ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Star Gooseberry (កន្ទួត)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- កន្ទួត​អាច​ប្រើ​ដើម្បី​អ្វី? កន្ទួត​ជា​ចុល្លព្រឹក្ស (ដើមឈើ​តូច) ច្រើន​ដាំ​ដើម្បី​ហូប​ផ្លែ ​និង​ស្លឹក​សម្រាប់​ធ្វើ​ជា​បន្លែ ។ ភាគ​ច្រើន​ផ្លែកន្ទួត ​ប្រើជា​ថ្នាំ​បំបាត់​ស្រេក​ទឹក ថ្នាំ​ត្រជាក់ ព្យាបាល​ក្អក រីឯ​ផ្នែក​ផ្សេង​ៗ​របស់​រុក្ខជាតិ​នេះ​ គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ដូច​ជា៖ – សម្បក​ដើម៖ ព្យាបាល​បូស ស្វាយ របួស​ចេញ​ឈាម រមាស់ ឈឺ​ធ្មេញ ឈឺ​ភ្នែក រលាក​ត្រចៀក​មាន​ខ្ទុះ ក្អក​មាន់​ស្លេស្ម ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ។ – ឫស និង​សម្បក​ឫស៖ មាន​ជាតិ​ពុល បើ​ផឹក​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បំផុត តែ​អាច​ប្រើ​ព្យាបាល​រោគ​សើ​ស្បែក ដោយ​ដាំ​ទឹក​ លាប​ពីលើ​កន្លែង​រមាស់ និង​ចែង​ថ្ងៃ។ – ស្លឹក៖ ​ព្យាបាល​គ្រុន​ក្ដៅ ស្ងោរ​ព្យាបាល​ចែង​ថ្ងៃ ឈាម​អញ្ចាញ​ធ្មេញ។ ២- វា​ដំណើរ​ការ​ម៉េច? សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​​ រុក្ខជាតិ​នេះ​ មាន​សារធាតុ​ Protides សារធាតុ Lipides សារធាតុ Glucides អាស៊ីដ Acetic និង​វីតាមីន​ C នៅ​ក្នុង​ផ្លែ ចំណែក​ឯ​ឫស​ មាន​ជាតិ​ Tanin ១៨% ជាតិ […]


ឱសថរុក្ខជាតិ

Rice Paddy Herb (ម្អម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ដើមម្អម​ប្រើ​ដើម្បី​អ្វី? ម្អម​ជា​រុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ ​សង់ទីម៉ែត្រ ដើម​ប្រហោង​មាន​រោម​ច្រើន ភាគ​ច្រើន​ដុះ​តាម​វាល​ស្រែ ឬ​ដាំ​ជា​បន្លែ មាន​រស​ជាតិ​ប្រហើរ ឈួល ចត់​តិចៗ។ គេ​អាច​ញ៉ាំ​រុក្ខជាតិ​នេះ​ ជា​បន្លែ​បាន ហើយ​គេ​ក៏​អាច​ប្រើ​វា​ដាំ​ទឹក​ផឹក​ធ្វើ​ជា​ថ្នាំ​ព្យាបាល គ្រុន ក្អក​មាន់ ក្រួស​ក្នុង​តម្រង​នោម នោម​ឈាម ពស់​ចឹក កើត​បូស ​រលាក​ស្បែក​មាន​ខ្ទុះ និង​រមាស់។ ២- ម្អម​​ដំណើរ​ការ​ម៉េច? គេនៅ​មិន​ទាន់​ដឹង​ពីសកម្មភាពរបស់រុក្ខ​ជាតិ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​ជាតិ​ប្រេង Tanin និងសារធាតុ​ក្លិន​ Flavonoid។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ហាម​ប្រើ​ចំពោះ​ស្រ្តី​មាន​គភ៌​ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ ​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ម្អម ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត – ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ […]


