ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Duckweed (រុក្ខជាតិ​ចក)

ស្វែងយល់ពីការប្រើប្រាស់១- ចក​ជួយ​អី​ខ្លះ​ដល់​រាង​កាយ? ចក ជា​រុក្ខជាតិ​ដែល​តួ​ខ្លួន​ទាំង​មូល​អាច​យក​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​បាន។ គេ​ប្រើ​ចក​សម្រាប់​ ព្យាបាល​ ករណី​រលាក​ហើម​បំពង់​ខ្យល់​ផ្នែក​ខាង​លើ ស្បែក​​ឡើង​លឿន​ដោយ​សារ​បញ្ហា​ថ្លើម (Jaundice) និង​ជំងឺ​រលាក​សន្លាក់។ ២- វា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​របស់​ចក​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី អ្នក​ឯកទេស​ឱសថ​បុរាណ ក្នុង​ករណី៖ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយ​រុក្ខ​ជាតិចក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថ​បុរាណ​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ – ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា​ចក​មាន​សុវត្ថិភាព​ដែរ ឬ​អត់​នោះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ផល​រំខាន អាច​កើត​មាន​ផង​ដែរ។ ៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន សម្រាប់​ស្រ្តី​មាន​គភ៌និង​បំបៅ​ដោះ៖ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា តើ​វា​មាន​សុវត្ថិភាព ឬ​យ៉ាងណា ប្រើប្រាស់​ចក​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ ដូចនេះ​គួរ​តែ​មិន​ប្រើប្រាស់​ល្អ​ជាង។ ស្វែងយល់ពីផលរំខាន៦- មាន​ផល​រំខាន​អី​ខ្លះ? បើសង្ស័យពី​ផល​ប៉ះពាល់របស់​រុក្ខ​ជាតិ​ប្រភេទនេះ ​សូម​ប្រឹក្សា​យោបល់​បន្ថែម​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​។ ស្វែងយល់ពីអន្តរកម្មថ្នាំ៧- មាន​អន្តរ​កម្ម​ជា​មួយ​អី​ខ្លះ? ចកអាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើងកំពុង​ប្រើប្រាស់​បច្ចុប្បន្ ន​ឬ​ស្ថានភាព​ជំងឺ​ណា​មួយ។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ ​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់ឱសថ​រុក្ខជាតិ​ប្រភេទ​នេះ។ ស្វែងយល់ពីកម្រិតថ្នាំព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ […]


ឱសថរុក្ខជាតិ

Iron (ជាតិដែក)

ស្វែងយល់ពីការប្រើប្រាស់១- ជាតិ​ដែក​អាច​ជួយ​អ្វី​បាន​ខ្លះ? ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីហ្សែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ អាហារ​បំប៉ន​សម្បូរ​ជាតិ​ដែក ត្រូវ​គេ​ប្រើ​ដើម្បី​ការ​ពារ និង​ព្យាបាល​កម្រិត​ជាតិ​ដែក​ទាប ​(ជំងឺ​ខ្វះ​ជាតិ​ដែក) និងជំងឺស្លេក​ស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​ក្នុង​ឈាម។ ជាតិ​ដែក ក៏​អាច​ប្រើ​សម្រាប់ជា​​ជំនួយ​សម្រាប់​អត្តពលិកបញ្ចេញ​កម្លាំង​ខ្លាំងៗ ព្យាបាល​ជំងឺ ADHD (ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍) និង​ដំបៅ​មាត់។ អ្នក​ខ្លះ​ប្រើ​ប្រាស់​ជាតិ​ដែក​សម្រាប់​ជំងឺរលាកពោះ​វៀន (Crohn’s disease) ជំងឺ​បាក់​ទឹក​ចិត្ត ហត់​នឿយ និង​ជំងឺ​អារ (គ្មាន​កូន)។ ស្រីៗ​ភាគ​ច្រើន ញ៉ាំ​ជាតិ​អាហារ​បំប៉ន​ជាតិ​ដែក សម្រាប់​បន្ថែមការ​បាត់បង់​ជាតិ​ដែក​នៅ​ពេល​មក​រដូវ។ ២- ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មានការស្រាវជ្រាវ​ច្បាស់​លាស់​ណា​មួយ អាច​បង្ហាញ​ច្បាស់​ពី​ដំណើរ​ការ​របស់​ជាតិ​ដែក​នៅ​ឡើយ​ទេ។ យ៉ាងណា គេ​ដឹង​ថា​ ជាតិ​ដែក​អាច​ជួយ​ដឹក​នាំ​​អុកស៊ីហ្សែន​មាន​ក្នុង​​គ្រាប់​ឈាម​ក្រហម ពី​សួត ទៅ​កាន់​កោសិកា​ផ្សេងៗ​ទៀត ក្នុង​រាង​កាយ។ គប្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ? ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬអ្នក​ជំនាញ​ខាង​ឱសថ​បុរាណ​ក្នុង​ករណី៖ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយជាតិដែក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – […]


