ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Gold Apple (រុក្ខជាតិ​ច័ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ដើម​ច័នអាច​ប្រើ​ដើម្បី​អ្វី? ច័ន ជា​ប្រភេទ​ដើម​ឈើ​មាន​សម្ពស់ពី​ ១០-១៨ ​ម៉ែត្រ សំបក​ដើម​ចាស់​មាន​ពណ៌​ខ្មៅ ច្រើន​ដុះ​ដោយ​ខ្លួន​ឯង នៅ កន្លែង​ដី​សើម ព្រៃ​របោះ ភ្នំ ឬ​ដាំ​ក្នុង​ភូមិ និង​វត្ត​អារាម។​ រុក្ខជាតិ​នេះ ​បន្ត​ពូជ​ដោយ​គ្រាប់ ផ្លែ​ច័ន មាន​ពីរ​ប្រភេទ ពេល​នៅ​ខ្ចី មាន​ផ្លែ​មូល​សំប៉ែត គ្មានគ្រាប់ ​ច្រើន​ហៅ​ថា​ ផ្លែ​ប៉ែន ឬ ម៉ាក់​ប៉ែន ដើម​ចាស់​ផ្លែ​មូល​ធំ​ មាន​គ្រាប់​ច្រើន​ មាន​ពណ៌​លឿង រលោង ​និង​មាន​ក្លិន​ក្រអូប ហៅ​ថា​ច័ន។ ចំពោះ​ការ​ព្យាបាល គេប្រើ​ផ្លែច័ន ដូច​ខាង​ក្រោម៖ – សាច់​ផ្លែ៖ ទម្លាក់​ព្រូន​កូន​ក្មេង (ឲ្យ​​ក្មេង​ញ៉ាំ​ឲ្យ​បាន​ច្រើន​ពេល​ព្រឹក មិន​ទាន់​ញ៉ាំ​អី) – សំបក​ផ្លែ៖ ព្យាបាល​ពង​បែក (យក​សំបក​ហាលឲ្យ​ក្រៀម ដុត​ខ្លោច កិន​ឲ្យ​ម៉ត់ លាប​កន្លែង​ពង​បែក) – ស្លឹក៖ ប្រើ​ស្រស់​បិត​កន្លែង​កើត​បូស របួស ឬរលាក​ភ្លើង – សំបក ​ឫស៖ កោស​សំបកក្រៅ​ចេញ ចំនួន​មួយ​ក្ដាប់ ដាំទឹក​ផឹក ព្យាបាល​ក្មេង​ក្ដៅ និង​ក្អួត កើត​រមាស់។ – […]


ឱសថរុក្ខជាតិ

Water Celery (ភ្លៅ​កង្កែប)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ភ្លៅ​កង្កែប ​អាច​ប្រើ​ដើម្បី​អ្វី? ភ្លៅ​កង្កែប​ ជា​ប្រភេទ​តិណជាតិ ឬ​រុក្ខ​ជាតិ​ពពួកស្មៅ ប៉ុន្តែ​អាចរស់​យូរ​ឆ្នាំ មាន​ប្រវែងពី ៣០-​៨០ ​សង់ទីម៉ែត្រ ភាគ​ច្រើន​ដុះ​ដោយ​ខ្លួន​ឯង នៅ​កន្លែង​មាន​ដី​សើម ថ្លុក​ត្រពាំង និង​ដាំ​ហូប​ធ្វើ​ជា​អន្លក់។ គេ​ច្រើន​ប្រើភ្លៅ​កង្កែប ​ជា​ឱសថ​សម្រាប់​ព្យាបាល ជំងឺ​លើស​ឈាម រលាក​ផ្លូវទឹក​​នោម នោម​ឈាម នោម​ឈឺ ដួល​បោក​ទង្គិច រដូវ​មក​ច្រើន​​ថ្ងៃ។ ២- ភ្លៅ​កង្កែប​​ដំណើរ​ការ​ម៉េច? មិន​មាន​ការ​សិក្សា​ជាក់លាក់​បែប​វិទ្យាសាស្ត្រ​ ពី​សកម្មភាព​ព្យាបាល​​វា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​គ្មាន​ជាតិ​ពុល​ឡើយ ចំពោះ​ការ​ប្រើ​ប្រាស់ ​ប្រើកាន់​តែ​​ច្រើន​ កាន់​តែ​ល្អ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយភ្លៅ​កង្កែប​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ […]