ឱសថរុក្ខជាតិ

Pepper elder (ក្រសាំងទាប)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ក្រសាំង​ទាប​អាច​ប្រើ​ដើម្បី​អ្វី? ក្រសាំង​ទាប​ជារុក្ខជាតិ​តូចៗ មានកំពស់​ពី ​២០-៤០ សង់ទីម៉ែត្រ ភាគ​ច្រើន​ដុះ​ដោយ​ខ្លួន​ឯង ឬ​ដាំ​ជា​បន្លែ ហូប​ឆៅ ឬ​ស្ល ។ នៅ​ប្រទេស​ចិន គេ​យក​រុក្ខជាតិ​ទាំង​មូល ​​ធ្វើ​ជា​ឱសថ​ព្យាបាល​របួស រលាក​ភ្លើង រលាក​ទឹក​ក្ដៅ បូស ដួល​រលាត់ និង​បញ្ចុះ​កម្តៅ។ ២- វា​ដំណើរ​ការ​ម៉េច? មិន​មាន​ព័ត៌មាន​ពី​ការ​សិក្សា​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ក្រសាំង​ទាប ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? ប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ អត្ថបទពាក់ព័ន្ធ៖ ជីរវ៉ាន់ស៊ុយ (Coriander) ជីរ​នាង​វង (Basil)  ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ? ​ក្រសាំង​ទាប​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ […]


ឱសថរុក្ខជាតិ

Wood Apple (ខ្វិត)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ខ្វិត​អាច​ប្រើ​ដើម្បី​អ្វី? ខ្វិត​ជា​ដើម​ឈើ​ធំ​មធ្យម ផ្លែមាន​សម្បក​រឹង​គ្រើម មាន​ពណ៌​ប្រផេះ​ អាច​ញ៉ាំ​សាច់​​បាន​ ហើយ​នៅ​ពេល​ខ្ចី​មាន​រស់​ជាតិ​ចត់​ជូរ នៅ​ពេល​ទុំ​មាន​រស​ជាតិ​ផ្អែម​ជូរ។ ផ្នែក​របស់​រុក្ខជាតិ​នេះ​ ប្រើ​ដើម្បី​ព្យាបាល​ដូច​ជា៖ – សារជាតិ​ចម្រាញ់​ចេញ​ពី​ផ្លែ៖ ព្យាបាល​អាការៈ​ធុំអាហារ អាហារ​មិន​រលាយ ចេញ​ទឹក​មាត់​ច្រើន ពង​មាត់ ឈឺ​មាត់។ – សម្បក​ដើម​និង​សាច់​ផ្លែ៖ បិត​ព្យាបាល​សត្វ​ទិច​ឬ ខាំ។ – បន្លា​៖ ប្រើ​ឆុង​ទឹក​ផឹក ព្យាបាល​ធ្លាក់​ឈាម។ – ស្លឹក៖ ដាំ​ទឹក​ផឹក ​ព្យាបាល​អាហារ​មិន​រលាយ បុក​បិត​ពី​លើ​ភ្នែក ​ព្យាបាល​ភ្នែក​ឈឺ​ក្រហម​។ ២- វា​ដំណើរ​ការ​ម៉េច? សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម ព្រោះ​ក្នុង​រុក្ខជាតិ​នេះ​មាន​សារធាតុ​គីមី ដូច​ជា៖ – ផ្លែ​ខ្ចី (សាច់​ផ្លែ ១០០ ក្រាម)៖ ជាតិ Pectine ​ពី ២-៥ ភាគរយ ជាតិ​ទឹក ៧៤% Protide ៨ក្រាម ជាតិ Lipid ១,៥ក្រាម កាបូអ៊ីដ្រាត ៧,៥ក្រាម ជាតិ​ផេះ ៥ ក្រាម។ – គ្រាប់ (១០០ក្រាម) ៖ […]


ឱសថរុក្ខជាតិ

Indian Mulberry (ញ​ព្រៃ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ញ​ព្រៃ​ប្រើ​ដើម្បី​អ្វី? ជា​ប្រភេទ​ចុល្លព្រឹក្ស ឬ​ឈើ​មធ្យម ​មាន​សំបក​ពណ៌​ត្នោត​លឿង ច្រើន​ដុះ​នៅ​ព្រៃ​របោះ ហើយ​គេ​យក​ឫសធ្វើ​ជា​ថ្នាំ​ ដើម្បី​ព្យាបាល​ លើស​ឈាម ឈឺ​សន្លាក់​ដៃ​ជើង ឈឺ​ចង្កេះ ខណៈសំបក​ដើម អាច​ដាំទឹក​ហូប​សម្រាប់ស្រីៗទើប​​ឆ្លង​ទន្លេ​រួច ឯខ្លឹមប្រើ​ជា​លក្ខណ៍​​ពណ៌។ ២- ញព្រៃ​​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ពី​សកម្មភាពរបស់​រុក្ខជាតិ​នេះ​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​ដឹង​ថា​នៅ​ក្នុង​សំបក​ដើម​ មាន​ជាតិ Tanin ឫស​មាន Glucosid Morindin ដែល​សុទ្ធ​សឹង​អាច​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ញព្រៃ ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? បើមាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ អត្ថបទ​ពាក់ព័ន្ធ៖ រុក្ខជាតិ​ច័ន […]


