– ជំងឺស្លេក (Anemia)
– រាគ
– ជំងឺថង់ទឹកប្រម៉ាត់
– រលាកលំពែង
– ជំងឺក្រពះពោះវៀន (លាកពោះវៀនធំ) សូមប្រើដោយប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។
– ឡើងជាតិ ប៊ីលីរ៉ូបីន នៅក្នុងឈាម (Hyperbilirubinemia) គួរប្រើថ្នាំនេះជាមួយបេប៊ីទើបនឹងកើត( អាយុតិចជាង ២៨ថ្ងៃ) និងបេប៊ីកើតមិនគ្រប់ខែ និងមានបញ្ហានេះ។
– ជំងឺតម្រងនោម
– ជំងឺថ្លើម ត្រូវប្រើដោយប្រុងប្រយ័ត្ន ប្រសិទ្ធិភាពថ្នាំអាចកើនខ្ពស់ ព្រោះការបញ្ចេញចោលរបស់រាងកាយមានសភាពយឺតយ៉ាវ។
– ជំងឺថ្លើមធ្ងន់ធ្ងរ
– កង្វះអាហារូបត្ថម្ភ កាន់តែធ្ងន់ធ្ងរពេលប្រើថ្នាំ Ceftriaxone ធ្វើឲ្យយើងប្រហែលត្រូវលេបវីតាមីន K ជំនួយ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
– កម្រិតថ្នាំសម្រាប់ការបង្ករោគដោយបាក់តេរី៖ ១-២ ក្រាម/ថ្ងៃ ចាក់តាមសរសៃ ឬសាច់ដុំ ចែកជា ១-២ ដង អាស្រ័យតាមប្រភេទ និងភាពធ្ងន់ធ្ងរនៃការបង្ករោគ។
ចំពោះការបង្ករោគដោយ Staphylococcus aureus (methicillin-susceptible,MSSA) ត្រូវប្រើកម្រិតថ្នាំ ២-៤ ក្រាម/ថ្ងៃ ដើម្បីបានផលច្រើនជាង ៩០ ភាគរយ។ កម្រិតថ្នាំប្រចាំថ្ងៃត្រូវក្រោម ៤ ក្រាម។
– កម្រិតថ្នាំសម្រាប់ការបង្ករោគដោយបាក់តេរីក្នុងឈាម៖ ២ក្រាម ចាក់តាមសរសៃរាល់ ២៤ម៉ោង រយះពេល ១៤ថ្ងៃ អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃការបង្ករោគ។
– កម្រិតថ្នាំសម្រាប់ជំងឺ Chancroid៖ ២៥០មិល្លីក្រាម ចាក់សាច់ដុំ ១ដង ប្រឆាំងភ្នាក់ងារបង្ករោគគឺ Haemophilus ducreyi។ ចំពោះអ្នកជំងឺអេដស៍ត្រូវការព្យាបាលរយះពេលយូរជាងធម្មតា។ ចាក់ Ceftriaxone បាន លុះត្រាតែអ្នកជំងឺបានតាមដានត្រឹមត្រូវ។ អ្នកជំងឺគួរធ្វើតេស្តរកមេរោគស្វាយ និងអេដស៍រាល់ ៣ ខែម្ដង បន្ទាប់ពីតេស្តដំបូងអវិជ្ជមាន។ ដៃគូរួមភេទអ្នកជំងឺ គួរតែពិនិត្យ និងព្យាបាលដូចគ្នា។
– កម្រិតថ្នាំសម្រាប់ជំងឺក្រហមភ្នែក (Conjunctivitis)៖ ក្រហមភ្នែក (Conjunctivitis) បង្កឡើងដោយសារមេរោគប្រមេះ (Gonococcal) ១ក្រាម ចាក់លើសាច់ដុំ ១ ដង។ ព្យាបាលដោយប្រើ Doxycycline រយៈពេល ៧ថ្ងៃ (ករណីគ្មានផ្ទៃពោះ) ឬប្រើ Azithromycin តែម្ដងគត់ សម្រាប់ព្យាបាលការបង្ករោគដោយ Chlamydia។ ដៃគូរួមភេទអ្នកជំងឺ គួរតែពិនិត្យ និងព្យាបាលដូចគ្នា។
