ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Soy (សណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- សណ្ដែកសៀងប្រើ​ដើម្បី​អ្វី? សណ្ដែកសៀង អាចចម្រាញ់ដើម្បី​យក​មក​​ប្រើ​ជា​ថ្នាំ ព្យាបាល​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ដូចជា៖ – ឡើង​កូលេស្តេរ៉ូល​ក្នុង​ឈាម – ឡើង​សម្ពាធ​ឈាម – ជំងឺ​លើ​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម – ទឹក​នោម​ផ្អែម​ប្រភេទ​ ២ – ជំងឺ​ហឺត – ជំងឺ​មហារីកលំពែង – មហារីកស្រទាប់​អង់ដូម៉ែត្រ (Endometrial Cancer) – មហារីកក្រពេញប្រូស្តាត – មហារីក​ក្រពេញ​ទីរ៉ូអ៊ីត – ជំងឺ​ពុក​ឆ្អឹង (Osteoporosis) – ជំងឺ​តម្រង​នោម​វិវត្តន៍​ទៅ​មុខ – ទល់​លាមក – រាក​រូស – ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ (ចំពោះ​អ្នក​ជំងឺ​តម្រង​នោម) – ឈឺ​សាច់​ដុំ ដោយ​សារ​ការ​ហាត់​ប្រាណ – ឈឺ​សុដន់ – មហារីកសុដន់ – ឡើង​ក្ដៅ​ក្រហម​ដោយ​សារ​មហារីក​សុដន់ – រោគ​សញ្ញា​អស់​រដូវ – បណ្ដុំ​រោគ​សញ្ញា​ជិត​អស់​រដូវ (PMS) សណ្ដែកសៀង អាច​នឹង​ត្រូវប្រើ​​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូមពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- សណ្តែក​សៀង​ដំណើរ​ការ​យ៉ាង​ម៉េច? សណ្ដែកសៀង មាន​សារធាតុ អ៊ីហ្ស៊ូផ្លាវូន (Isoflavones) ហើយ​​​ពេល​សារធាតុ​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​ នឹង​ប្រែ​ជា សារធាតុ “Phytoestrogens” ​វា​ស្រដៀង​នឹង​អ័រម៉ូន​អឺស្ត្រូជែន (Estrogen) ដូច​គ្នា។ សូម​ពិគ្រោះ​បន្ថែម​ជាមួយ​នឹង​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើសណ្ដែកសៀងជា​ថ្នាំ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​យើង​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ […]