ឱសថរុក្ខជាតិ

Winter melon (ត្រឡាច)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ត្រឡាច​អាច​ប្រើ​ដើម្បី​អ្វី? ត្រឡាច​ជា​រុក្ខជាតិ​វល្លិ ផ្លែ​វា​អាច​មាន​ទម្ងន់​ពី ១-​៦ គីឡូ រាង​ធំ​មូល​វែង ហើយ​គេ​ដាំ​វា​ដើម្បី​ធ្វើ​ជា​បន្លែ។ ផ្នែក​ផ្សេង​ៗ​របស់​រុក្ខជាតិ​នេះ​ អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ដូច​ជា៖ – ត្រឡាច​ទាំង​មូល៖ ប្រើ​ព្យាបាល​ហើម ពិបាក​នោម ស្រេក​ទឹក ក្ដៅ​ទ្រូង កើត​បូស​ញឹក​ញាប់។ សម្បក​ផ្លែ​ទុំ ​ព្យាបាល​រលាក​ប្លោក​នោម និង​ហើម។ – គ្រាប់លីង៖ ព្យាបាល​ក្អក ពស់​ចឹក កើត​ពិស ព្រូន។ – ស្លឹក​៖ លាង​ឲ្យ​ស្អាត បុកឲ្យ​ម៉ត់ លាយ​ទឹក​ខ្មេះ បិទព្យាបាល​ពោះ​ភ្លាញ (ពិស​កើត​នៅ​ចុង​ម្រាម) – ឫស៖ ដាំ​ទឹក​ហូប​ព្យាបាល​ជំងឺអុតស្វាយ។ ២- វា​ដំណើរ​ការ​ម៉េច? សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​ដឹង​ថា​ក្នុង​ត្រឡាច​ស្រស់ អាច​មាន​សារធាតុ​​គីមីមួយចំនួន ​ដូច​ជា ជាតិ​ទឹក​ ៦៧,៤% សារធាតុ Protid ០,៤% សារធាតុ Lipid ០,១% សារធាតុ Cellulose ០,៧%។ ចំពោះ​វីតាមីន​វិញ នៅ​ក្នុង​ផ្លែ​ត្រឡាច​មាន Carotene ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ […]


ឱសថរុក្ខជាតិ

Basil (ជីរ​នាង​វង)

