ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- គេប្រើស្វាយចន្ទីដើម្បីអ្វី?
គេអាចប្រើស្វាយចន្ទី (Cashew) ត្រូវគេប្រើ ដើម្បីព្យាបាលជំងឺដូចជា៖
– បញ្ហាក្រពះពោះវៀន (រាក)
– ជំងឺសរសៃឈាមបេះដូង
ស្វាយចន្ទីក៏អាចប្រើលាបផ្ទាល់នៅលើស្បែក ដើម្បីព្យាបាល ដំបៅស្បែក ដុះឫសលើស្បែក (Wart) និងស្បែកក្រិន (Corns)។
ស្វាយចន្ទី (Cashew) អាចប្រើក្នុងករណីផ្សេងទៀត ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណមុននឹងប្រើ។
២- ស្វាយចន្ទីមានសកម្មភាពដូចម្ដេច?
នៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពស្វាយចន្ទីពេលប្រើជាថ្នាំបុរាណនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីដឹងព័ត៌មានបន្ថែម។
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើស្វាយចន្ទី?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយស្វាយចន្ទី ឬថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- ស្វាយចន្ទីមានសុវត្ថិភាពកម្រិតណា?
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់ ពីសុវត្ថិភាពក្នុងការប្រើរុក្ខជាតិនេះជាថ្នាំ ចំពោះស្រីៗពពោះ និងបំបៅដោះកូននៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យ មុននឹងប្រើវាជាថ្នាំ។
– ការវះកាត់៖ ត្រូវឈប់ញ៉ាំរុក្ខជាតិនេះ យ៉ាងហោច ២សប្ដាហ៍ មុននឹងវះកាត់។
៥- ស្វាយចន្ទីមានផលរំខានអ្វីខ្លះ?
ស្វាយចន្ទី អាចបង្កជាផលរំខានមួយចំនួន ដូចជា ឡើងក្រហម និងឡើងពងបែកលើស្បែក។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ អាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ ហេតុនេះបើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
៦- ស្វាយចន្ទីអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ស្វាយចន្ទី អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។ ផលិតផលមួយចំនួនអាចមានអន្តរកម្មនឹងស្វាយចន្ទីរួមមាន៖
– ក្រុមថ្នាំប្រឆាំងជំងឺទឹកនោមផ្អែម
– ក្រុមថ្នាំ Angiotensin II receptor antagonists ក្រុមថ្នាំ Calcium channel blockers និងពពួកថ្នាំព្យាបាលជំងឺបេះដូង។
– ពពួកថ្នាំផ្សះ ថ្នាំប្រឆាំងផ្សិត និងថ្នាំប្រឆាំងវីរុស
– ពពួកថ្នាំបញ្ចុះជាតិខ្លាញ់
– សារធាតុប្រឆាំងជំងឺមហារីក
– ពពួកថ្នាំរាក
– ពពួកថ្នាំប្រឆាំងការរលាក
– ពពួកថ្នាំទប់សកម្មភាពប្រព័ន្ធភាពស៊ាំ។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
– ចំពោះករណីរាក៖ យកស្លឹក និងមែកស្វាយចន្ទី ដាំទឹកផឹក ២-៣ ដង/ថ្ងៃ។
– ព្យាបាលបណ្ដុំរោគសញ្ញាមេតាបូលីស (ជំងឺសរសៃឈាមបេះដូង)៖ ញ៉ាំគ្រាប់ស្វាយចន្ទីមិនទាន់ប្រឡាក់ជាមួយអំបិល រយៈពេល ៨ សប្ដាហ៍។
កម្រិតដូសប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឪសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- មានទម្រង់ម៉េចខ្លះ?
ឱសថរុក្ខជាតិនេះ អាចមានទម្រង់ជា ផលិតផលគ្រាប់ស្វាយចន្ទី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Cashew. http://www.webmd.com/vitamins-supplements/ingredientmono-10-cashew.aspx?activeingredientid=10&activeingredientname=cashew. Accessed March 17, 2017.
Cashew. http://www.medicinenet.com/cashew-page3/supplements-vitamins.htm. Accessed March 17, 2017.
Cashew. http://www.naturallivingcenter.net/ns/DisplayMonograph.asp?StoreID=b571dewxvcs92jj200akhmccqa7w8v75&DocID=bottomline-cashew. Accessed March 17, 2017.