ឱសថរុក្ខជាតិ

Snake skin (ស្បែក​ពស់)

ស្វែងយល់ពីការប្រើប្រាស់១- ស្បែក​ពស់​ជួយ​អី​បានខ្លះ? ស្បែក​ពស់ អាច​ប្រើ​សម្រាប់​ញ៉ាំ និង​បិទលើ​ស្បែក មាន​ប្រភព​ដើម​មក​ពី​វេជ្ជសាស្រ្ត​បូរាណ​ចិន។ ញ៉ាំ​ស្បែក​ពស់ អាច​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​ ដូចជា ​ជំងឺ​ស្បែក ប្រកាច់ បញ្ហា​ជំងឺ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​លើស​ឈាម។ បើ​បិទ​លើ​ស្បែក អាច​ព្យាបាល​ជំងឺ​ស្បែក​ រួម​មាន ឈឺ​ចាប់ អាប់សែ បូស រមាស់ បែក​ស្រកា រមាស់​ស្បែក​ខ្លាំង (Psoriasis) និង​ជំងឺ​ចៃ ការបង្ក​រោគ​លើ​ភ្នែក ដុំ​ស​នៅ​ក្នុង​ភ្នែក និង​ឫសដូង​បាត។ ស្បែក​ពស់ ក៏​ត្រូវ​ប្រើ​ជា​ថ្នាំ​ក្រមួន ប្រេង និង​ក្រែម​ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់ និង​បញ្ហា​ស្បែក​រឹង។ ២- មុខ​ងារ​ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​ស្បែក​ពស់​នៅ​ឡើយ​ទេ។សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ស្បែក​ពស់ មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ត្រូវ​បាន​ប្រើប្រាស់​ញឹកញាប់​ជា​សម្រាប់​ការ​ស្រាវជ្រាវ​ថ្នាំ​ព្យាបាល​បញ្ហា​ស្បែក ដោយ​សារ​តែ​ភាព​ក្រាស់ និង​ថាមពល​នៃ​ជាតិ​ខ្លាញ់​មាន​ក្នុង​ស្បែក​ពស់។ កត្តាគួរប្រុងប្រយ័ត្ន៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ក្នុង​ករណី៖ – មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន ការ​លេប​ថ្នាំ​អាច​ធ្វើ​ទៅ​តាម​វេជ្ជបញ្ជា​តែ​ប៉ុណ្ណោះ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជ​បញ្ជា – ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​ដំឡូង ថ្នាំ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ – មាន​ជំងឺ​ផ្សេងៗ – ធ្លាប់​ប្រតិកម្ម​អាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត រួម​ទាំង​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ […]