ឱសថរុក្ខជាតិ

Winged bean (ពពាយ​ជ្រុង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ពពាយ​ជ្រុង ​អាច​ប្រើ​ដើម្បី​អ្វី? ពពាយ​ជ្រុង​ ជា​រុក្ខជាតិ​វល្លិ មើម​ធំ មាន​ជាតិ​ទឹក​ច្រើន មាន​ដើម​រាង​មូល ច្រើន​ដុះ​នៅ​ដី​វាល និង​ដាំ​ធ្វើ​ជា​បន្លែ។ គេ​ប្រើ​គ្រាប់​ និង​មើម ​ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​អាការៈឈឺ​បំពង់​ក ឈឺ​ធ្មេញ នោម​ទាស់។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ពី​សកម្មភាព​ព្យាបាលពពាយ​ជ្រុងនៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ពពាយ​​មាន​ផ្តុក​សមាសធាតុ​គីមី​មួយ​ចំនួន ​ដូច​ជា៖ – គ្រាប់៖ មាន​ជាតិ Protein ជាតិ​ប្រេង Protide ពី ៣២-៣៦ ភាគរយ ជាតិ Lipid ១៣-១៧ ភាគរយ និង​អាស៊ីដ​អាមីណេ​ ជាច្រើន ​ដូច​ជា Lysin, Metionine  និង Cystine។ – ​ផ្លែ៖ មាន​ជាតិ​កាល់ស្យូម​ច្រើន​ជាង​នៅ​ក្នុង​សណ្ដែក​ដី និង​សណ្ដែក​សៀងទៅទៀត។ – មើម៖ មាន​ជាតិ​ម្សៅ និង​ស្ករ​ច្រើន វា​មាន​ជាតិ​ផ្អែមតិចៗ ពិសេស​មាន​ជាតិ Protid ២០% នៅ​ក្នុង​មើម​ស្ងួត ខ្ពស់​ជាង​មើម​ដំឡូងទៅ​ទៀត។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ បើ៖ – ស្រ្តី​មាន​គភ៌​ […]


ឱសថរុក្ខជាតិ

Slender Amaranth (ផ្ទី​អាចម៍​មាន់)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្ទី​អាចម៍​មាន់ ​អាច​ប្រើ​ដើម្បី​អ្វី? ផ្ទី​អាចម៍​មាន់ មាន​កម្ពស់​ពី ៣០ ទៅ ៨០ សង់ទីម៉ែត្រ ភាគ​ច្រើន​ដុះ​តាម​ផ្លូវ ដោយ​ខ្លួន​ឯង ឬ​ដាំ​ធ្វើ​ជា​បន្លែ។ គេ​ប្រើ​រុក្ខជាតិ​ទាំង​មូល​ធ្វើ​ជា​ឱសថ​ដើម្បី​ព្យាបាល មួល រលាក​ពោះវៀន​តូច ឫស​ដូង​បាត​ ជុះ​ចេញ​ឈាម ហើម​អញ្ចាញ​ធ្មេញ បូស សត្វ​ល្អិត​ទិច (ក្អែប ខ្ទួយ ខ្យាដំរី) ពស់​ចឹក។ ២- វា​ដំណើរ​ការ​ម៉េច? គេ​មិន​ទាន់​ដឹង​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​មែក​ និង​ស្លឹក​របស់​វា​ មាន​ជាតិ​ទឹក ៨៤,៥% ជាតិ Protide ៣,៤% គ្លុយស៊ីត ១,៤% Cellulose ១,៦% វីតាមីន C ៦៣ មិល្លីក្រាម Caroten ១០,៥ មិល្លីក្រាម វីតាមីន B2 ០,៣៦ មិល្លីក្រាម វីតាមីន PP ១,៣​ មិល្លីក្រាម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ […]


