តែកូវជី (Goji berry) មានពណ៌ស្រស់ស្អាត គ្មានជាតិកាហ្វេអ៊ីន និងមានរសជាតិផ្អែមតិចៗ។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថាក្នុងកូវជី ១០០ ក្រាមមានផ្ទុកកាបូអ៊ីដ្រាត ៧៧,១ ក្រាម ស្ករ ៤៥,៦ ក្រាម ប្រូតេអ៊ីន ១៤,៣ ក្រាម ជាតិសរសៃ ១៣ ក្រាម ខ្លាញ់ ០,៣៩ ក្រាម វីតាមីន A ២៦៨០០ IU វីតាមីន C ៤៨,៤ មីលីក្រាម ជាតិដែក ៦,៨ មិល្លីក្រាម កាល់ស្យូម ១៩០ មិល្លីក្រាម។ តែកូវជីមិនត្រឹមតែជំនួយដល់ភ្នែកទេ ថែមទាំងមានប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។