ឱសថរុក្ខជាតិ

តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន

រឿង​បញ្ហា​មុខ​កើត​មុន គ្មាន​អ្នក​ណា​ម្នាក់​ចង់ទេ ពិសេស​ស្រីៗ​គ្នាយើង។ គួរ​ឲ្យ​ស្អប់​ជាង​នេះ ក្រោយ​ព្យាបាល​មុន មាន​ស្នាម​តិច​តួច​មធ្យម​ទេ ងំ​ថែម​ទាំង​ក្រហម​ទៀត ទៅណា​ទៅណី មាន​អារម្មណ៍​ខ្មាស​គេ​ណាស់ មិនអ៊ីចឹង? ឈប់​ព្រួយ​ទៅ "Hello គ្រូពេទ្យ" នឹង​ប្រាប់​គ្នា​យើង​តិចនិក​ខ្លះៗ​ជួយ​កាត់​បន្ថយ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ។ ១- កញ្ចប់តែ តែ ជា​ប្រភព​សម្បូរ​សារធាតុ​ប្រឆាំង​បាក់តេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ មាន​ផ្ទុក​ជាតិ​តានីន ដែល​ជា​សារធាតុ​ម៉្យាង ជួយ​កាត់​បន្ថយ​ការ​រលាក។ របៀប​ព្យាបាល​ យើង​ត្រូវ​យក​កញ្ចប់​តែ​ ត្រាំ​ក្នុង​ទឹក​ក្ដៅ​អ៊ុនៗ​មួយ​សន្ទុះ បន្ទាប់មក​លើក​វា ពូត​ទឹក​ចេញ​ ទុក​ថង់​តែ​សើម​ឲ្យ​ត្រជាក់​សិន សឹម​ដាក់​វា​នៅ​លើ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។ ២- ដុំទឹកកកតូចៗ ដុំ​ទឹកកក​តូចៗ អាច​ជួយ​បន្ថយ​លំហូរ​ឈាម​ទៅ​កន្លែង​ដែល​រលាក។ វិធី​ធ្វើ​ងាយ​បំផុត ដោយ​គ្រាន់​តែ​យក​ក្រណាត់​ស្អាត​មួយ រុំ​ដុំ​ទឹក​ទឹកកក​តូចៗ​ ដាក់​វា​ថ្នមៗ​លើ​ស្នាម​មុន​ជា​ការ​ស្រេច។ ៣- ប្រទាលកន្ទុយក្រពើ ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ៗ មាន​ប្រសិទ្ធិភាព​ពិសេស ប្រឆាំង​ការ​រលាក ក៏​ដូចជា​បាក់តេរី​ផ្សេងៗ។វា​អាច​បំបាត់​ស្នាម​ក្រហម និង​ហើម​បាន​ឆាប់​រហ័ស។   ៤- អាស្ពីរីន ថ្នាំ​អាស្ពីរីន ផ្ទុក​ទៅ​ដោយ​អាស៊ីដ​សាលីសីលិក ជា​សារជាតិ​មួយ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ព្យាបាល​មុន​ជាច្រើន​ដោយសារ​តែ​វា​ព្យាបាល​ការ​រលាក។ ត្រូវ​កិន​បំបែកថ្នាំ​អាស្ពីរីន ឲ្យ​ម៉ត់​ទៅ​ជា​ម្សៅ រួច​បន្ថែម​ទឹក​បន្តិច។ លាប​វា​លើ​កន្លែង​មាន​ស្នាម​ក្រហម​មុន​ពេល​ចូល​គេង។ ភ្ញាក់​ឡើង​នឹង​បាត់​អស់​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។ ៥- ថ្នាំដុសធ្មេញ ថ្នាំ​ដុស​ធ្មេញ​ច្រើន​មាន​ផ្ទុក​ម្សៅសូដា​ សារធាតុ​ទ្រីក្លូសាន និង​អ៊ីដ្រូហ្សែនPeroxideហើយ​សារធាតុ​ទាំង​អស់​នេះ អាច​បំបាត់​ស្នាម​ក្រហម​លើ​ផ្ទៃមុខ។ថ្នាំ​ដុស​ធ្មេញ​ល្អ​ជាង​ជែល​មួយ​ចំនួន​ តែ​យ៉ាង​ណា​ក៏​ថ្នាំ​ដុស​ធ្មេញ​ខ្លះ​អាច​ងាយ​រង​គ្រោះ​ដល់​ស្បែក។ ដូច្នោះ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ឱសថរុក្ខជាតិ

Coriander (ជីរវ៉ាន់ស៊ុយ)

