ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Soybean Oil (ប្រេងសណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ប្រេង​សណ្ដែក​សៀងប្រើ​ដើម្បី​អ្វី? ប្រេង​សណ្ដែក​សៀង ផលិត​ឡើង​ពី​គ្រាប់​សណ្ដែក​សៀង ដែល​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ជា​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​កាក​សរសៃ ល្អ​ខ្លាំង​ចំពោះ​សុខភាព​រាង​កាយ។ ជាតិ​ស្តេរ៉ូល​ចេញ (Plant Sterols) ​ចម្រាញ់​ពីប្រេង​សណ្ដែក​សៀង ជា​សារធាតុ​គីមី​មួយ ត្រូវ​គេ​ប្រើ​ដើម្បីបន្ថយ​ជាតិ​កូលេស្តេរ៉ូល​សរុប​ និង​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់ LDL (Low-density lipoproteein)។ ប្រេង​សណ្ដែក​សៀង ផលិត​ជា​ពិសេស ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺពុក​ឆ្អឹង (Osteoarthritis)។ មនុស្ស​មួយ​ចំនួន​ លាបប្រេងសណ្ដែក​សៀង​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​បណ្ដេញ​មូស ​និង​សត្វ​ល្អិត​ផ្សេងៗ​ទៀត។ ប្រេង​សណ្ដែក​សៀង ក៏​អាច​ប្រើ​ជា​អាហារ​បំប៉ន​ជីវជាតិ​ ដែល​ចាក់​ចូល​តាម​សរសៃ​ ដើម្បី​ចិញ្ចឹម​អ្នកមាន​ជំងឺបាន​ផង​ដែរ។ ២- ប្រេង​សណ្តែក​សៀង​មាន​សកម្មភាព​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ​ប្រេង​សណ្ដែក​មាន​សកម្មភាព​បន្ថយ​កម្រិត​កូលេស្តេរ៉ូល ដោយ​បន្ថយ​ការ​ស្រូប​ជាតិ​កូលេស្តេរ៉ូលក្នុង​ពោះ​វៀន។ ​ផលិតផល​​​ប្រេង​សណ្ដែក​ចម្រាញ់ជា​ពិសេស ហៅ​ថា​វីធី Unsaponifiables (វិធី​បំប្លែង​សារធាតុ​ខ្លាញ់​ ​ដែលមិន​អាចបំប្លែងទៅ​ជា​សាប៊ូ​បាន ​ពេល​លាយ​ជាមួយ​សូដ្យូម​អ៊ីដ្រុកស៊ីដ ឬ​ប៉ូតាស្យូម​អ៊ីដ្រុក​ស៊ីដ) ​មាន​គុណ​ប្រយោជន៍​ចំពោះរលាក​សន្លាក់​ឆ្អឹង។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយប្រេង​សណ្តែក​សៀង […]


ឱសថរុក្ខជាតិ

Peach (ផ្លែប៉េស)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្លែ​ប៉េសគេ​ប្រើ​ដើម្បី​អ្វី? ស្លឹក សម្បក​ដើម ផ្កា និង​គ្រាប់ របស់​រុក្ខជាតិ​នេះ​ សុទ្ធ​តែ​មាន​ប្រសិទ្ធិភាព​ព្យាបាល ​បន្ថយ​ការ​ឈឺ​ចាប់ សណ្ដំ បញ្ចុះ​ទឹក​នោម និង​សកម្មភាព​កាត់​ស្លេស្ម។ ផ្លែ​ប៉េស ក៏​អាច​ប្រើ ចំពោះ​ជំងឺ​ក្អក​មាន់ ក្អក​ធម្មតា និងជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ។ គ្រូ​ឱសថ​បុរាណចាស់​ៗ ​លើក​ឡើង​ថា ស្លឹក​ស្រស់ របស់​រុក្ខ​ជាតិ​ប៉េស អាច​ប្រើ​ដើម្បី​បណ្ដេញ​ដង្កូវ បើ​រឹត​លើ​ស្បែក​ដូច​ថ្នាំ​រឹត។ សេរ៉ូ និង​ទឹក​ត្រាំ (Infustion) របស់​ផ្កា​​ប៉េស អាច​មាន​ប្រសិទ្ធិភាព​ ជា​ថ្នាំ​បញ្ចុះ​លាមក។ សេរ៉ូ អាច​ល្អ​ចំពោះ​ក្មេង​@ និង​គ្នា​យើង​មាន​ជំងឺ មាន​សុខភាព​ខ្សោយ ​ល្អ​ក្នុង​ការ​ប្រឆាំង​ជំងឺខាន់​លឿង (Jaundice)។ សេរ៉ូ​មាន​ជាតិ​អាល់កុល (Tincture) ​ផ្កាប៉េស អាច​បន្ថយ​ការ​ឈឺ​ចាប់​លើ​ពោះវៀន​ធំ​ ដែលបណ្ដាល​មក​ពី​គ្រួស។ ផ្លែប៉េស ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​សួរ​ទៅ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ផ្លែ​ប៉េស​​មាន​សកម្មភាព​យ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​ប្រើផ្លែប៉េស? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែប៉េស ​ថ្នាំពេទ្យ​ […]