ឱសថរុក្ខជាតិ

Grapefruit (ក្រូចថ្លុង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ក្រូចថ្លុងប្រើ​ដើម្បី​អ្វី? ក្រូច​ថ្លុង នេះ​ជា​ប្រភេទ​ក្រូច​ម្យ៉ាង​ ដែល​ផ្លែ ប្រេង​សម្បក និង​សារធាតុ​ចម្រាញ់​ចេញ​ពី​គ្រាប់ សុទ្ធ​តែ​​អាច​ប្រើ​ជា​ថ្នាំ​បាន។ ទឹក​ក្រូចថ្លុង អាច​ប្រើ​ព្យាបាលបញ្ហា​ឡើង​ជាតិ​កូលេស្តេរ៉ូល ក្រិន​សរសៃ​ឈាម មហារីក ជំងឺ​ស្បែក Psoriasis និង​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ធាត់​លើស​ទម្ងន់។ សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង ​លេប​ដើម្បី​ព្យាបាល​បញ្ហា​ការ​បង្ក​រោគដោយ​បាក់តេរី វីរុស និង​ផ្សិត។ ប្រេង​ក្រូចថ្លុង ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​សម្រួល​សាច់​ដុំ បណ្ដុះ​សក់ ធ្វើ​ឲ្យ​មាន​សំណើម​ស្បែក និង​ព្យាបាល​បញ្ហា​មុន ​និង​ស្បែក​មុខ​ប្រេង​ច្រើន ហើយ​បើ​ផឹក​វិញ ​អាច​ព្យាបាល​បញ្ហា​គ្រុន​ផ្ដាសាយ​ធម្មតា (Influenza) បាន។ សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង អាច​លាប​នៅ​លើ​ស្បែក ​ធ្វើ​ជា​សារធាតុ​សម្អាត​មុខ សារធាតុព្យាបាល​បឋម ព្យាបាល​បញ្ហា​រលាក​តិច​តួច និងអាច​​ប្រើ​ដើម្បី​ធ្វើ​ជា​ទឹក​លាង​សម្អាត​ទ្វារ​មាស សម្រាប់​បញ្ហា​ការ​បង្ក​រោគ​ដោយ​ផ្សិត​ទៅ​លើ​ទ្វារ​មាស (Candidiasis)។ លើស​ពី​នេះ ក៏​អាច​ប្រើ​ដើម្បី​សម្អាត​ត្រចៀក ឬ​ច្រមុះ ​ដើម្បី​ការ​ពារ ​និង​ព្យាបាល​ការ​បង្ក​រោគ ក៏​ដូច​ជា​បញ្ហា​ឈឺ​ក អាចយក​មក​​លាង​សម្អាត​ធ្មេញ​ ការពារ​ការ​រលាក​អញ្ចាញ​ និង​ធ្វើ​ឲ្យ​អញ្ចាញ​មាន​សុខភាព ល្អ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ។ គ្នា​យើង​មួយ​ចំនួន ហឹត​ផ្សែង​ក្រូច​ប្រភេទ​នេះ ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​រក្សា​ទឹក​ក្នុង​ខ្លួន ព្យាបាល​បញ្ហា​ឈឺ​ក្បាល ស្ត្រេស និង​បាក់ទឹក​ចិត្ត។ ចំហាយ​សារធាតុ​ចម្រាញ់​ពី​គ្រាប់ គេ​ប្រើ​ដោយ​ហឺត​ចូល​ ដើម្បី​ព្យាបាល​ការ​បង្ក​រោគទៅ​លើ​សួត។ បើ​ប្រើ​ជា​អាហារ ​និង​ភេសជ្ជៈ​វិញ ក្រូច​នេះ​ គេ​អាច​ញ៉ាំ​ផ្លែ […]


ឱសថរុក្ខជាតិ

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ប្រេងផ្កា​ឈូក​រ័ត្នប្រើ​ដើម្បី​អ្វី? ប្រេងផ្កា​ឈូក​រ័ត្ន ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sunflower Oil គឺ​ជា​ប្រេង​​ចម្រាញ់​ចេញ​ពី​គ្រាប់​ផ្កា​ឈូក​រ័ត្នដែល​គេ​អាច​ប្រើ​វា​ជា​ថ្នាំ​បុរាណ​បាន។ ប្រេងផ្កា​ឈូក​រ័ត្ន អាច​ប្រើ​ព្យាបាល​ជំងឺមួយ​ចំនួន ​ដូច​ជា៖ – ទល់​លាមក – របួស​​មិន​ងាយ​ជា របួស​ស្បែក ជំងឺ​សើស្បែក Psoriasis និង​ជំងឺ​រលាក​សន្លាក់ (ពេល​ប្រើ​ជា​ថ្នាំ​លាប) – បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់ (LDL) – ប្រើ​ជា​ប្រេង​សម្រាប់ម៉ាស្សា ក្រៅ​ពី​នេះ ប្រេងផ្កាឈូក​​រ័ត្ន ក៏​​អាច​ប្រើ​ជា​ប្រេង​ចម្អិន​ម្ហូប​បាន។ ២- ប្រើ​ផ្កា​ឈូករ័ត្ន​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាពឱសថ​បុរាណ​​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បីទទួល​បាន​ព័ត៌មាន​បន្ថែម​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ប្រេង​នេះ​ជា​ប្រភព​​ខ្លាញ់​មិន​ឆ្អែត​នៅ​ក្នុង​អាហារ ​អាច​ប្រើ​ជំនួស​ខ្លាញ់​ឆ្អែត​បាន។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- តើ​ខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ ប្រេងផ្កា​ឈូក​រ័ត្ន (Sunflower oil) ជា​ថ្នាំ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយប្រេង​ផ្កា​ឈូករ័ត្ន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ។ – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​សិក្សា​បន្ថែម​ ដើម្បី​ដឹង​ពី​សុវត្ថិភាពនៅ​ពេល​ប្រើ​ប្រាស់​ឱសថបុរាណ។ […]