ឱសថរុក្ខជាតិ

Milk Fruit (ដើម​ទឹក​ដោះ​គោ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ទឹក​ដោះ​គោ ​អាច​ប្រើ​ដើម្បី​អ្វី? រុក្ខជាតិ​នេះ​ជា​ប្រភេទ​ឈើ​មធ្យម មាន​កម្ពស់​ពី ១០ ទៅ ១៥​ម៉ែត្រ ផ្លែ​របស់​វា​មូល រលោង​មាន​រស​ជាតិ​ផ្អែម។ គេ​ច្រើន​ដាំ​រុក្ខជាតិ​នេះ​ដើម្បី​ប្រមូល​ផ្លែ ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​វា​ជា​ថ្នាំ​ផង​ដែរ។ ​គេ​យក​ឫស​ និង​ស្លឹក ប្រើ​ដើម្បី​ព្យាបាល​ហើម​ចុកចាប់ ហើយ​ស្លឹក​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ជំងឺ​ក្រពះ។ រីឯ​សម្បក​ស្រស់​វិញ​គេ​អាច​យក​វា​ទៅ​អាំង​ភ្លើង​ឲ្យ​​ក្រៀម រួច​ដាំ​ទឹក​ផឹក ដើម្បី​ព្យាបាល​ជំងឺ​​រាករូស។ ២- វា​ដំណើរ​ការ​ម៉េច? នៅ​មិន​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​​ ​គួរ​​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ទឹក​ដោះ​គោ ​​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត -​ មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? ​​បើ​​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ? ទឹក​ដោះ​គោ ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​កំពុង​​មាន។ ប្រឹក្សា​យោបល់​ជាមួយ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​​ប្រើ​។ ស្វែង​យល់​ពី​កម្រិត​ថ្នាំព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី […]


ឱសថរុក្ខជាតិ

Okra (ពោតបារាំង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ពោត​បារាំង ​អាច​ប្រើ​ដើម្បី​អ្វី? ពោត​បារាំង​ ជា​ តិណជាតិ មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា មាន​កម្ពស់​ពី ១ ទៅ ២​ ម៉ែត្រ ច្រើន​ដាំ​យក​ធ្វើ​អាហារ ប៉ុន្តែ​គេ​អាច​យក​រុក្ខជាតិ​ទាំង​មូល​មក​ធ្វើ​ជា​ថ្នាំ​បាន។ នៅ​ម៉ាឡេស៊ី គេ​ប្រើ​រុក្ខជាតិ​ទាំង​មូល​សម្រាប់​បំបាត់​ការ​ឈឺ​ចាប់នៃ​ជំងឺ​កាមរោគ និង​ពិបាក​នោម។ នៅ​ឥណ្ឌា ផ្លែ​មិន​ទាន់​ទុំ គេ​យក​ទៅ​ព្យាបាល​នោម​ក្ដៅ និង​ប្រមេះ​ទឹក​បាយ​ ដោយ​ដាំ​ទឹក​ផឹក។ នៅ​ថៃ ផ្លែ​ក្រៀម​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ប្រព័ន្ធ​​រំលាយ​អាហារ។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​ពី​សកម្មភាព​ព្យាបាល​របស់រុក្ខជាតិ​ប្រភេទ​នេះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​ជាតិ​រំអិល និង ​Pectin ជាតិ​កាល់ស្យូម និង​ជាតិ​ដែក​ច្រើន។ ផ្លែ​ស្រស់​មានវីតាមីន A ៧៤០ IU (ឯកតា​អន្តរជាតិ) វីតាមីន B1 វីតាមីន B 2 វីតាមីន C និង ​Niacin។ ស្លឹក​ និង​ដើម​មាន​ជាតិ​អ៊ីយ៉ូដ។ គ្រាប់​មាន​ជាតិ​ប្រេង អាច​ហូប​បាន ពី ១៦% ទៅ ២២ % ពណ៌បៃតង លឿង […]