ឱសថរុក្ខជាតិ

Avocado (ផ្លែ​ប៊ើរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​គេ​ប្រើផ្លែ​ប៊ើរដើម្បី​អ្វី? ប៊ើរ ​ជា​ផ្លែ​ឈើ​ដ៏​ពេញ​​និយម អាច​​ញ៉ាំជា​អាហារ ឬ​ចម្រាញ់​ជា​ភេសជ្ជៈ ខណៈ​ប្រេង​របស់​វា​ គេ​ប្រើ​ក្នុង​គ្រឿង​សម្អាង។ ការ​សិក្សា​ពី​រុក្ខជាតិ​នេះ​ ទោះ​នៅ​មាន​កម្រិត​ក៏​ពិត​មែន តែ​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល បង្កើន​ខ្លាញ់​ល្អ និង​អាច​បន្ថយ​រោគ​សញ្ញា​ជំងឺរលាក​សន្លាក់​ឆ្អឹង (Osteoarthritis) រីឯ​គ្រាប់​ អាច​នឹង​មាន​សកម្មភាព​ប្រឆាំង​មហារីក​ ចំពោះ​ពពួក​សត្វ​កកេរ (កណ្តុរ)។ ២- ផ្លែប៊ើរ​មាន​សកម្មភាពយ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​ពី​សកម្មភាព​រុក្ខជាតិ​នេះឲ្យ​បាន​ជាក់​លាក់​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​និង​គ្រូឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា៖ – ផ្លែ​ប៊ើរ និង​ប្រេង​ផ្លែ​ប៊ើរ មាន​កម្រិត Monounsaturated អូឡេអ៊ិចអាស៊ីដខ្ពស់​ ដែល​ជា​អាស៊ីដ​ខ្លាញ់​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង ហើយ​គេ​ជឿ​ថា គឺ​ជា​មូល​ហតុ​ចម្បង​​ប្រេង​អូលីវ​ មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។ – ផ្លែ​ប៊ើរ មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​ ៧%​ នៃ​ទម្ងន់សរុប គឺមាន​កម្រិត​ខ្ពស់​ជាង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត។ ជាតិ​សរសៃ មាន​គុណ​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះ​ទម្ងន់ និង​សុខភាព ពិសេស​ការ​ធ្វើ​មេតាបូលីសក្នុង​រាង​កាយ។ -ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៊ើរ ជួយ​ឲ្យ​ប្រសើរ​ឡើង​ពី​កត្តាប្រឈម​ជំងឺ​បេះដូង ដូច​ជា បញ្ហា​កូលេស្តេរ៉ូល​សរុប (Total Cholesterol) LDL HDL ក៏​ដូច​ជាខ្លាញ់​ទ្រីគ្លីសេរីត​នៅ​ក្នុង​ឈាម។ – ញ៉ាំ ផ្លែ​ប៊ើរ ឬប្រេង​ផ្លែ​ប៊ើរ ជាមួយ​នឹង​បន្លែ​ផ្សេងៗ […]