ឱសថរុក្ខជាតិ

វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន

បញ្ហា​ប្រេះកែងជើង ជាធម្មតា មិនបង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​អាចឆ្លង​មេរោគ ប្រសិនបើ​មិន​ព្យាបាល។ គ្រូពេទ្យ អាច​ព្យាបាល​បញ្ហានេះ ដោយ​កោរ ប្រើ​អាស៊ីដ និងថ្ម Pumice ដែល​ចេញ​ពីបន្ទុះ​ភ្នំភ្លើង។ ទោះយ៉ាងណា គ្នាយើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង គ្រាន់តែ​សម្ភារៈ​សាមញ្ញៗ ដែល​អាច​រកបាន​នៅ​ជុំវិញ​ផ្ទះរបស់​យើង។ ១. ប្រើថ្នាំអាស្ពីរីន តែមិនមែន​យក​ថ្នាំ​អាស្ពីរីន មកលេប​ទេ។ យកថ្នាំ​អាស្ពីរីន ៥-៦​បន្ទះ មកដុំ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ម្សៅ ទឹកក្រូច និង​ទឹក។ បន្ទាប់មក យក​វា​ទៅបិទ​លើ​កែងជើង ហើយ​រុំកន្សែង​ក្តៅ និង​គ្រប​ថង់​ប្លាស្ទិក​ពី​លើ។ ១០នាទី​ក្រោយ​មក ដក​ថង់ប្លាស្ទិក និងកន្សែង​ចេញ ហើយ​យក​ថ្ម Pumice មក​កោស​កន្លែង​ប្រេះកែងជើង។ ២. ត្រាំទឹកតែ ទឹកតែក្តៅឧណ្ហៗ ល្អសម្រាប់​សុខភាព​របស់យើង ហើយ​វាក៏ល្អ​សម្រាប់​ស្បែក​របស់​យើង​ផងដែរ។ នៅពេល​យើង​ប្រេះកែងជើង យើង​អាច​ត្រាំទឹកតែក្តៅឧណ្ហៗ ព្រោះវាជួយ​សម្ងួត​ស្បែក​របស់​យើង។ ៣. ប្រើម្សៅសូដា យើងអាច​ប្រើម្សៅសូដា ដើម្បី​លាងជើង​ក៏បាន ឬក៏យក​ម្សៅសូដា លាយ​ជាមួយ​ទឹក ហើយ​ទៅ​លាប​កន្លែង​ប្រេះកែងជើង ឲ្យ​ទៀងទាត់ រហូត​ដល់​ជាសះស្បើយ។ ៤. ប្រើសំបកផ្លែម្នាស់ សំបកផ្លែម្នាស់ មាន​អង់ហ្ស៊ីម ដែល​អាច​ជួយបន្ទន់ និង​បំបាត់បញ្ហា​ប្រេះកែងជើង។ យើង​យក​សំបកតូចៗ​របស់​ផ្លែម្នាស់​ស្រស់ ដាក់លើ​កន្លែង​ប្រេះកែងជើង ហើយ​រុំវា​ទុក ១យប់។ […]


