ស្វែងយល់ពីការប្រើប្រាស់
១- រើថ្នាំ Carbamide Peroxide ព្យាបាលជំងឺអីខ្លះ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- រើថ្នាំ Carbamide Peroxide ព្យាបាលជំងឺអីខ្លះ?
Carbamide Peroxide ប្រើសម្រាប់ព្យាបាលអ្នកមានអាចម៍ត្រចៀកច្រើន អាចជួយបន្ទន់អាចម៍ត្រចៀកដែលស្ទះរន្ធត្រចៀក ព្រោះពេលអាចម៍ត្រចៀកស្ទះច្រើនបង្កឲ្យយើងស្តាប់មិនឮ។ ថ្នាំនេះ មានសកម្មភាពបញ្ចេញអុកស៊ីហ្សែន ហើយបម្លែងទៅជាពពុះ នៅពេលប៉ះជាមួយស្បែក។ ទម្រង់ពពុះទាំងនោះ នឹងបំបែកអាចម៍ត្រចៀកឲ្យទន់ងាយយកចេញ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ថ្នាំនេះប្រើសម្រាប់តែក្នុងត្រចៀកប៉ុណ្ណោះ អាចលាបថ្នាំនេះមួយថ្ងៃ ២ដង ឬតាមវេជ្ជបញ្ជាគ្រូពេទ្យ ហើយមិនត្រូវប្រើថ្នាំនេះ លើសពី ៤ ថ្ងៃជាប់គ្នា លើកលែងតែគ្រូពេទ្យណែនាំឲ្យប្រើ។
គួររកអ្នកផ្សេងជួយ ចៀសវាងបន្តក់លើសបរិមាណ និងកុំឲ្យប្រដាប់បន្តក់ប៉ះត្រចៀក។ ហើយដើម្បីចៀសវាងកុំឲ្យវិលមុខក្រោយបន្តក់ថ្នាំ យើងគួរតែក្តាប់វាក្នុងដៃ ២-៣ នាទី ដើម្បីឲ្យថ្នាំឡើងកម្តៅបន្តិចចាំបន្តក់។
គួរតែលាងដៃឲ្យបានស្អាតជាមុន ហាមយកដៃប៉ះក្បាលបន្តក់ ឬឲ្យក្បាលបណ្តក់ប៉ះត្រចៀកទេ ព្រោះអាចឆ្លងមេរោគ។ បែរស្លឹកត្រចៀកដែលឈឺ ឬមានអាចម៍ត្រចៀកច្រើន ត្រូវបើមកខាងលើ កាន់ថ្នាំបណ្តក់ឲ្យចំពីលើត្រចៀក អាចបន្តក់ ៥-១០ ដំណក់ ហើយដើម្បីបន្តក់ឲ្យចូលចំល្អ អាចទាញទងត្រចៀកឡើងលើហើយខិតទៅក្រោយ។ ដោយឡែក ចំពោះកូនក្មេងយើងគួរទាញទងត្រចៀកចុះក្រោម ហើយខិតទៅក្រោយវិញ។ គួរតែងើយក្បាលទៅក្រោយឲ្យបាន ៥-៦ នាទី ឬយកសំឡីទន់ញុកត្រចៀកក៏បាន។
បើក្រោយប្រើថ្នាំហើយមាននៅសល់អាចម៍ត្រចៀក អាចយកទឹកក្តៅឧណ្ហៗ ឬប្រើសឺរ៉ាំងសម្រាប់លាងត្រចៀកបាន តែមុននឹងប្រើគួរពិគ្រោះវិធីលាងជាមួយគ្រូពេទ្យជាមុនដើម្បីសុវត្ថិភាព។ កុំលាងក្បាលបន្តក់ថ្នាំ និងបិទគម្របឲ្យបានស្រួលក្រោយពេលប្រើ។ ចៀសវាងឲ្យថ្នាំចូលភ្នែក ក្នុងករណីទឹកថ្នាំចូលភ្នែក ឆាប់លាងជាមួយទឹកឲ្យបានស្អាត។ បើប្រើបាន ៤ថ្ងៃ នៅតែមិនបាត់ ឬប្រែជាធ្ងន់ជាងមុន បង្កបញ្ហាអ្វីផ្សេង ឆាប់ទៅរកគ្រូពេទ្យ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Carbamide Peroxide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Carbamide Peroxide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។
ពិគ្រោះជាមួយគ្រូពេទ្យមុនប្រើចំពោះក្មេងៗក្រោមអាយុ ១២ ឆ្នាំ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
៦- ផលរំខានមានអ្វីខ្លះ?
