ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Terpin Hydrate/codeine ព្យាបាលជំងឺអីខ្លះ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- ថ្នាំ Terpin Hydrate/codeine ព្យាបាលជំងឺអីខ្លះ?
Terpin Hydrate/codeine គឺប្រើព្យាបាល អាការៈក្អក ដូចជា ក្អកស្ងួត ក្អកខ្លាំងៗ គ្រុនផ្ដាសាយ និងក្អកបង្កដោយមេរោគ។ បញ្ហាទាំងនេះ បណ្ដាលមកពីការបង្ករោគនៅលើប្រព័ន្ធដង្ហើម ដូចជា រលាកទងសួត រលាកសួតរ៉ាំរ៉ៃ រលាកសួតស្រួចស្រាវ ស្អក អ្នកជំងឺមានអាការក្អកមធ្យមទៅខ្លាំង។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាប្រភេទថ្នាំគ្រាប់សម្រាប់លេប ប្រើប្រាស់កម្រិតថ្នាំ និងពេលវេលាឲ្យបានត្រឹមត្រូវ ដោយមានការអនុញ្ញាតពីគ្រូពេទ្យ។ ត្រូវអានការណែនាំ មុននឹងប្រើប្រាស់ អាចពិភាក្សាជាមួយគ្រូពេទ្យបើមិនយល់ពីការណែនាំរបស់ថ្នាំ។ ត្រូវចាំថា! ថ្នាំនេះអាចធ្វើឲ្យងងុយគេងបន្ទាប់ពីប្រើប្រាស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Terpin Hydrate/codeine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Terpin Hydrate/codeine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួសកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Terpin Hydrate/codeine ត្រូវដឹង និងត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– មានប្រតិកម្មជាមួយថ្នាំប្រភេទនេះ
– ប្រតិកម្មជាមួយប្រភេទថ្នាំផ្សេងៗទៀត ក៏ដូចជាអាហារ ឬសត្វជាដើម
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះក្មេងៗ
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះមនុស្សចាស់
– ប្រើប្រាស់ថ្នាំផ្សេងទៀត អាចមានអន្តរអំពើជាមួយថ្នាំ Terpin Hydrate/codeine។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
៦- ផលរំខានមានអ្វីខ្លះ?
ដូចថ្នាំដទៃទៀតដែរ Terbpin Hydrate/codeine អាចបង្កឲ្យមានផលរំខានខ្លះ ប៉ុន្តែផលរំខានទាំងនេះកម្រមានណាស់ ក៏មិនតម្រូវព្យាបាលបន្ថែមអ្វីដែរ។ ទោះយ៉ាងណា សំខាន់បំផុត ត្រូវពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើមានបញ្ហាអ្វីមួយបន្ទាប់ពីប្រើថ្នាំ។
ផលរំខានខ្លះៗមាន៖ ឈឺក្បាល វិលមុខ ស្រេកទឹកខ្លាំង និងមានអារម្មណ៍ចម្លែក ចង្អោរ ក្អួត ទល់លាមក ចាល់ទឹកនោម នោមតិច បេះដូងលោតញាប់ បេះដូងលោតយឺត ញ័រចុងដៃ ចុងជើង ខ្សោយកម្លាំង ចុះសម្ពាធឈាម។ ប្រើថ្នាំ Codein ក្នុងកម្រិត ២៤០-៥៤០ មិល្លីក្រាម/ថ្ងៃ រយៈពេលយូរ អាចបណ្ដាលឲ្យញៀនថ្នាំ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
៧- អន្តរកម្មថ្នាំ
ថ្នាំ Terbpin Hydrate/codeine អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Terbpin Hydrate/codeine ដូចជា ថ្នាំប្រឆាំងប្រព័ន្ធសរសៃប្រសាទកណ្តាល ថ្នាំសំយោគពីថ្នាំ Morphine (Derevative morphine) ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត (Antidepressant drug) ថ្នាំសណ្តំ (Sedative Tranquilizers) ថ្នាំងងុយគេង និងថ្នាំ Cimetidine។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Terbpin Hydrate/codeine អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន ពិសេសបើយើងមានបញ្ហាសុខភាពដូចជា៖
– ក្អកបង្កដោយជំងឺហឺត
– មានបញ្ហាសួតខ្សោយ
– ក្មេងអាយុក្រោម ៣០ខែ
– ខូចតម្រងនោម ឬថ្លើម
– ជំងឺប្រព័ន្ធដង្ហើមដូចជា ជំងឺហឺត ជំងឺ Emphysema (ក្អកបណ្តាលមកពីខូចជញ្ជាំងថង់ទងសួត)។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ត្រូវពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងពីកម្រិតប្រើថ្នាំ Terpin hydrate/codeine ។ ជាធម្មតា កម្រិតថ្នាំណែនាំឲ្យប្រើ ១គ្រាប់ លេប ២-៣ ដង/ថ្ងៃ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ត្រូវពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងពីកម្រិតថ្នាំ Terpin hydrate/ codeine ត្រូវប្រើ។
ជាទូទៅ
– អាយុលើស ៣០ខែ ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ
– អាយុក្រោម ៣០ខែ មិនត្រូវបានណែនាំឲ្យប្រើនោះទេ។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Terpin hydrate/codeine មានទម្រង់ជាថ្នាំគ្រាប់ មានកម្រិត Cdeine Phosphate ១០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Terpin hydrate/codeine. http://www.ndrugs.com/?s=terpin%20hydrate;-%20codeine. Accessed September 16, 2016.
Terpin hydrate/codeine. http://www.medicinenet.com/terpin_hydratecodeine-/article.htm. Accessed September 16, 2016.
Terpin hydrate/codeine. http://www.webmd.com/drugs/2/drug-32597/terpin-hydrate-oral/details. Accessed September 16, 2016.
Terpin hydrate/codeine. http://www.druginfo.info/categories/1908-TERPIN-HYDRATE-CODEINE. Accessed September 16, 2016.