ឱសថរុក្ខជាតិ

Pumpkin (ល្ពៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ល្ពៅប្រើ​ដើម្បី​អ្វី ? ល្ពៅ ភាសា​អង់គ្លេស ហៅថា Pumpkin ជា​ប្រភេទ​បន្លែ ប្រើសម្រាប់​ផ្សំ​ក្នុង​មុខ​ម្ហូប បង្អែម និង​ផលិត​ជានំផ្សេងៗ ខណៈក្នុង​ឱសថបុរាណ​ខ្មែរ ចាស់ៗប្រើ​ល្ពៅ ដើម្បី​ព្យាបាល​បញ្ហា ​រលាក​បង្ហួរ​នោម ការ​បង្ក​រោគ​នៅ​តម្រង​នោម ដង្កូវ​ពោះវៀន ពិបាកនោម ដោយសារ​រ​រីក​ធំ​ក្រពេញ​ប្រូស្តាត (Benign Prostatic Hyperplasia – BPH) និង​ជួយ​ឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​ពោះ​វៀន​ធំជាដើម។ ល្ពៅ (Pumpkin) ពេល​ខ្លះ​ប្រើ​លាយ​ជាមួយ​ឱសថ​បុរាណ​ផ្សេង​ទៀត​ ដើម្បី​ព្យាបាល​រោគ​សញ្ញា ជំងឺរីក​ធំ​ក្រពេញ​ប្រូស្តាត (BPH) ។ ល្ពៅ (Pumpkin) ក៏អាច​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ ​សូម​សួរ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ល្ពៅ​មាន​ដំណើរ​ការយ៉ាង​ម៉េច? សារធាតុ​គីមី​​មាន​នៅ​ក្នុង​គ្រាប់​ល្ពៅ​ អាច​ធ្វើឲ្យ​នោម​ច្រើន មាន​ប្រសិទ្ធភាព​ ដូច​ថ្នាំ​បញ្ចុះ​ទឹក​នោម ​ជួយ​កាត់​បន្ថយ​បញ្ហា​បង្ហួរ​នោម។ គ្រាប់​ល្ពៅ ក៏​មាន​សារធាតុ​គីមី អាច​សម្លាប់​ដង្កូវ​ពោះ​វៀន​ ដូចជា ភ្រូន អៀន ឬតេនញ៉ាំ ជាដើម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​វា​ជា​ថ្នាំ​តើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា […]


ឱសថរុក្ខជាតិ

Pineapple (ម្នាស់)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ម្នាស់​ប្រើ​ដើម្បី​អ្វី? ម្នាស់ (Pineapple) ផ្លែឈើ​មួយ​ប្រភេទ មាន​រសជាតិជូរអែមឆ្ងាញ់ សម្បូរ​ដោយ​វីតាមីន និងពេញ​និយម​បំផុត​សម្រាប់​ប្រើ​ជា​អាហារ​លាង​មាត់​ក្រោយ​បាន និង​សម្រាប់​ចម្អិន​ជា​មួយសាច់ ឬ​ប្រភេទ​អាហារច្រើន​មុខ​តាម​ចំណូល​ចិត្ត។ លើស​ពី​នេះ​ ម្នាស់ ត្រូវ​បាន​ចាស់ៗ ​យក​ប្រើ​ជា​ឱសថបុរាណ ដើម្បីព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖ – ប្រឆាំង​ដង្កូវ​ប៉ារ៉ាស៊ីត និង​ពពួក​ប៉ារ៉ាស៊ីតអាមីប (Amoebic parasites) – ព្យាបាល​បញ្ហា​ក្រពះ – ជំរុញ​ឲ្យ​រលូត​កូន – ភ្ញោច​ឲ្យ​មាន​រដូវ។ សារធាតុ​ប្រូមែឡែន (Bromelain) ចម្រាញ់​ចេញ​ពី​ម្នាស់ អាច​ប្រើ​​ជា​ផលិត​ផល​ម្ហូប​អាហារ​ មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព (Nutraceutical)។ លើស​ពី​នេះ ម្នាស់ ត្រូវ​គេ​រក​ឃើញ​ដែរ​​ថា ​មាន​ប្រសិទ្ធិ​ភាព​បង្អាក់​ការ​លូតលាស់​របស់​កោសិកាមហារីកកាច (Maglignant) បញ្ឈប់​កំណក​ឈាម កាត់​បន្ថយ​ការ​រលាក និង​ជួយ​យក​ចេញ​ជាលិកា​​ខូច​ដោយ​សារ​ដំបៅ។ ម្នាស់ អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​ សូម​សួរ​ទៅ​គ្រូពេទ្យ ឬ​ឱសថ​ការី ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ម្នាក់​មាន​សកម្មភាពយ៉ាង​ម៉េច​ដែរ? ម្នាស់ មាន​សារធាតុ​គីមី ​អាច​មាន​ប្រសិទ្ធ​ភាព​ដល់​ការ​ព្យាបាល​ការ​រលាក ឬ​មាន​សកម្មភាព​ដូច​នឹង​ថ្នាំ​ប្រឆាំង​រលាក​ដែរ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​ សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ម្នាស់ជាថ្នាំបុរាណ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះស្រីៗ​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​អាចទិញ​​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – […]