ស្វែងយល់ពីការប្រើប្រាស់១– ជីវ៉ាន់ស៊ុយជួយអីខ្លះដល់រាងកាយ? ជីរ​វ៉ាន់ស៊ុយ (Coriander) ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ ដូចជា ក្រពះមានបញ្ហា​ ហូប​មិន​បាន​ ជំងឺ​ក្លន​ ចង្អោរ​ រាគ​ ពោះវៀន​កន្ត្រាក់​ជាប់ និង​ខ្យល់​ក្នុង​ពោះវៀន។ វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កញ្ជ្រឹល ជំងឺឫស​ដូង​បាត ឈឺ​ធ្មេញ ព្រូន និង​ឈឺ​សន្លាក់ រួម​ទាំង​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ និង​ផ្សិត។ ស្ត្រី​បំបៅ​ដោះ​មួយ​ចំនួន​ប្រើ​វា​សម្រាប់​បង្កើន​លំហូរ​ទឹក​ដោះ។ នៅ​ក្នុង​ចំណី​អាហារ​ ប្រើ​ជា​គ្រឿង​ទេស​សម្រាប់​ចម្អិន ​និង​ដើម្បី​ការពាអាការៈ​ពុល។ នៅ​ក្នុង​រោង​ចក្រ គេ​ប្រើ​វា​ជា​សារធាតុ​ផ្ដល់​ក្លិន នៅ​ក្នុង​ថ្នាំ​ពេទ្យ និង​បារី ហើយ​ប្រើ​ជា​ក្លិន​នៅ​ក្នុង​គ្រឿង​សម្អាង ​និង​សាប៊ូ។ ២– វាដំណើរការម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ដើម្បី​ដឹង​ពី​សកម្មភាព​ព្យាបាល​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ​និង​គ្រូ​ឱសថ​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ការសិក្សា​មួយ​ចំនួន​បង្ហាញ​ថា រុក្ខ​ជាតិ​នេះ ​​មាន​ប្រសិទ្ធភាព​​ប្រឆាំង​ខ្លាញ់ និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រសិទ្ធភាព​​ប្រឆាំង​បាក់តេរី ត្រូវ​គេ​ដឹងនៅពេល​ប្រើ​ជីរវ៉ាន់ស៊ុយ បន្ទាប់​មក​​ធ្វើតេស្ត Agar Diffusion។ ការហាមឃាត់និងបម្រុងប្រយ័ត្ន៣– មុនប្រើគួរដឹងអីខ្លះ? គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ និង​សំណើម។ ឈប់​ប្រើ​ប្រាស់​យ៉ាង​តិច ២ ​សប្តាហ៍មុន​ពេល​វះ​កាត់។ ជីរ​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​ជាតិ​ស្ករ​កើន​ឡើង។ តាម​ដាន​សម្ពាធ​ឈាម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់។ ប្រើ​ប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​ ​បើ​យើង​​មាន​សម្ពាធ​ឈាម​ទាប ​ឬប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ […]


ឱសថរុក្ខជាតិ

Japanese Mint (ជីរអង្កាម​ជប៉ុន)

