ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Chlorhexidine អាចមានប្រតិកម្មប៉ះពាល់ជាមួយបញ្ហាសុខភាពជំងឺផ្ទាល់។ ប្រតិកម្មនេះអាចធ្វើឲ្យសុខភាពកាន់តែធ្ងន់ធ្ងរ ឬអាចធ្វើឲ្យផ្លាស់ប្ដូរសកម្មភាពថ្នាំ។ អ្វីត្រូវធ្វើគឺ ប្រាប់ពេទ្យ ឬឱសថការីរាល់បញ្ហាសុខភាពទាំងអស់ បើមានបញ្ហា ដូចជា មានរបួស ឬរហែកស្បែកធំ។ មានផលិតផលជាច្រើន មិនអាចយកមកប្រើក្នុងករណីនេះទេ។ ដូចនេះ អាចប្រើថ្នាំ តាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ព្យាបាលជំងឺរលាកអញ្ចាញ៖
ខ្ពុរទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។
សម្រាប់ព្យាបាលជំងឺ Mucositis៖
ខ្ពុរទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។
សម្រាប់ព្យាបាលជំងឺ Periodontitis៖
– កម្រិតដំបូង៖ ដាក់ថ្នាំ ២,៥មិល្លីក្រាម ចូលក្នុងចន្លោះអញ្ចាញធ្មេញ និងធ្មេញ ឲ្យបានជម្រៅប្រហែល ៥មិល្លីមែត្រ អ្នកអាចដាក់ថ្នាំ ៨ដុំ រាល់ពេលប្រើម្តងៗ
– កម្រិតបន្ទាប់៖ ប្រើថ្នាំតាមការណែនាំ ម្តងក្នុងរយៈពេល ៣ខែ ដាក់ឲ្យបានជម្រៅប្រហែល ៥ មិល្លីមែត្រ។
១១- ក្មេងត្រូវប្រើកម្រិតណា?
សម្រាប់ព្យាបាលជំងឺរលាកអញ្ចាញ៖
ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំ Chlorhexidine នៅមិនទាន់មានសម្រាប់ក្មេងអាយុតិចជាង ១៨ឆ្នាំនៅឡើយទេ។ ប៉ុន្តែក្នុងករណីខ្លះគេនៅតែអាចប្រើ ខ្ពុលទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។
សម្រាប់ព្យាបាលជំងឺ Mucositis៖
ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំ Chlorhexidine នៅមិនទាន់មានសម្រាប់ក្មេងអាយុតិចជាង ១៨ឆ្នាំនៅឡើយទេ។ ប៉ុន្តែក្នុងករណីខ្លះគេនៅតែអាចប្រើ ខ្ពុលទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។
សម្រាប់ព្យាបាលជំងឺ Periodontitis៖
ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំ Chlorhexidine នៅមិនទាន់មានសម្រាប់ក្មេងអាយុតិចជាង ១៨ឆ្នាំនៅឡើយទេ។ ប៉ុន្តែក្នុងករណីខ្លះគេនៅតែអាចប្រើដូចជា៖
– កម្រិតដំបូង៖ ដាក់ថ្នាំ ២,៥មិល្លីក្រាម ចូលក្នុងចន្លោះអញ្ចាញធ្មេញ និងធ្មេញ ឲ្យបានជម្រៅប្រហែល ៥មិល្លីមែត្រ អ្នកអាចដាក់ថ្នាំ ៨ដុំ រាល់ពេលប្រើម្តងៗ
– កម្រិតបន្ទាប់៖ ប្រើថ្នាំតាមការណែនាំ ម្តងក្នុងរយៈពេល ៣ខែ ដាក់ឲ្យបានជម្រៅប្រហែល ៥ មិល្លីមែត្រ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Chlorhexidine មានក្នុងកម្រិត និងទម្រង់ដូចខាងក្រោម៖
– លូលុយស្យ៊ុងទឹកថ្នាំខ្ពុរមាត់៖ កម្រិត ០,១២ភាគរយ
– ថ្នាំទឹកលាបលើស្បែក៖ កម្រិត ០,៥ភាគរយ ២ភាគរយ និង ៤ ភាគរយ។
១៣-ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