ឱសថរុក្ខជាតិ

Brown Rice (អង្ករសម្រូប)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- អង្ករសម្រូបប្រើ​ដើម្បី​អ្វី? អង្ករសម្រូប (Brown rice) ​ជា​អង្ករ​ស​ធម្មតា​ដែល​មិន​ទាន់​សម្អាត​ឲ្យ​ស ដោយ​អង្ករសម្រូប មាន​ផ្ទុកអាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (Unsaturated fatty acids) ជាតិ​ប្រូតេអ៊ីន រ៉ែ វីតាមីន និង​ម្ស៉ៅ (Starch) ដែល​សារធាតុ​ទាំង​អស់​នេះ ​ច្រើន​តែ​ត្រូវ​សម្អាត​ចេញ នៅ​ពេល​គេ​យក​ទៅ​​សម្អាត​អង្ករ​ឲ្យ​ស។ យើង​អាច​យក​អង្ករ​ប្រភេទ​នេះ​ធ្វើ​ជា​អាហារ​ក៏​បាន និង​អាច​ប្រើ​ជា​ឱសថបាន​ដូច​គ្នា។ អង្ករសម្រូប ​អាច​ប្រើ​ព្យាបាល​បញ្ហា​សុខភាព​ដូច​ជា៖ – រាក – ឈឺពោះ – ចង្អោរ​ – ខាន់​លឿង – ហើម (រលាក) – ពិកា​ស្ពឹក​ស្រពន់ – ឫស​ដូង​បាត – ជំងឺ Psoriasis និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត។ ២- អង្ករ​សម្រូប​ដំណើរ​ការ​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់​ ពី​សកម្មភាព​ព្យាបាល​របស់​ធញ្ញជាតិ​​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​ថ្មី​ៗ បញ្ជាក់​ថា​ អង្ករ​សម្រូប អាច​​ជួយ​ការពារ​ផល​វិបាក​ខ្លះ​ៗ​ទៅ​លើ​បេះដូង ដែលបង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ មាន​ភស្ដុតាង​ខ្លះៗ​បង្ហាញ​ថា​ អង្ករ​សម្រូប ​អាចទប់​ស្កាត់​កោសិកា​មហារីក​មួយ​ចំនួន​មិនឲ្យលូតលាស់។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​អង្ករសម្រូបជា​ថ្នាំ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​​​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – […]