ឱសថរុក្ខជាតិ

Krosang (ក្រសាំង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ក្រសាំង​អាច​ប្រើ​ដើម្បី​អ្វី? ជា​ប្រភេទ​ដើម​ឈើ​មធ្យម កំពស់​ពី ៨-១៥ ​ម៉ែត្រ មាន​បន្លារឹង​វែង ផ្លែ​មាន​សម្បក​រឹង ពណ៌​បៃតង ខ្មែរ​យើង​ច្រើន​យក​មក​ធ្វើ​ជា​ម្ជូរ​ក្នុង​ម្ហូប​អាហារ។ ចំពោះ​ប្រើ​ជា​ថ្នាំ​វិញ គេ​យកសម្បក​ដើម ​ដើម្បី​ជំនួយ​សរសៃ​ពោះ​ស្រីៗ​ឆ្លង​ទន្លេ ទាស់​សរសៃ គ្រាំ ហើម​ពោះ ស្រុតស្បូន​ និង​ផ្ដាសាយ ជាដើម។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ចំពោះ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ក្រសាំង​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? ​បើ​​មាន​ក្តី​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ អត្ថបទពាក់ព័ន្ធ៖ ក្រសាំងទាប (Pepper elder) អម្ពិល […]


ឱសថរុក្ខជាតិ

Sun Flower (ផ្កា​ឈូក​រ័ត្ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្ការឈូក​រ័ត្ន ​អាច​ប្រើ​ដើម្បី​អ្វី? ជា​ប្រភេទ​តិណជាតិ រស់​បាន​រយៈពេល​១​ឆ្នាំ មាន​កំពស់​ពី​១ ទៅ ៣​ម៉ែត្រ មាន​ផ្កា​ធំ (អង្កត់​ផ្ចិត ពី ៧​ទៅ ៧០​សង់ទីម៉ែត្រ ដើម​ដុះ​ត្រង់​មាន​រោម​រឹង។ ភាគ​ច្រើន​គេ​ដាំ​រុក្ខជាតិ​នេះ​លំអ​សួន ឬ ដាំ​ជា​ចម្ការ ហើយ​គេ​ក៏​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​បាន​ផង​ដែរ​ដោយ​ប្រើ​តាម​ផ្នែក​និមួយ​ៗ​របស់​រុក្ខជាតិ៖ -ផ្កា​ប្រើ​ព្យាបាល​ជំងឺ​លើស​ឈាម ឈឺ​ក្បាល វិលមុខ ហ៊ឹង​ត្រចៀក ឈឺ​ធ្មេញ​ ឈឺថ្លើម ឈឺ​ពោះ ចុក​ពោះ​ពេល​មាន​រដូវ។ -ឫស​និង​បណ្ដូល​ដើម ប្រើ​ព្យាបាល​ផ្លូវ​នោម មាន​គ្រួស រលាក​ផ្លូវ​ដង្ហើម ក្អក​មាន់ ធ្លាក់​ស។ -គ្រាប់ ព្យាបាល​អាការ​ធុញ​អាហារ ហត់​នឿយ​ក្នុង​ខ្លួន ឈឺ​ក្បាល រាគ​មួល​ឈាម -ស្លឹក ព្យាបាល​គ្រុនចាញ់ ប្រើ​ខាង​ក្រៅ​ព្យាបាល​រលាក​ទឹក​ក្ដៅ។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ស្ដី​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ -ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​​​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ -អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ -អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹង​ផ្ការឈូក​រ័ត្ន ​ឬ​ថ្នាំពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត -អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត -អ្នក​ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? ​​បើ​​​​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ […]


