ពេលប្រើថ្នាំ MAO inhibitors ជាមួយថ្នាំនេះ អាចបណ្តាលឲ្យមានបញ្ហាអន្តរកម្មធ្ងន់ធ្ងរ (អាចបណ្តាលឲ្យស្លាប់)។ ត្រូវចៀសវាងកុំប្រើប្រាស់ថ្នាំ MAO inhibitors មួយចំនួន ដូចជា Isocarboxazid, Linezolid, Methylene Blue, Moclobemide, Phenelzine, Procarbazine, Rasagiline, Safinamide, Selegiline, Tranylcypromine អំឡុងប្រើថ្នាំនេះ។ គួរពិភាក្សាជាមួយគ្រូពេទ្យ ទាំងពេលចាប់ផ្តើម និងពេលឈប់ប្រើ។
ត្រូវប្រាប់គ្រូពេទ្យបើអ្នកមានលេបថ្នាំដទៃ ហើយធ្វើឲ្យយើងងងុយគេង ដូចជាថ្នាំ បំបាត់ឈឺចាប់ Opioid ឬថ្នាំបំបាត់ក្អក Codeine, Hydrocodone គ្រឿងស្រវឹង គ្រឿងញៀន ថ្នាំងងុយគេង ឬថ្នាំព្យាបាលជំងឺគិតច្រើន ដូចជា Alprazolam, Lorazepam, Zolpidem) ថ្នាំបន្ធូរសាច់ដុំ មាន Carisoprodol, Cyclobenzaprine) ឬថ្នាំ Antihistamines ផ្សេងទៀត ដូចជា Chlorpheniramine និង Diphenhydramine ជាដើម។
អាចអានគ្រឿងផ្សំរបស់ថ្នាំ មានស្រាប់នៅក្នុងប្រអប់ថ្នាំ ដូចជាថ្នាំ អាលែកហ្ស៊ី ឬថ្នាំក្អកផ្តាសាយ ព្រោះថ្នាំទាំងនេះ អាចមានគ្រឿងផ្សំធ្វើឲ្យយើងងងុយគេង មានផ្ទុកជាតិ Phenylephrine ជាដើម។ សាកសួរគ្រូពេទ្យ ដើម្បីដឹងសុវត្ថិភាពប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។
មិនត្រូវប្រើថ្នាំមួយនេះជាមួយប្រភេទថ្នាំ Antihistamines សម្រាប់លាបលើស្បែក ដូចជា Diphenhydramine Cream, Ointment និង Spray ដោយសារថ្នាំទាំងនេះអាចបង្កផលប៉ះពាល់របស់ថ្នាំ កើតឡើងកាន់តែច្រើន។
Cetirizine ស្រដៀងគ្នាជាមួយថ្នាំ Hydroxyzine និង Levocetirizine ដែរ។ មិនត្រូវប្រើថ្នាំទាំងពីរមុខនេះ ពេលប្រើថ្នាំ Cetirizine ឡើយ។
ថ្នាំនេះក៏អាចប៉ះពាល់លទ្ធផលពិនិត្យសុខភាព ដូចជា តេស្តពិនិត្យស្បែករកមើលអាលែកហ្ស៊ី ធ្វើឲ្យលទ្ធផលតេស្តចេញមកខុស។ ដូចនេះត្រូវប្រាកដថា បានប្រាប់គ្រូពេទ្យធ្វើតេស្ត និងគ្រូពេទ្យជាមុន ឲ្យដឹងថាយើងកំពុងប្រើថ្នាំនេះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន ធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើព្យាបាលជំងឺអាលែកហ្ស៊ីច្រមុះ
លេបថ្នាំម្តង ១គ្រាប់ (៥-១២០ មិល្លីក្រាម) លេប ២ ដង/ថ្ងៃ។
កម្រិតថ្នាំទៅតាមស្ថានភាពតម្រងនោម
CrCl តិចជាង ៣០មិល្លីលីត្រ/នាទី៖ លេបមួយថ្ងៃ ១គ្រាប់។
កម្រិតថ្នាំទៅតាមស្ថានភាពថ្លើម
ជំងឺខ្សោយថ្លើម លេបមួយថ្ងៃ ១គ្រាប់។
គួរប្រុងប្រយ័ត្ន
ដោយសារតែថ្នាំមានផ្ទុកជាតិ Pseudoephedrine ដូចនេះត្រូវប្រើ ដោយប្រុងប្រយ័ត្នខ្ពស់ ជាមួយអ្នកជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺស្លោកសាច់ដុំបេះដូង (Ischemia Heart Disease) ឡើងសម្ពាធក្នុងគ្រាប់ភ្នែក លើសអ័រម៉ូនទីរ៉ូអ៊ីត ខ្សោយតម្រងនោម និងហើមក្រពេញប្រូស្តាត។
ក្នុងការពិសោធន៍រកឃើញថា ក្រោយពេលលេបថ្នាំនេះបណ្តាលឲ្យងងុយគេង។ ដូចនេះអ្នកមិនត្រូវបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីនបន្ទាប់ពីលេបថ្នាំរួចទេ។ មិនត្រូវពិសារគ្រឿងស្រវឹង ឬប្រើថ្នាំបង្អាក់មុខងាររបស់ប្រព័ន្ធប្រសាទ (CNS) ឡើយ ព្រោះអាចបណ្តាលឲ្យការប្រុងប្រយ័ត្នរបស់យើងកាន់តែធ្លាក់ចុះ។
ត្រូវលេបថ្នាំចូលទាំងមូល មិនត្រូវទំពារ ឬកិនបំបែកថ្នាំ។
សម្រាប់អ្នកជំងឺលាងឈាម
កម្រិតថ្នាំសម្រាប់អ្នកជំងឺលាងឈាម កម្រិត CrCL តិចជាង ៧មិល្លីលីត្រ/នាទី ត្រូវលេប ១គ្រាប់ រៀងរាល់ ២៤ ម៉ោងម្ដង។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតព្យាបាលជំងឺអាលែកហ្ស៊ីច្រមុះ
– ក្មេងអាយុលើសពី ១២ ឆ្នាំ៖ លេបថ្នាំ ១គ្រាប់ (៥-១២០ មិល្លីក្រាម) លេប ២ ដង/ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Cetirizine + Pseudoephedrine មានក្នុងកម្រិត និងទម្រង់ជាថ្នាំគ្រាប់។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