ស្វែងយល់ពីការប្រើប្រាស់១- ជីរអង្កាមជប៉ុនជួយអីខ្លះដល់រាងកាយ? ជីរ​អង្កាម​ជប៉ុន (Japanese Mint) គឺ​ជា​រុក្ខជាតិ​ម្យ៉ាង ​គេ​អាច​ចម្រាញ់​យក​ប្រេង​របស់​វា​ពី​ផ្នែក​ដុះ​ផុត​ពី​ដី យក​មក​ធ្វើ​ជា​ថ្នាំ។ ប្រេង​​រុក្ខជាតិ​នេះ​ ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​មួយ​ចំនួន ​រួម​មាន ញ៉ាំ​មិន​បាន  ខ្យល់​ក្នុង​ពោះ មិន​រំលាយ​អាហារ ចង្អោរ រាក ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ បញ្ហា​ថ្លើម និង​បញ្ហា​ចលនា​ពោះវៀន​មិន​ប្រក្រតី (IBS = Irritable bowel syndroms)។ គេ​ក៏​ប្រើ​ដើម្បី​ព្យាបាល បញ្ហា​ផ្លូវ​ដង្ហើម រួម​មាន ផ្ដាសាយ ក្អក លាក​ទង​សួត (Bronchitis) និង​ឈឺ​បំពង់ក និង​មាត់។ ការ​ប្រើ​ប្រាស់​ផ្សេងទៀត ​រួម​មាន ព្យាបាល​គ្រុន​ក្ដៅ ឈឺ​ចាប់ ចុក​ឆ្អល់ ឈឺ​ក្បាល ឈឺ​ធ្មេញ រមួល​សាច់ដុំ (Cramps) ឈឺ​ត្រចៀក ដុំ​សាច់ (Tumors) មហារីក បញ្ហា​បេះដូង ពិបាក​ដកដង្ហើម ប្រឆាំងការ​បង្ក​រោគ និង​ជួយ​ងាយ​សម្រប ​និង​អាកាសធាតុ​ប្រែប្រួល។ អ្នក​ខ្លះ​ប្រើ​វា​ដើម្បី​ជួយ​ជំរុញ​ថ្នាំ​ដទៃ​ទៀត ​ដូច​ជា​ ថ្នាំ​ផ្សះ (Germ-killer) ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (Pain-killer)។ គេ​ប្រើ​ជីរ​អង្កាម​ជប៉ុន​សម្រាប់​លាប​លើ​ស្បែក ដើម្បី​ព្យាបាល​ការ​ឈឺ​សាច់ដុំ […]


ឱសថរុក្ខជាតិ

Black Tea ​​(តែ​ខ្មៅ)

ស្វែងយល់ពីការប្រើប្រាស់១- ញ៉ាំតែខ្មៅអាចជួយអ្វីបានខ្លះ? តែ​ខ្មៅ​ផលិត​​ពី​រុក្ខ​ជាតិ Camellia Sinesis ដោយស្លឹក​និង​ដើម​ចាស់ៗ​របស់​វា​ត្រូវ​ប្រើផលិត​ជា​ថ្នាំ។ តែ​ខ្មៅ​ប្រើ​សម្រាប់​ដាស់​ស្មារតី​ ដូចជា​ ការ​រៀន​សូត្រ ការ​ចង​ចាំ និង​ពង្រឹង​ប្រព័ន្ធ​ទទួល​ព័ត៌មានបាន​ល្អ។ តែ​ប្រភេទ​នេះ​ប្រើ​សម្រាប់៖ – ព្យាបាល​ឈឺ​ក្បាល និង​សម្ពាធ​ឈាម​ទាប – ការពារ​ជំងឺ​បេះដូង ដូច​ជា ​ក្រិន​សរសៃ​ឈាម​បេះដូង និង​គាំង​បេះ​ដូង – ទប់​ស្កាត់​ជំងឺ Parkinson – កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពះ ​ពោះវៀន​ធំ មហារីក​សួត​ មហារីក​អូវែ និង​មហារីក​សុដន់។ តែ​ខ្មៅ ប្រើ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ជំងឺ​ក្រពះ ក្អួត រាក និង​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម។​ អ្នក​​ខ្លះ​ប្រើ​តែ​ខ្មៅ​សម្រាប់​ការពារ​ករណី​ពុក​ធ្មេញ និង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម។ ​ប្រើ​រួម​ជា​មួយ​ថ្នាំ​ផ្សេង អាច​ដើរ​តួ​ជា​ថ្នាំ​សម្រក​ទម្ងន់។ ២- វា​ដំណើរការម៉េច? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​របៀប​ប្រើ​តែ​ខ្មៅ​នៅ​ឡើយទេ។ គប្បី​ពិគ្រោះបន្ថែម​​ជា​មួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ។ តែ​ខ្មៅ​មាន​ផ្ទុក ២​-៤ ភាគរយ នៃ​ជាតិ​កាហ្វេ ​ជួយ​ការ​គិត ​និង​ដាស់​ស្មារតី បង្កើន​បរិមាណ​ទឹក​នោម និង​កាត់​បន្ថយ​រោគ​សញ្ញា Parkinson។ វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​​អាច​ជួយ​ការ​ពារ​បេះដូង ​និង​សរសៃ​ឈាម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ​៖ – មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ ព្រោះ​ពេល​អ្នក​ពពោះ ​ឬ​បំបៅ ​អាច​ប្រើ​តែ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ប៉ុណ្ណោះ – ប្រើ​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ទាំង​អស់​ដែល​អ្នក​ទិញ​ដោយ​គ្មាន​វេជ្ជ​បញ្ជា និង​ថ្នាំ​បូរាណ​ផ្សេង​ទៀត – មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សេងៗ​របស់​តែ​ខ្មៅ ឬ​ថ្នាំ​ដទៃ ឬ​ឱសថ​រុក្ខជាតិ​ផ្សេង – មាន​ជំងឺ […]