ឱសថរុក្ខជាតិ

Watermelon (ផ្លែ​ឪឡឹក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ឪឡឹក​ជួយ​អ្វី​ខ្លះ​ដល់​រាងកាយ? ឪឡឹក​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ៍ ខ្មែរ​យើង​ញ៉ាំ​​ជា​បង្អែម ​ឬ​ធ្វើ​ជា​ម្ហូប​ប្រចាំ​ថ្ងៃ ហើយ​រុក្ខជាតិ​នេះ ​ក៏​អាច​ប្រើ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ ដូច​ជា ក្ដៅ​ខ្លួន ខ្វះ​ជាតិ​ទឹក នោម​ទាស់ ទឹក​នោម​ផ្អែម លើស​ឈាម ទាចទឹក ហើម​រលាក​តម្រង​នោម និង​រាក​មួល​ចេញ​ឈាម​ជាដើម ខណៈ​ផ្នែក​គេ​យក​មក​ធ្វើ​ជា​ថ្នាំ​បុរាណ គឺ​សម្បក​ផ្លែ។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​ផ្លែ​ឪឡឹក​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​គេ​បាន​ដឹង​ថា ​ក្នុង​ផ្លែ​ឪឡឹក​មាន​ជាតិ Citrullin ជាតិ Caroten ជាតិ Lycopin ​និង​មាន​សារធាតុ Pectin ក្នុង​ចំនួន​ច្រើន​ជាង​គេ ​ដែល​សារធាតុ​ Pectin​ នេះ​ ជួយ​ប្រមូល​ផ្ដុំ​លាមក​សម្រាប់​ព្យាបាល​រោគ​រាក​ និង​ទល់​លាមក។ ក្រៅ​ពី​សារធាតុ​ទាំង​នេះ​ ផ្លែ​ឪឡឹក​ក៏​មាន​ផ្ទុកវីតាមីន A និង​វីតាមីន C ផង​ដែរ។ ចំពោះ​គ្រាប់​ឪឡឹក ​មាន​​សារធាតុ​ប្រេង ចន្លោះ​ពី ២០-៤០ ភាគរយ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះស្រីៗ​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – […]


ឱសថរុក្ខជាតិ

Wild Type Banana (ចេកជ្វា)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ចេក​ជ្វា​អាច​ប្រើ​ដើម្បី​អ្វី? ចេក​ជ្វា ឬ​ចេក​គ្រាប់ ជា​រុក្ខជាតិ​មាន​ដើម​មូល​ មាន​ស្រទាប់​ច្រើន មាន​ជាតិ​ទឹក​ច្រើន កម្ពស់​ពី ២-៤ ម៉ែត្រ មាន​ពណ៌​បៃ​តង​ ច្រើន​ដាំ​តាម​គ្រួសារ សម្រាប់​ធ្វើ​ជា​បន្លែ និង​ថ្នាំ យក​ស្លឹក​វេច​នំ យក​ស្រទប​ធ្វើ​ជា​ខ្សែ ចង​គាប​ជ្រលក់​សូត្រ។ ហើយបើ​ប្រើ​ជា​ឱសថ​វិញ​ គេ​ប្រើ​វា​ទៅ​តាម​ផ្នែក​ផ្សេងៗនៃរុក្ខជាតិ​ដូច​ជា៖ – ត្រយូង៖ ព្យាបាល​ក្រពះ ពោះវៀន លើស​ឈាម (ជួយ​ឲ្យ​សរសៃ​ឈាម​ស្វិត) ទឹក​នោម​ផ្អែម (ធ្វើ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ចុះ) – ផ្លែ​ខ្ចី៖ ព្យាបាល​អាការ​អាហារ​មិន​រលាយ ដំបៅ​ក្រពះ ក្រួស​ផ្លូវ​នោម។ ផ្លែ​ទុំ ព្យាបាល​ទល់​លាមក ខ្សោយ​កម្លាំង។ – ដើម​៖ ព្យាបាល​ទឹក​នោម​ផ្អែម -​ គល់៖ ព្យាបាល​គ្រុន​ក្ដៅ នោម​តិច ហើម ខណៈ​គល់​រលួយ​ ព្យាបាល​រលាក​ភ្លើង។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​បែប​វិទ្យាសាស្ត្រ​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ បើ៖ – ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ ​ព្រោះ​ស្រីៗ​មាន​ ឬ​​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