បើប្រើមានលេចចេញផលរំខានខាងក្រោម សូមឆាប់ពិគ្រោះជាមួយគ្រូពេទ្យ៖
– ចេញកន្ទួល
– រមាស់
– វិលមុខខ្លាំង
– ពិបាកដកដង្ហើម
– រមាស់ ឬហើម ជាពិសេសនៅលើមុខ អណ្តាត និងក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
៧– អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Carbamide Peroxide ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនប្រើថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– វិលមុខ
– មានបញ្ហាត្រចៀក៖ ហូរទឹកចេញតាមត្រចៀក ឆ្លងមេរោគ ឈឺ ចេញកន្ទួល មានរបួស ទើបវះកាត់ ធ្លុះក្រដាសត្រចៀក។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ប្រើប្រភេទ Solution យកអាចម៍ត្រចៀក
គ្រូពេទ្យណែនាំឲ្យប្រើ ៥-១០ ដំណក់ នៅត្រចៀកមានបញ្ហា ២ ដងក្នុងមួយថ្ងៃ រយៈពេល ៤ ថ្ងៃ។ គួរនៅស្ងៀមប្រមាណ ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
ប្រើប្រភេទ Otic យកអាចម៍ត្រចៀក
គ្រូពេទ្យណែនាំឲ្យប្រើ ៥-១០ ដំណក់ នៅត្រចៀកមានបញ្ហា ២ ដងក្នុងមួយថ្ងៃ រយៈពេល ៤ ថ្ងៃ។ គួរនៅស្ងៀមប្រមាណ ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
១១- ក្មេងត្រូវប្រើកម្រិតណា?
ប្រើប្រភេទ Solution យកអាចម៍ត្រចៀក
– អាយុក្រោម ១២ ឆ្នាំ៖ ១-៥ ដំណក់ (អាស្រ័យលើទម្ងន់) បន្តក់ចូលក្នុងត្រចៀកមាន ២ ដង /ថ្ងៃ រយៈពេល ៤ថ្ងៃ (មិនទាន់មានការយល់ស្របពី FDA)។ គួរនៅស្ងៀមឲ្យបាន ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
– អាយុ ១២-១៨ ឆ្នាំ៖ ៥-១០ ដំណក់ (អាស្រ័យលើទម្ងន់) បន្តក់ចូលក្នុងត្រចៀកមាន ២ ដង/ថ្ងៃ រយៈពេល ៤ ថ្ងៃ។ គួរនៅស្ងៀមឲ្យបាន ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
ប្រើប្រភេទ Otic យកអាចម៍ត្រចៀក
– អាយុក្រោម ១២ ឆ្នាំ៖ ១-៥ ដំណក់ (អាស្រ័យលើទម្ងន់) បន្តក់ចូលក្នុងត្រចៀកមាន ២ ដង/ថ្ងៃ រយៈពេល ៤ថ្ងៃ (មិនទាន់មានការយល់ស្របពី FDA)។ គួរនៅស្ងៀមឲ្យបាន ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
– អាយុ ១២-១៨ ឆ្នាំ៖ ៥-១០ ដំណក់ (អាស្រ័យលើទម្ងន់) បន្តក់ចូលក្នុងត្រចៀកមាន ២ ដង/ថ្ងៃ រយៈពេល ៤ ថ្ងៃ។ គួរនៅស្ងៀមឲ្យបាន ៤-៥ នាទី ហើយដាក់សំឡីទប់រន្ធត្រចៀក ដើម្បីឲ្យជាតិថ្នាំប៉ះអាចម៍ត្រចៀកបានយូរ។
១២- មានទម្រង់បែបណាខ្លះ?
Carbamide Peroxide មានទម្រង់ និងកម្រិតថ្នាំ ដូចខាងក្រោម៖
– ប្រភេទបន្តក់ ១០ភាគរយ
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Carbamide. http://www.webmd.com/drugs/2/drug-3616/carbamide-peroxide-otic/details#overdose. Accessed December 20, 2016
Carbamide. https://www.drugs.com/dosage/carbamide-peroxide-otic.html. Accessed December 20, 2016