ឱសថរុក្ខជាតិ

Tamarind (អម្ពិល)

ស្វែងយល់ពីការប្រើប្រាស់១- អម្អិលជួយអីខ្លះដល់រាងកាយ? អម្ពិល​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ ​ផ្លែ​របស់​វា​ស្ងួត​ហើយ​គេ​ច្រើន​យក​មក​ធ្វើ​ជា​ថ្នាំ។ គេ​នាំ​គ្នា​ញ៉ាំ​អម្ពិល ​ដើម្បី​កុំ​ឲ្យ​ក្ដៀន​លាមក ឬ​សម្រាប់​អ្នក​​មាន​បញ្ហា​ថ្លើម ថង់​ទឹក​ប្រមាត់ និង​ក្រពះ។ គេ​ក៏​អាច​ប្រើ​​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្តៅ​ខ្លួន​ផង​ដែរ។ ពេល​ខ្លះ​ស្រ្តី ​ប្រើ​វា​សម្រាប់​ព្យាបាល​អាការៈ​ក្អួត​ចង្អោរ​ដោយ​សារ​មាន​ផ្ទៃ​ពោះ (ចាញ់គភ៌) ​និងព្យាបាល​ក្មេង​​មាន​ព្រូន​ក្នុង​ពោះវៀនទៀត​ផង។ ​ មួយ​វិញ​ទៀត​ ជាតិ​ខាប់​នៃ​គ្រាប់​អម្ពិល​ក៏​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ប្រដាប់​អប​ឆ្អឹង​បាក់ជាដើម។ ហើយសារធាតុ​​ចម្រាញ់​ពី​គ្រាប់​អម្ពិល​ ត្រូវ​​គេ​យក​ធ្វើ​ជា​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក​កុំ​ឲ្យ​ស្ងួត។ បើ​និយាយ​ពី​អាហារ​ និង​ភេសជ្ជៈវិញ គេ​ប្រើបន្ថែម​​រសជាតិ សម្រាប់​អាហារ​ជា​ច្រើន​មុខ​ ពិសេស​នៅ​ទ្វីប​អាស៊ី។ ២- វាដំណើរការម៉េច? នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាមួយ​និយាយ​ពី​អំពើរបស់​អម្ពិល​នេះ​នៅ​ឡើយ​ទេ។ ទោះបី​ជា​ គេ​ដឹង​ថា​ ក្នុង​អម្ពិល​​មាន​នូវ​សារធាតុជួយ​បន្ទន់​លាមក និង​សកម្មភាព​ប្រឆាំង​ពពួកផ្សិត និង​ពួក​បាក់តេរី។ យ៉ាងណាមិញ មុន​ពេល​ប្រើគួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ អម្ពិល​អាច​ជួយ​ព្យាបាល​ភ្នែក​ស្ងួត​បាន ពីព្រោះ​វាមាន​សារធាតុ​ស្រដៀង​ទៅ​នឹង​កំហាប់​ទឹក​ក្នុង​ភ្នែក អាចជួយ​ការពារ​ និង​ផ្សើម​ផ្នែក​ខាង​លើ​នៃ​ភ្នែក។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយអម្ពិល ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ប្រសិន​បើ​ញ៉ាំ​ជា​អាហារ​ គឺមាន​​សុវត្ថិភាព ប៉ុន្តែ​បើ​ញ៉ាំ​វា​ធ្វើ​ជា​ថ្នាំ​នោះ ពុំ​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ពីសុវត្ថិភាព […]


