី មុន​ពេល​លាង​ជម្រះ​ចេញ។

    ២. ម៉ាស​ផ្លែ​ស្វាយ និង​រមៀត

    គ្រឿង​ផ្សំ៖

    • សាច់​ផ្លែ​ស្វាយ​ទុំ​២​ស្លាបព្រា​បាយ
    • ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​បាយ
    • ប្រេង​អាល់ម៉ុន​១​ស្លាបព្រា​បាយ​​​

    វិធី​ធ្វើ៖

    • លាយ​សាច់​ស្វាយ​ទុំ ជាមួយ​នឹង​ម្សៅ​រមៀត និង​ប្រេង​អាល់ម៉ុន​ដោយ​កូរ​ឲ្យ​សព្វ​ល្អ
    • លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​រយៈពេល​១៥​នាទី មុន​ពេល​លាង​ជម្រះ​ចេញ។

    គ្នាយើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​២មុខនេះ ចំនួន​២ ទៅ​៣ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺថ្លា និងក្មេងជាងវ័យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម