– ឈឺទ្រូង
– ចង្វាក់បេះដូងលោតលឿន ឬមិនទៀង
– ឈឺក្បាលធ្ងន់ធ្ងរ ឬវិលមុខ
– ដកដង្ហើមមានឮសំឡេង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Isoprenaline ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Isoprenaline រួមមាន៖ Catechol-O-methyltransferase (COMT) inhibitors (e.g., tolcapone) ថ្នាំ Droxidopa, Epinephrine និងថ្នាំ Inhaled anesthetics (e.g., halothane) ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ជំងឺហឺត
– ជំងឺទឹកនោមផ្អែម
– បញ្ហាបេះដូង
– បញ្ហាសរសៃឈាមបេះដូង (ជំងឺសរសៃឈាមបេះដូង)
– ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើសកម្មភាពខ្លាំង
– សម្ពាធឈាមឡើងខ្ពស់
– ចង្វាក់បេះដូងលោតមិនប្រក្រតី (ឧទាហរណ៍-បេះដូងដើរញាប់ខុសប្រក្រតី (Tachyarrhythmia))
– ចង្វាក់បេះដូងលោតលឿន (បណ្ដាលមកពីការពុលថ្នាំ digoxin)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
អ្នកជំងឺសន្លប់ (Adams-stokes attacks) គាំងបេះដូង (Cardiac arrest) ឬចង្វាក់បេះដូងមិនប្រក្រតី (heart block)
– កម្រិតដែលគួរប្រើដំបូង ០,០២-០,០៦ មិល្លីក្រាម (១-៣ មិល្លីលីត្រ ក្នុងសារធាតុរំលាយ ១:៥០០០០) បន្ទាប់មកឲ្យ ០,០១-០,២ មិល្លីក្រាម។
– កម្រិតដែលគួរប្រើដំបូង សម្រាប់ការចាក់ព្យួរសេរ៉ូមតាមសរសៃ ៥ មីក្រូក្រាម/នាទី (១,២៥ មិល្លីលីត្រ ក្នុងសារធាតុរំលាយ ១:២៥០០០០) បន្ទាប់មកឲ្យ ២-២០ មីក្រូក្រាម/នាទី តាមការឆ្លើយតបរបស់អ្នកជំងឺ។
ការស្ហុក (Shock)
– កម្រិតគួរប្រើសម្រាប់ការចាក់ព្យួរសេរ៉ូមតាមសរសៃ ០,៥-៥ មីក្រូក្រាម/នាទី (០,២៥-២,៥ មិល្លីលីត្រ ក្នុងសារធាតុ រំលាយ ១:២៥០០០០)។
ជំងឺត្បៀតទងសួតនៅពេលប្រើថ្នាំសណ្ដំ (Bronchospasm during anesthesia)
– កម្រិតគួរប្រើសម្រាប់ការចាក់តាមសរសៃ គឺ ០,០១-០,០២ មិល្លីក្រាម ហើយប្រើបែបនេះទៀតបើចាំបាច់។
១១- ក្មេងត្រូវប្រើកម្រិតណា?
អ្នកជំងឺសន្លប់ (Adams-stokes attacks) (មិនផ្លូវការ)
– កម្រិតដំបូង គឺ ០.១ មីក្រូក្រាម/គីឡូ/នាទី ចាក់ព្យួរសេរ៉ូមតាមសរសៃ។
– កម្រិតធម្មតា គឺ ០,១-១ មីក្រូក្រាម/គីឡូ/នាទី ចាក់ព្យួរសេរ៉ូមតាមសរសៃ។
អ្នកជំងឺគាំងបេះដូង (មិនផ្លូវការ)
– កម្រិតដំបូង គឺ ០.១ មីក្រូក្រាម/គីឡូ/នាទី ចាក់ព្យួរសេរ៉ូមតាមសសៃ។
– កម្រិតធម្មតា គឺ ០,២-១ មីក្រូក្រាម/គីឡូ/នាទី។
អ្នកជំងឺមានចង្វាក់បេះដូងមិនប្រក្រតី (Heart Block) (មិនផ្លូវការ)
– កម្រិតដំបូង គឺ ០,១ មីក្រូក្រាម/គីឡូ/នាទី ចាក់ព្យួរសេរ៉ូមតាមសរសៃ
– កម្រិតធម្មតាគឺ ០,៣-១ មីក្រូក្រាម/គីឡូ/នាទី ចាក់ព្យួរសេរ៉ូមតាមសរសៃ។
ជំងឺមានបេះដូងដើរយឺតក្រោយការវះកាត់បេះដូង
– កម្រិតដែលណែនាំ គឺ ០,០២៩ មីក្រូក្រាម/គីឡូ/នាទី។
១២- មានទម្រង់បែបណាខ្លះ?
– Isoprenaline ប្រភេទសូលុយស្យុង ០,២មីលីក្រាមក្នុងមួយមីលីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេច សូមចាក់ថ្នាំភ្លាម ប៉ុន្តែបើកៀកពេលត្រូវចាក់ថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវចាក់បន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។