ឱសថរុក្ខជាតិ

Spinach (ស្ពៃពួយ​ឡេង)

ស្វែងយល់ពីការប្រើប្រាស់១-ស្ពៃស្ពីណាចជួយអីខ្លះដល់រាងកាយ? ស្ពៃ​ពួយ​ឡេង (Spinach)​ ជា​បន្លែ​ស្លឹក​ គេ​​ប្រើ​ជា​អាហារ និង​ថ្នាំព្យាបាល​ជំងឺ​ក្រពះ​ពោះ​វៀន បំបាត់​​ភាព​នឿយ​ហត់។ ​គេអាចប្រើសម្រាប់​ជំនួយ​ការ​បង្កើត​គ្រាប់​ឈាម និង​ភ្ញោច​ឲ្យ​ឃ្លានអាហារ។ មនុស្ស​មួយ​ចំនួន​ក៏​យក​វា​ទៅ​ប្រើ​សម្រាប់​ជំនួយ​ការ​លូត​លាស់​របស់​ក្មេងៗ​ និង​សះ​ស្បើយ​ពី​ជំងឺ។ ២- វាដំណើរការម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​របស់ស្ពៃ​ពួយ​ឡេង (Spinach)​ នេះ​ទេ។ ​​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​គ្រាន់​តែ​ដឹង​ថា​ វា​ផ្ទុកវីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយស្ពៃស្ពីណាច ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ពពួក​ស្ពៃ​ពួយ​ឡេង (Spinach)​ អាច​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ភាគច្រើន​សម្រាប់​យក​ធ្វើ​ជា​អាហារ។ ប៉ុន្តែ សុវត្ថិភាព​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​ថ្នាំ​ ឬ​បរិភោគ​ច្រើន ​គឺ​មិន​ទាន់​មាន​ការ​សិក្សា​ទេ។​ ៥- គួរប្រុងប្រយ័ត្ន  – ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ ​ញ៉ាំពួក​ពស្ពៃ​ពួយ​ឡេង (Spinach)​ អាច​មាន​សុវត្ថិភាព​ ​ពេល​មាន​ផ្ទៃ​ពោះ និង​ពេល​បំបៅ​ដោះ​កូន​ ដោយ​ប្រើ​​ជា​អាហារ​។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ជា​ថ្នាំ​ គឺ​មិន​ទាន់​មាន​ការ​សិក្សា​នោះ​ទេ ហើយ​ឲ្យ​​ក្មេង​អាយុ​តិច​ជាង​ ៤​ខែ ​ញ៉ាំ​ស្ពៃ​ប្រភេទ​នេះ អាច​មិន​មាន​សុវត្ថិភាពដូច​គ្នា។ សារធាតុនីដ្រាត​ក្នុង​ស្ពៃ​ពួយ​ឡេង (Spinach)​ ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈាម (Methemoglobinemia) លើ​កុមារ​។​ ​- ជំងឺ​ទឹក​នោម​ផ្អែម៖ ស្ពៃ​ពួយ​ឡេង (Spinach) អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​​ឈាម​ថយ​ចុះ។ គ្រូ​ពេទ្យ​ខ្លះបារម្ភ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ទាប ​​បើ​ប្រើ​​ជាមួយ​ថ្នាំ​ទឹក​នោម​ផ្អែម។​ ​​ត្រូវ​​តាម​ដាន​សញ្ញា​​ថយ​ចុះ​ជាតិ​ស្ករក្នុង​ឈាម​ និង​កម្រិត​ជាតិ​ស្ក​រឲ្យ​បាន​ទៀង​ទាត់។​ ហើយ​កម្រិត​​ប្រើ​ប្រាស់​ថ្នាំ​ទឹកនោម​ផ្អែម​អាច​មាន​ការ​កែ​ប្រែ។​ ដូច​នេះ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ។​ – ជំងឺ​តម្រងនោម​៖ ស្ពៃ​ពួយ​ឡេង (Spinach) ​​ធ្វើ​ឲ្យ​ជាតិ​គ្រីស្តាល់​រឹង​ក្នុងតម្រង​នោម​ មិន​រលាយ ហើយ​អាច​បង្ក​ជា​បញ្ហា​តម្រង​នោមកាន់​តែ​ធ្ងន់។​ ​- ការ​វះកាត់៖ ស្ពៃ​ពួយ​ឡេង (Spinach)​ អាចធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ។ គ្រូ​ពេទ្យ​មួយ​ចំនួន​បារម្ភ​ថា […]