– កម្រិតថ្នាំសម្រាប់ជំងឺរលាកបំពង់ទឹកកាម (Epididymitis) ជំងឺឆ្លងតាមការរួមភេទ៖ ជំងឺរលាកបំពង់ទឹកកាម (Epididymitis) បង្កដោយមេរោគប្រមេះ (Gonococcal)៖ ២៥០មិល្លីក្រាម ចាក់លើសាច់ដុំ ១ ដង។ Doxycycline ១០០មិល្លីក្រាម ផឹក ២ ដង/ថ្ងៃ រយះពេល១០ថ្ងៃ ដើម្បីព្យាបាលការកើត Chlamydia។ ដៃគូរួមភេទអ្នកជំងឺ គួរតែពិនិត្យ និងព្យាបាលដូចគ្នា។
– កម្រិតថ្នាំសម្រាប់ រលាកកន្លើត (Epiglottitis)៖ ២ក្រាម ចាក់សរសៃរាល់ ២៤ ម៉ោងម្ដង រយះពេល ៧-១០ ថ្ងៃ អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃការបង្ករោគ។
– កម្រិតថ្នាំសម្រាប់ ជំងឺរលាកពោះវៀនក្រពះ ២ក្រាម ចាក់តាមសរសៃរាល់ ២៤ម៉ោងម្ដង រយៈពេល ៧-១០ ថ្ងៃចំពោះអ្នកជំងឺមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតថ្នាំសម្រាប់ការបង្ករោគដោយបាក់តេរី៖
– អាយុតិចជាង ១សប្តាហ៍ ៥០ មិល្លីក្រាម៖ ចាក់តាមសរសៃ ឬសាច់ដុំ រៀងរាល់ ២៤ ម៉ោង។
– អាយុពី ១-៤ សប្តាហ៍ ទម្ងន់ ២ គីឡូក្រាមចុះ៖ ចាក់តាមសរសៃ ឬសាច់ដុំ ៥០ មិល្លីក្រាម/គីឡូ រយៈពេល ២៤ម៉ោង។
– អាយុពី ១-៤ សប្តាហ៍ ទម្ងន់ធ្ងន់ជាង ២ គីឡូក្រាម៖ ចាក់តាមសរសៃ ឬសាច់ដុំ ៥០-៧៥ មិល្លីក្រាម រៀងរាល់ ២៤ ម៉ោង។
Ceftriaxone មិនគួរប្រើសម្រាប់ទារកលើសជាតិប៊ីលីរ៉ូបីននៅក្នុងឈាមទេ។
អាយុ ១ខែឡើងទៅ
-ករណីធ្ងន់ធ្ងរ៖ ចាក់តាមសរសៃ ៥០-៧៥ មិល្លីក្រាម/គីឡូ ចែកកម្រិតថ្នាំ ១២-២៤ ម៉ោង (ខ្ពស់បំផុត ២ក្រាម/២៤ម៉ោង)។
– ករណីគ្រោះថ្នាក់ដល់ជីវិត៖ ចាក់តាមសរសៃ ៨០-១០០ មិល្លីក្រាម ចែកកម្រិតថ្នាំ ១-២ កម្រិត (កម្រិតថ្នាំខ្ពស់បំផុត ៤ក្រាម/២៤ម៉ោង)។
កម្រិតថ្នាំសម្រាប់ជំងឺរលាកស្រោមខួរ៖
– អាយុ ០-៤ សប្តាហ៍៖ ៥០-៧៥ មិល្លីក្រាម/គីឡូ រាល់ ២៤ ម៉ោង។
Ceftriaxone មិនគួរប្រើសម្រាប់ទារកដែលលើសជាតិប៊ីលីរ៉ូបីននៅក្នុងឈាម។
១ ខែឡើងទៅ
– កម្រិតថ្នាំដំបូង៖ ១០០ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ នៅពេលព្យាបាលដំបូង (អាចប្រើត្រឹម ៤ ក្រាម)។
– កម្រិតថែទាំ៖ ១០០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចាក់តាមសរសៃ ១ ថ្ងៃម្តង ឬបែងចែករាល់ ១២ ម៉ោងម្តង រយៈពេល ៧-១៤ ថ្ងៃ (អាចប្រើត្រឹម ៤ ក្រាម/២៤ម៉ោង)។
កម្រិតថ្នាំសម្រាប់ការបង្ករោគដោយមេរោគប្រមេះ (Gonococcal)៖
– ៤៥ គីឡូក្រាមចុះ៖ ៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចាក់តាមសរសៃ ឬសាច់ដុំ បែងចែករៀងរាល់ ១២ ម៉ោងម្តង (អាចប្រើត្រឹម ២ ក្រាម/ថ្ងៃ)។