ស្វែងយល់ពីការប្រើប្រាស់១- ជីរនាងវងជួយអីខ្លះដល់រាងកាយ? ជា​ថ្នាំ ដោយ​អ្នក​ខ្លះ​ប្រើ​វា​ជា​ទឹក​ខ្ពុរ​មាត់​ អាចប្រើព្យាបាល​អាការៈ​ចុក​ពោះ មិន​ឃ្លាន​អាហារ ខ្យល់​នៅ​ក្នុង​ពោះ​វៀន ជំងឺ​តម្រង​នោម ចាល​ទឹក ផ្ដាសាយ ជំងឺ​សិរមាន់ និង​ការ​បង្ក​រោគ​ដោយ​ដង្កូវ។ វា​ក៏​ប្រើ​សម្រាប់​ព្យាបាល​ករណី​ពស់​ចឹក ​និង​សត្វ​ល្អិត​ទិច។ ស្ត្រី​មួយ​ចំនួន​ប្រើ​វា​​មុន និង​ក្រោយ​ឆ្លង​ទន្លេ​ដើម្បី​ជួយ​សម្រួល​ចរន្ត​ឈាម​ និង​ជួយ​ឲ្យ​ឆាប់​មាន​ទឹក​ដោះ។ ២- ជីរនាវង​វាដំណើរការម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដឹង​ពីប្រសិទ្ធភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ និង​គ្រូ​ឱសថ​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះបី​ជា​យ៉ាងណា វា​មាន​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ​វា​ជា​ប្រភព​វីតាមីន​សេ កាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម និង​ជាតិដែក។ ជីនាងវង មាន​សារធាតុ​គីមី អាច​បន្ថយ​ការ​ឈឺចាប់ ឬ​ហើម និង​សារ​ធាតុ​គីមី​ផ្សេង​ទៀត​ អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ការ​ស្រាវ​ជ្រាវរកឃើញ​ពីកំណើន​ចំនួន​អង់​ទី​ករ ​បង្ហាញ​ថា​វា​អាច​ប្រើ​ទៅ​ទៅ​រំញោច​ប្រព័ន្ធ​ភាព​ស៊ាំ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើជីរ​នាងវង​គួរដឹងអីខ្លះ? យោង​តាម​ទ្រឹស្ដី ប្រេង​ ឬសារធាតុ​​ទាញ​ចេញ​ពី​ជី​នាងវង ​អាច​បង្កើន​កត្តា​ប្រឈម​ហូរ​ឈាម​អំឡុង​ពេល​វះ​កាត់។ គប្បី​ឈប់​ប្រើ​វា​យ៉ាង​តិច​ ២​សប្តាហ៍ ​មុន​ពេល​វះកាត់។ ​គួរ​ដឹង​ពី​របៀប​ញ៉ាំ​ជី​នាងវង​ស្រស់​ៗ​ ឬ​ជា​ម្សៅ ដោយ​ត្រូវ​ដឹង​ថា​ផ្នែក​គួរ​ប្រើ ​គឺ​មាន​តែ​ស្លឹក​តែ​ប៉ុណ្ណោះ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​ មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​អាហារ​បំប៉ន​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? មិន​ត្រូវ​ប្រើ​ជី​នាងវង​ក្នុង​កម្រិត​ព្យាបាល​ទៅ​លើ​អ្នក​ជំងឺ​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​ទារក​ឬ​ក្មេង​តូច​ប្រើ​ក្នុង​កម្រិត​ព្យាបាល​ដូច​គ្នា​ដែរ។ សារធាតុ​គីមី​មួយ​របស់​ជី​រនាងវង គឺ​ Estragol អាច​ផលិត​ជា Mutagenic […]


ឱសថរុក្ខជាតិ

Wasabi (​វ៉ាសាប៊ិ)

ស្វែងយល់ពីការប្រើប្រាស់១- តើ​វ៉ាសាប៊ិ​ប្រើ​ដើម្បី​អ្វី? វ៉ាសាប៊ិក (Wasabi) ជា​រុក្ខជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​អាច​ដាំ​បាន​នៅតាម​បណ្តា​តំបន់​មួយ​ចំនួន ដូចជា កោះ​តៃវ៉ាន់ និង​ញ៉ូវសេឡេន ដើម្បី​យក​ឫស មក​ប្រើ​ក្នុង​ទឹក​ជ្រលក់ និង​គ្រឿង​ទេស មាន​ក្លិន​ឆួល និង​ហិរ​ខ្លាំង។ គេ​ញ៉ាំ​រុក្ខជាតិ​ប្រភេទ​នេះ ដើម្បី​ការ​ពារ​ជំងឺ​បេះដូង​ មហារីក និង​ជំងឺ​ពុក​ឆ្អឹង។ យ៉ាងណាមិញ គេ​ក៏​អាច​ប្រើ​វា​ក្នុង​អាហារ​ដើម្បី​បង្កើន​ជាតិ​ហិរ​ផង​ដែរ។ ២- វ៉ាសាប៊ិដំណើរ​ការ​ម៉េច​ខ្លះ? មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​រុក្ខជាតិ​ប្រភេទ​នេះ​នៅ​ឡើយ​ទេ។ ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ប្រាស់។ ប៉ុន្តែ​យ៉ាង​ណា គេ​ដឹង​ថា វ៉ាសាប៊ិក មាន​ផ្ទុក​នូវ​សារធាតុ​សម្លាប់​មេរោគ ប្រឆាំង​មហារីក និង​ការ​រលាក​ផ្សេងៗ។ លើស​ពី​នេះ គេ​នៅ​ជឿ​ថា អាច​ជួយ​បញ្ហា​កំណក​ឈាម និង​ការ​លូត​លាស់​ឆ្អឹង​លឿន​ថែម​ទៀត​ផង។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​វ៉ាសាប៊ិ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ក្នុង​ករណី៖ – ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយ វ៉ាសាប៊ិ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង […]


ឱសថរុក្ខជាតិ

Jelly Ear (ផ្សិត​ត្រចៀក​កណ្ដុរ)