ឱសថរុក្ខជាតិ

Bitter Melon (ម្រះ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​គេ​ប្រើ​ម្រះ​ដើម្បី​អ្វី? ម្រះ​ជាប្រភេទ​​រុក្ខជាតិវល្លិ ​ខ្មែរ​យើង​និយម​ប្រើ​ជា​បន្លែចម្អិន​ក្នុង​ប្រភេទ​អាហារ​ជាច្រើន ប៉ុន្តែ​ចាស់ៗ​ពីដើម ចូល​ចិត្ត​ប្រើ​ម្រះ​ជា​ថ្នាំ​បុរាណ ដោយ ​ផ្លែ ​ស្លឹក ប្រេង​ចម្រាញ់​ពី​គ្រាប់​ និង​ឫស អាច​ប្រើ​ជា​ថ្នាំ​លេប ទឹក​ចម្រាញ់ពីម្រះ ក៏​ដូ​ចជា​ម្សៅ​ម្រះ ​ដើម្បីព្យាបាល​ជំងឺ​មួយ​ចំនួន​ដូច​ជា៖ – ជំងឺ​ក្រពះ​ពោះវៀន (GI) – ដំបៅ​ក្រពះ – រលាក​ពោះវៀន​ធំ – ទល់​លាមក – ដង្កូវ​ពោះវៀន – ទឹក​នោម​ផ្អែម – គ្រោះ​តម្រង​នោម – គ្រុន​ក្ដៅ – បញ្ហា​ស្បែក​មួយ​ហៅ​ថា Psoriasis – ជំងឺ​ថ្លើម – ឈឺចាប់ពេល​មក​រដូវ – ប្រើ​ជា​ការ​ព្យាបាល​ជំនួយ​ ចំពោះ​អ្នក​ជំងឺ​អេដស៍ – បង្ក​រោគ​ជ្រៅ​ក្នុង​ស្បែក និង​របួស។ ម្រះ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេងទៀត សូម​សួរ​គ្រូពេទ្យ​ ឬ​ឱសថ​ការី ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ម្រះ​ដំណើរការ​ម៉េចខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​សកម្មភាព​របស់​រុក្ខជាតិ​នេះនៅ​ឡើយ​ទេ ដូច​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ម្រះ មាន​សារធាតុ​គីមី ដែល​មាន​សកម្មភាព​ដូច​នឹងអ័រម៉ូន​​អាំងស៊ុយលីន អាចដោយ​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ម្រះជា​ថ្នាំ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ហាម​ប្រើ​ចំពោះ​ស្រ្តី​មាន​គភ៌​ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ ​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ម្រះ ​​ថ្នាំពេទ្យ​ […]


ឱសថរុក្ខជាតិ

ជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ តើជួយអីបានខ្លះ?

ការជប់ខ្យល់ ជាការ​ព្យាបាល​បែប​បុរាណ​របស់​ជនជាតិ​ចិន ដោយ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មកហើយ។ ចំណែក​នៅ​ស្រុកខ្មែរ​យើង ប្រជាជន​ភាគច្រើន ក៏និយម​កោសខ្យល់ និង​ជប់ខ្យល់​នេះ​ដែរ នៅ​ពេល​មាន​អាការៈ​មិនស្រួល​ខ្លួន។ ការជប់ខ្យល់នេះ ពីដើម​មក ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម កាត់បន្ថយ​ការ​រលាក និង​ការឈឺចាប់ បញ្ហា​បាក់ទឹកចិត្ត និង​ក្រពះ-ពោះវៀន។ តែ​ចាប់តាំង​ពី​ឆ្នាំ១៩៥០ មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បស្ចឹមលោក បាន​ចាប់​អារម្មណ៍​នឹង​ការជប់ខ្យល់​នេះ។ តាមរយៈ​ការសិក្សា​ជាច្រើន អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ការជប់​ខ្យល់ ជួយ​កាត់បន្ថយ​ការឈឺចាប់ សម្រួល​សាច់ដុំ និង​ធ្វើ​ឲ្យ​អារម្មណ៍ល្អ។ អត្ថប្រយោជន៍ ៥​យ៉ាង ទទួល​បាន​ពី​ការ​ជប់ខ្យល់៖ ១. សម្រួល​ការឈឺចាប់ ការសិក្សា​ជាច្រើន បង្ហាញ​ថា ការជប់ខ្យល់ ជួយ​សម្រួល​ការឈឺចាប់​ជាច្រើន​ប្រភេទ ចាប់ពី​មហារីក រហូត​ដល់ រលាក​សន្លាក់ និង​ឈឺឆ្អឹង​ខ្នង​ខាងក្រោម។ ២. ជួយឲ្យ​ធូរស្រាល​ក្នុង​ខ្លួន ការជប់ខ្យល់ ជួយ​បំបាត់​ស្ត្រេស តាមរយៈ​ការ​សម្រួល​លំហូរ​ឈាម និង​ថាមពល។ វាក៏ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​ខួរក្បាល​ផងដែរ។ ៣. ព្យាបាល ការជប់ខ្យល់ ជួយ​ឲ្យ​លំហូរ​ឈាម ឆ្ពោះ​ទៅ​កាន់​ផ្នែក​ណាមួយ​នៃ​រាងកាយ​បាន​លឿន មានន័យ​ថា លំហូរ​ឈាម​កាន់តែ​លឿន ការព្យាបាល​ក៏កាន់​តែ​លឿន​ដែរ។ ៤. ស្បែក ការជប់ខ្យល់ ជួយ​កាត់​បន្ថយ​ការ​កើតមុន ជំងឺ​ស្បែក និង​ការ​លេចចេញ​សង្វារ ដោយសារ​ការជប់​ខ្យល់ បង្កើន​លំហូរ​ឈាម ជំរុញ​អុកស៊ីហ្សែន និង​សារធាតុ​បំប៉ន […]


