backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Avocado (ផ្លែ​ប៊ើរ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 01, 2019

Avocado (ផ្លែ​ប៊ើរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​គេ​ប្រើផ្លែ​ប៊ើរដើម្បី​អ្វី?

ប៊ើរ ​ជា​ផ្លែ​ឈើ​ដ៏​ពេញ​​និយម អាច​​ញ៉ាំជា​អាហារ ឬ​ចម្រាញ់​ជា​ភេសជ្ជៈ ខណៈ​ប្រេង​របស់​វា​ គេ​ប្រើ​ក្នុង​គ្រឿង​សម្អាង។ ការ​សិក្សា​ពី​រុក្ខជាតិ​នេះ​ ទោះ​នៅ​មាន​កម្រិត​ក៏​ពិត​មែន តែ​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល បង្កើន​ខ្លាញ់​ល្អ និង​អាច​បន្ថយ​រោគ​សញ្ញា​ជំងឺរលាក​សន្លាក់​ឆ្អឹង (Osteoarthritis) រីឯ​គ្រាប់​ អាច​នឹង​មាន​សកម្មភាព​ប្រឆាំង​មហារីក​ ចំពោះ​ពពួក​សត្វ​កកេរ (កណ្តុរ)។

២- ផ្លែប៊ើរ​មាន​សកម្មភាពយ៉ាង​ម៉េច​ខ្លះ?

មិន​មាន​ការ​សិក្សា​ពី​សកម្មភាព​រុក្ខជាតិ​នេះឲ្យ​បាន​ជាក់​លាក់​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​និង​គ្រូឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា៖

– ផ្លែ​ប៊ើរ និង​ប្រេង​ផ្លែ​ប៊ើរ មាន​កម្រិត Monounsaturated អូឡេអ៊ិចអាស៊ីដខ្ពស់​ ដែល​ជា​អាស៊ីដ​ខ្លាញ់​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង ហើយ​គេ​ជឿ​ថា គឺ​ជា​មូល​ហតុ​ចម្បង​​ប្រេង​អូលីវ​ មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។

– ផ្លែ​ប៊ើរ មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​ ៧%​ នៃ​ទម្ងន់សរុប គឺមាន​កម្រិត​ខ្ពស់​ជាង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត។ ជាតិ​សរសៃ មាន​គុណ​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះ​ទម្ងន់ និង​សុខភាព ពិសេស​ការ​ធ្វើ​មេតាបូលីសក្នុង​រាង​កាយ។

-ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៊ើរ ជួយ​ឲ្យ​ប្រសើរ​ឡើង​ពី​កត្តាប្រឈម​ជំងឺ​បេះដូង ដូច​ជា បញ្ហា​កូលេស្តេរ៉ូល​សរុប (Total Cholesterol) LDL HDL ក៏​ដូច​ជាខ្លាញ់​ទ្រីគ្លីសេរីត​នៅ​ក្នុង​ឈាម។

– ញ៉ាំ ផ្លែ​ប៊ើរ ឬប្រេង​ផ្លែ​ប៊ើរ ជាមួយ​នឹង​បន្លែ​ផ្សេងៗ អាច​ធ្វើ​ឲ្យ​កើន​ឡើង កម្រិត​ប្រឆាំង​អុកស៊ីដកម្ម។

– ផ្លែ​ប៊ើរ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ រួម​មាន ជាតិលុយតេអ៊ីន (Lutein) និង Zeaxanthin។ ជីវជាតិ​ទាំង​នេះ មាន​សារសំខាន់ណាស់ សម្រាប់​ភ្នែក និង​ជួយ​បន្ថយ​គ្រោះ​ថ្នាក់ ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជងឺ Macular Degeneration និង​ជំងឺ​ភ្នែក​ឡើង​បាយ។

– ការ​សិក្សា​ខ្លះ ក្នុង​កោសិកា​ដាច់​ដោយ​ឡែក (Isolated cells) បាន​បង្ហាញ​ថា ជីវជាតិ​នៅ​ក្នុង​ផ្លែ​នេះ ​មាន​គុណ​ប្រយោជន៍ការពារ​ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​បន្ថយ​ផល​រំខានពី​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី ​ចំពោះ​កោសិកា​ខ្លះ។

-ការ​សិក្សា​បង្ហាញ​ដែរ​ថា សារធាតុ​ចម្រាញ់​ពី​ផ្លែ​ប៊ើរ និង​ប្រេង​សណ្ដែក អាច​បន្ថយ​រោគ​សញ្ញា​​ជំងឺរលាក​សន្លាក់​ឆ្អឹង

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- តើ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​​ប្រើផ្លែប៊ើរ​​ធ្វើជាថ្នាំ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹងផ្លែប៊ើរ ​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ យើង​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​ នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ​ផ្លែ​ប៊ើរ (Avocado) មាន​សុវត្ថិភាព​កម្រិត​ណា?

គ្រាប់​និង​ស្លឹក ក្នុង​កម្រិត​បរិមាណ​ច្រើន អាច​ធ្វើ​ឲ្យ​ពុល ប៉ុន្តែមាន​របាយការណ៍​ ពី​ការ​ពុល​ដោយ​សារ​ផ្លែ​ប៊ើរ​តិចបំផុត​បានផ្សព្វ​ផ្សាយ​នៅ​អំឡុង​ពេល ៥ ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ស្វែង​យល់​ពី​ផលរំខាន

៥- ​ផ្លែ​ប៊ើរអាច​បង្ក​ផល​រំខាន​អ្វី​ខ្លះ?

គ្នា​យើងអាលែកហ្ស៊ី ជាមួយ​ជាតិ ឡាក់ទិក (Latex) ចេក ត្រសក់​ស្រូវ និង​ផ្លែ​ប៉េស ប្រហែល​ជា​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ផ្លែ​ប៊ើររ​ដូច​គ្នា ដូច​នេះ​រាល់​ផលិតផល​​មាន​ជាតិ​ផ្លែ​ប៊ើរ ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ផ្លែ​ប៊ើរមាន​អន្តរកម្ម​ជា​មួយ​អ្វី​ខ្លះ?

ថ្នាំ​បំប៉ន​​រុក្ខជាតិ​នេះ អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំពេទ្យ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន ដូច​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។

ផ្លែ​ប៊ើរ អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ប្រសិទ្ធ​ភាព​ថ្នាំ​ពង្រាវ​ឈាម Warfarin។ ​គ្នា​យើង​មាន​ជំងឺ​​ត្រូវ​លេប​ថ្នាំ​នេះ ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​នឹង​ញ៉ាំ​ផ្លែ​ប៊ើរ ឬ​លេប​ផលិត​ផល​ចម្រាញ់​​ពី​រុក្ខជាតិ​នេះ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

ប្រេង​ផ្លែ​ប៊ើរ និង​ប្រេង​សណ្ដែក ត្រូវ​គេ​សិក្សា​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង ​និង​សន្លាក់​ឆ្អឹង (Osteoarthritis) ជង្គង់ ក្នុង​កម្រិត ៣០០-៦០០ មិល្លីក្រាម/ថ្ងៃ។

៨- ផ្លែ​ប៊ើរមាន​ទម្រង់ឱសថម៉េច​ខ្លះ?

– អាហារ​បំប៉ន ជា​ប្រភេទ​ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល)។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 01, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម