ក្រូចឆ្មារមានសម្បូរជាតិវីតាមីនសេដែលជាសារធាតុប្រឆាំងភាពចាស់ បង្ការជាំមុខ និងបន្ថយស្នាមខ្មៅក៏ដូចជាអាចម៍រុយលើស្បែក។ បន្ថែមលើនេះទៀតក្រូចឆ្មារមានជាតិអាស៊ីដដែលជួយធ្វើឲ្យស្បែកសតាមធម្មជាតិ។ គ្រឿងសម្អាងដែលជួយឲ្យស្បែកសភាគច្រើនគឺចម្រាញ់ចេញពីក្រូចឆ្មារ។
លើសពីនេះទៅទៀតប្រសិនបើយកក្រូចឆ្មារលាយជាមួយទឹកដោះគោ និងស៊ុតធ្វើជាម៉ាសនោះអ្នកនឹងទទួលបានរូបមន្តម៉ាសធម្មជាតិមួយដ៏មានប្រសិទ្ធភាព។ លោកអ្នកាគ្រាន់តែលាយទឹកក្រូចឆ្មារនឹងម្សៅសាច់ជូរកូរឲ្យសព្វបន្ទាប់មកយកសំឡីទៅជ្រលក់រួចយកមកជូតលើមុខទុកចោល២០នាទីរួចលាងទឹកក្ដៅឧណ្ហៗចេញជាការស្រេច។
ប្រេងដូង
ប្រេងដូងអាចរកបានក្នុងតម្លៃថោកហើយសំខាន់នោះគឺវាធម្មជាតិពិតៗ។ សម័យដើមប្រេងដូងត្រូវបានប្រើដើម្បីធ្វើឲ្យស្បែកទន់ ការពារសង្វារ ប្រឆាំងភាពចាស់ និងសំរាប់ថែរក្សាស្បែក។
ប្រេងដូងផ្ទុកជាតិអាស៊ីដឡូរីក៥០ភាគរយដែលជាសារធាតុប្រឆាំងផ្សិត បាក់តេរី និងវិរុសយ៉ាងល្អដែលជួយដល់កន្លែងមានរបួសទៀតផង។វាប្រើល្អសំរាប់អ្នកមានមុន មានការរលាក និងមានត្រអកជាដើម។ លាបប្រេងដូងលើមុខ១៥ទៅ២០នាទីរួចលាងនឹងទឹកក្ដៅឧណ្ហៗចេញជាការស្រេចដើម្បីទទួលបានស្បែកស្រស់ថ្លា។
ដើម្បីទទួលបានស្បែកតឹងណែនសស្រស់ថ្លាអ្នកគួរតែផ្ដោតសំខាន់លើចំណីអាហារ និងការសម្រាករបស់លោកអ្នក។ ថែទាំស្បែកឲ្យល្អដោយបរិភោគអាហារល្អៗ និងជៀសវាងអាហារមិនល្អព្រមទាំងញ៉ាំទឹកផ្លែឈើឲ្យបានច្រើន គេងឲ្យគ្រប់គ្រាន់និងឈរលើស្មារតីវិជ្ជមានជានិច្ច។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