– ៤៥ គីឡូក្រាមឡើង៖ ១-២ ក្រាម ចាក់សរសៃ ឬសាច់ដុំ រៀងរាល់ ១២ ម៉ោងម្ដង រយៈពេល១០-១៤ ថ្ងៃ។
កម្រិតថ្នាំប្រើសម្រាប់ការពាររលាកស្រោមខួរ (Meningococcal Meningitis Prophylaxis)៖
– អាយុតិចជាង ១៥ ឆ្នាំ៖ ១២៥មិល្លីក្រាម ចាក់សាច់ដុំ ១ ដង។
– ១៥ ឆ្នាំឡើងទៅ៖ ២៥០មិល្លីក្រាម ចាក់សាច់ដុំ ១ ដង។
កម្រិតសម្រាប់រលាកសាច់ដុំបេះដូង (Endocarditis) បង្កដោយ មេរោគប្រមេះ (Gonococcal)៖
– ៤៥ គីឡូក្រាមចុះ៖ ៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចាក់សរសៃ ឬសាច់ដុំ បែងចែករៀងរាល់ ១២ ម៉ោងម្តង រយៈពេល ២៨ ថ្ងៃយ៉ាងតិច (កម្រិតប្រើអតិបរមា ២ ក្រាម/ថ្ងៃ)។
– ៤៥ គីឡូក្រាមឡើង៖ ១-២ ក្រាម ចាក់សរសៃ ឬសាច់ដុំ រាល់ ១២ ម៉ោងម្ដង រយៈពេល ២៨ ថ្ងៃយ៉ាងតិច។
កម្រិតថ្នាំប្រើសម្រាប់ការពាររលាកសាច់ដុំបេះដូង (Bacterial Endocarditis Prophylaxis)៖
– អ្នកជំងឺមិនអាចផឹកថ្នាំ ដោយមាន ឬគ្មានប្រតិកម្មជាមួយ Penicillin (non-anaphylactoid type)៖ ត្រូវចាក់តាមសរសៃ ឬសាច់ដុំ ៥០ មិល្លីក្រាមគីឡូ (កម្រិតប្រើអតិបរមា ១ ក្រាម) ១ដង មុនពេលដំណើរការ ៣០-៦០ នាទី។
កម្រិតថ្នាំសម្រាប់ជំងឺអំបៅអំបែក (Otitis Media)៖
– ជំងឺអំបៅអំបែកដោយបាក់តេរី៖ ៥០ មិល្លីក្រាម/គីឡូ ចាក់សាច់ដុំ ១ ដង (កម្រិតប្រើអតិបរមា ១ ក្រាម)។
– មិនជាសះ ឬកើតឡើងវិញនៃជំងឺអំបៅអំបែក៖ ៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចាក់សរសៃឬសាច់ដុំ ១ ដង/ថ្ងៃ រយៈពេល ៣ថ្ងៃ (កម្រិតប្រើអតិបរមា ១ ក្រាម/ថ្ងៃ)។
Ceftriaxone មិនគួរប្រើសម្រាប់ទារកលើសជាតិប៊ីលីរ៉ូបីននៅក្នុងឈាមទេ។
១២- មានទម្រង់បែបណាខ្លះ?
Ceftriaxone មានជាទម្រង់ និងកម្រិតដូចខាងក្រោម៖
– សូលុយស្យុង ចាក់តាមសរសៃ (Intravenous)៖ ២០ មិលី្លក្រាម/មិលី្លលីត្រ និង ៤០ មិលី្លក្រាម/មិលី្លលីត្រ។
– សូលុយស្យុងចាក់៖ ២៥០មិលី្លក្រាម ៥០០មីលី្លក្រាម ១ក្រាម និង ២ ក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតអ្នកបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
ប្រសិនបើភ្លេចចាក់ថ្នាំ Ceftriaxone សូមប្រើវាភ្លាម។ ប៉ុន្តែបើកៀកពេលប្រើថ្នាំបន្ទាប់ហើយសូមរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្ត។ សូមកុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