ស្វែងយល់ពីការប្រើប្រាស់១- ផ្សិត​ត្រចៀក​កណ្ដុរ​ជួយ​អ្វី​ខ្លះ​ដល់​រាង​កាយ? ត្រចៀក​កណ្ដុរ គឺ​សំដៅ​លើ​រុក្ខជាតិ​ផ្សំ មាន​រាង​ដូច​ត្រចៀក​កណ្តុរ ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ ផ្សិត​ប្រភេទ​នេះ អាច​ព្យាបាល​ជំងឺ​ហឺត​ រលាក​ទង​សួត​ ក្អក និង​ក្អក​មាន់។ ហើយ​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ការ​ហើម ​បញ្ហា​ខ្យល់​ក្នុង​ពោះវៀន​ ចុក​ពោះ និង​ជួយ​ឲ្យ​ឆាប់​បែក​ញើស។ ពេល​ខ្លះ ផ្សិត​ត្រចៀក​កណ្ដុរ ក៏​ត្រូវគេ​ប្រើ​សម្រាប់​បិត​ផ្ទាល់​ទៅ​លើ​មុខ​របួស​លើ​ស្បែក​ផង​ដែរ។ ២- ផ្សិត​ត្រចៀក​កណ្តុរ​ដំណើរ​ម៉េច​ខ្លះ? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​របស់​ផ្សិត​ត្រចៀក​កណ្ដុរនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​ផ្សិត​ត្រចៀក​កណ្ដុរ​គួរ​ដឹង​អ្វី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយ​ផ្សិត​ត្រចៀក​កណ្តុរ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មាន​សុវត្ថិភាព​កម្រិត​ណា? នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា​ផ្សិត​ត្រចៀក​កណ្ដុរ​មាន​សុវត្ថិភាព ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ៥- គួរ​ប្រុង​ប្រយ័ត្ន – ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ៖ នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា​ តើ​វា​មាន​សុវត្ថិភាព ឬយ៉ាង​ណា​សម្រាប់​ការ​ប្រើប្រាស់​ផ្សិត​ត្រចៀក​កណ្ដុរ​ជា​ថ្នាំ​សង្កូវ។ ហេតុ​នេះ គួរ​តែ​មិន​ប្រើប្រាស់​ល្អ​ជាង។ អត្ថបទ​ពាក់​ព័ន្ធ៖ Ginger […]


ឱសថរុក្ខជាតិ

Apple (ផ្លែ​ប៉ោម)

ស្វែងយល់ពីការប្រើប្រាស់១- ផ្លែ​ប៉ោម​ជួយ​អី​ខ្លះ​ដល់​រាងកាយ? ប៉ោម គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​ធម្មតា សម្រាប់​បំពេញ​ផ្នែក​មួយ​ក្នុង​របប​អាហារ ប៉ុន្តែ​ផ្លែ​ឈើ​ប្រភេទ​នេះ ក៏​ត្រូវ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។ ផ្លែ​ប៉ោម​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​អាការៈ និង​ជំងឺ​មួយ​ចំនួន​ដូចជា៖ – រាក ឬ​ទល់​លាមក – ជួយ​បន្ទន់​ បង្កើត​ច្រក​ផ្លូវ ​និង​ប្រមូល​ផ្ដុំ​ក្រួស​ក្នុង​ប្រមាត់ – បង្ការ​ជំងឺ​មហារីក ពិសេស​មហារីក​សួត – ព្យាបាល​ជំងឺ​ មហារីក​ ទឹក​នោម​ផ្អែម ​រាក​មួល​ គ្រុន​ក្ដៅ​ បញ្ហា​បេះដូង និង​ករណី​ខ្វះ​វីតាមីន Cដែល ភាសា​បច្ចេកទេស ហៅ​ថា Scurvy – សម្អាត​ធ្មេញ។ ២- ផ្លែ​ប៉ោម​ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ពី​មុខងារ​ធ្វើ​ការ​របស់​ផ្លែ​ប៉ោម​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Pectin ជួយ​ប្រមូល​ផ្ដុំ​លាមក​សម្រាប់​ព្យាបាល​អាការៈ​រាក និង​ទល់​លាមក។ ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​គីមី​ខ្លះ​ទៀត អាច​សម្លាប់​បាក់តេរី​បាន​ផង​ដែរ។ សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ម្យ៉ាង មាន​ឈ្មោះ​ថា អាស៊ីដ​អ៊ុយសូលិក ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ថា មាន​មុខងារ បង្កើត​សាច់ដុំ និង​មេតាបូលីស​ក្នុង​រាងកាយ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