ឱសថរុក្ខជាតិ

Xylia Xylocarpa (សុក្រំ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- សុក្រំត្រូវ​គេ​ប្រើ​ដើម្បី​អ្វី? សុក្រំ ​ជា​ប្រភេទ​ឈើ​ធំ​ មាន​កម្ពស់​រហូត​ដល់​ទៅ ​៣០ម៉ែត្រ មាន​សាច់​ឈើ​រឹង មាន​ពណ៌​ក្រហម​តិចៗ។ រុក្ខជាតិ​នេះ​ច្រើន​ដុះ​នៅ​តំបន់​ខ្ពង់​រាប និង​ព្រៃ​របោះ ហើយ​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​ខ្មែរ​ ផ្នែក​ផ្សេងៗ​នៃ​រុក្ខជាតិ​នេះ ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ដូច​ជា៖ – សម្បក​ដើម៖ បំបាត់​រាក និង​គ្រុន​ក្ដៅ។ – ខ្លឹម៖ ព្យាបាល​បញ្ហា​ទល់​លាមក មហារីក​កន្សោម​ស្បូន មហារីកស្បូន មហារីក​សួត (ចំពោះប្រុសៗ)។ – សម្បក​ដើម​ និង​ខ្លឹម៖ ដាំ​ទឹក​ផឹក ១ កែវ/ថ្ងៃ ព្យាបាល​របួស​ខាង​ក្នុង (ក្រំ) និង​ស្បូន​ធ្លាក់​ឈាម (ប៉ុន្តែ​ហាម​ប្រើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ)។ – ផ្កា៖ បញ្ចុះ​កម្ដៅ ជំនួយ​បេះដូង។ – ផ្លែ៖ ព្យាបាល​ក្រំក្នុង ក្អក​ធ្លាក់​ឈាម ជំនួយ​សរសៃ។ ២- សុក្រំវា​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សាពី​មុខងារ​ធ្វើ​ការ​​របស់​រុក្ខជាតិ​សុក្រំ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយសុក្រំ […]


ឱសថរុក្ខជាតិ

Urena lobata (ដើមកញ្ជាន់អាចម៍ជ្រូក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ដើមកញ្ជាន់​អាចម៍​ជ្រូកគេ​ប្រើ​ដើម្បី​អ្វី? ដើម​កញ្ជាន់​អាចម៍​ជ្រូក​ ជា​ចុល្លព្រឹក្ស​តូច​ មាន​កំពស់ ពី ៥០-១២០ សង់ទីម៉ែត្រ មាន​រោម ​ឫស​ពណ៌​លឿង​ខ្ចី ច្រើន​ដុះ​ដោយ​ខ្លួន​ឯង​តាម​កន្លែង​វាល ឬ​តាម​ចិញ្ចើម​ផ្លូវ។ គេ​ប្រើ​រុក្ខជាតិ​នេះ​ ដើម្បី​ព្យាបាល ជំងឺ​គ្រុន​ផ្ដាសាយ ចុកស្រពន់ រាក​មួល មិន​រំលាយ​អាហារ ឈឺ​ឆ្អឹង​ រលាក​បំពង់​ក ឈឺ​បំពង់​ក គ្រុន​ពោះ​វៀន គ្រុន​ចាញ់ ធ្លាក់​ស ពស់​ចិក រលាក​លើ​សុដន់ និង​កើត​ពិស។ ២- ដើមកញ្ជាន់​អាចម៍​ជ្រូក​ដំណើរ​ការ​ម៉េចខ្លះ? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​មុខងា និង​ដំណើរ​ការ​រុក្ខជាតិ​កញ្ជាន់​អាចម៍​ជ្រូក​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​រុក្ខ​ជាតិនេះ​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