ឱសថរុក្ខជាតិ

Panax ginseng (យិនសិនប៉ាណាក់)

ស្វែងយល់ពីការប្រើប្រាស់១- យិនសិនប៉ាណាក់ ជួយអីខ្លះដល់រាងកាយ? យិនសិនប៉ាណាក់ (Panax ginseng) ជារុក្ខជាតិ​ដុះ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។ គេ​យក​មើម​របស់​វា​ធ្វើ​ជាឱសថ។ យិនសិនប៉ាណាក់ (Panax ginseng) ខុស​ពី យិនសិនអាមេរិក យិនសិន​ស៊ីបេរី ឬ Panax Pseudoginseng។ គេ​ញ៉ាំដើម្បី​ជំរុញ​ការគិត ប្រមូល​អារម្មណ៍ ការ​ចងចាំ ព្យាបាល​ជំងឺ​វង្វេង​មនុស្ស​ចាស់ (Alzheimer’s disease) ជួយ​បំពេញ​កម្លាំង​រាង​កាយ ការពារ​កុំ​ឲ្យ​ខូច​សាច់ដុំ​ពេល​ហាត់​ប្រាណ ជាពិសេស​ចំពោះ​កីឡាករ។ គេ​ក៏​អាច​ប្រើ​វា​ដើម្បី​សម្រួល​ដល់​ការ​ធុញថប់ ស្ត្រេស ជំនួសទឹក​ថ្នាំ​ប៉ូវ​កម្លាំង​ផង​ដែរ។ ពេល​ខ្លះ​ អាច​ហៅ​​ថា Adaptogen ពេល​ប្រើ​វា​ក្នុង​ករណី​ដូច​រៀប​រាប់​នេះ។ ដើមយិនសិនប៉ាណាក់ មួយ​វិញ​ទៀត អាច​​ប្រើព្យាបាល​​ជំងឺបាក់​ទឹក​ចិត្ត ជំងឺថប់បារម្ភ បណ្ដុំ​រោគ​សញ្ញា​ហត់​នឿយ​អស់​កម្លាំង (CFS) ជំងឺ​ស្បែក​ឡើង​រឹង ​ប្រើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ព្រម​ទាំង​ការ​ឆ្លង​មេរោគ​ក្នុង​សួត​ (Cystic Fibrosis) បង្ក​ដោយ​​មេរោគ​ Pseudomonas។ អ្នក​ខ្លះ​ប្រើ​យិនសិន​នេះ​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​សុដន់ បង្ការ​មហារីក​ដៃ​ស្បូន មហារីកថ្លើម សួត​ និង​ស្បែក​ជាដើម។ គេ​ក៏​យក​ទៅ​ប្រើ​ក្នុងជំងឺស្លេកស្លាំង រលាកទងសួត​រាំរ៉ៃ ផ្តាសាយ​បក្សី ជំងឺទឹក​នោម​ផ្អែម រលាក​ក្រពះ ក្តៅខ្លួន បន្សាប​ជាតិ​ស្រវឹង ជំងឺសួត COPD ជំងឺអេដស៍ បញ្ហា​បន្តពូជ វិបត្តិ​ផ្លូវ​ភេទ​បុរស បង្កើន​​សម្រើប​សម្រាប់​ស្ត្រី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