ឱសថរុក្ខជាតិ

Grape (ទំពាំងបាយជូរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ទំពាំងបាយជូរប្រើ​ដើម្បី​អ្វី? ទំពាំងបាយជូរ (Grape) អាច​ប្រើ​សម្រាប់​បញ្ហា​សុខភាព​មួយ​ចំនួន ​អាស្រ័យ​លើ​ផ្នែក​ផ្សេងៗ​របស់​រុក្ខជាតិ ​រួម​មាន៖ – គ្រាប់៖ ប្រើ​លើ​ផល​វិបាក​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ដូចជា បញ្ហា​ភ្នែក ​និង​ប្រព័ន្ធ​ប្រសាទ បង្កើន​ការ​ជា​សះស្បើយ​ពី​របួស​ផ្សេងៗ ការ​ពារ​កុំឲ្យ​ពុក​ធ្មេញ ការ​ពារ​ជំងឺ​មហារីក ជំងឺ​ខូច​ស្រទាប់ Macular ដោយ​សារ​អាយុ (AMD- age-related macular degeneration) ពិបាក​មើល​ឃើញ​នៅ​ពេល​យប់ ជំងឺ​ថ្លើម ​និង​ជំងឺ​គ្រុន Hey (Hey fever)។ – ផ្លែ​ស្ងួត៖ ព្យាបាល​បញ្ហា​ក្អក។ – ស្លឹក៖ ប្រើ​សម្រាប់​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើ​នេះ​ធ្វើនោះ​មិន​ចេះ​ចប់ និង​ធ្វើ​អ្វី​មួយ​ដោយ​មិន​គិត​ពី​លទ្ធផល​នៅ​ពេល​ខាង​មុខ (ADHD – attention deficit-hyperactivity disorder) បណ្ដុំ​រោគ​សញ្ញា​អស់​កម្លាំង​រ៉ាំរ៉ៃ (CFS) ជំងឺ​រាក ហូរ​ឈាម​ច្រើន​ពេល​មក​រដូវ ហូរ​ឈាម​តាម​បង្ហួរ​នោម និង​ដំបៅ​មាត់។ – ផ្លែ៖ ប្រើ​ដើម្បី​ការពារជំងឺ​បេះដូង​ និង​សរសៃ​ឈាម​បេះដូង ជំងឺ​ហើម​សរសៃ​វ៉ែន​នៅ​ជើង (Varicose veins) ឫសដូង​បាត ក្រិន​សរសៃ​ឈាម (Atherosclerosis) ឡើង​សម្ពាធ​ឈាម ហើម​បន្ទាប់​ពី​រង​របួស […]


ឱសថរុក្ខជាតិ

Black Pepper (ម្រេច​ខ្មៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ម្រេចខ្មៅប្រើ​ដើម្បី​អ្វី? ម្រេចខ្មៅ ភាសា​អង់គ្លេស​ហៅថា Black Pepper ជាទូទៅ​ យើង​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​មុខ​ម្ហូប​ជាច្រើន ក៏​ដូច​ជា​ទឹក​ជ្រលក់ ប៉ុន្តែ​ទាំងចាស់​បុរាណ យក​មក​ប្រើ​ជា​ថ្នាំ ​ព្យាបាល​រោគ​សញ្ញា​ទាក់​ទង​ជាមួយ​ក្រពះ​ពោះ​វៀន ​ក៏​ដូច​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​​រួម​មាន៖ – ខ្យល់​ក្នុង​ពោះ មិន​រំលាយ​អាហារ ក្រហាយ​ទ្រូង ឈឺ​មិន​ស្រួល​ក្នុង​ក្រពះ – មិន​ឃ្លាន​អាហារ – ដំបៅ​ក្រពះ – ឈឺ​ចុកពោះ – រលាក​ទង​សួត – មហារីក។ ម្រេច​ខ្មៅ ក៏​ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល​បញ្ហា​សន្លាក់​ និង​បញ្ហា​ផ្លូវ​ដង្ហើម ​ជួយ​ភ្ញោច​ប្រព័ន្ធប្រសាទ​ផង​ដែរ។ ម្រេច​ខ្មៅ អាច​ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​សរសៃ​ប្រសាទ និង​ជំងឺចៃ (Scabies) ជាដើម។ ២- ម្រេច​ខ្មៅ​ដំណើរ​ការ​យ៉ាង​ម៉េច? នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ ​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ម្រេច​ខ្មៅ អាច​ជួយ​ប្រឆាំង​នឹង​ពពួកមីក្រុប និង​ធ្វើឲ្យ​​ទឹក​ក្រពះ​បញ្ចេញ​មក​ច្រើន។ មាន​ភស្ដុតាង​ប្រឆាំង​គ្នា​នៅ​ឡើយ ពី​តួនាទី​ម្រេច​ខ្មៅ ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។ ភស្ដុតាង​ខ្លះ​បញ្ជាក់​ថា ​ម្រេច​ខ្មៅ អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ ប៉ុន្តែ​ខ្លះ​ទៀត​ថា​ ​អាច​ជួយ​ទៅ​លើ​ករណី​ជំងឺ​មហារីក​ថ្លើម​ទៅ​វិញ។ សារធាតុ​ពីពើរីន (Piperine) ដែល​ជា​អាល់កាលូអ៊ីត (Alkaloids) មាន​ក្នុង​ម្រេច​ខ្មៅ មាន​សកម្មភាព​ប្រឆាំង​អ័រម៉ូន​អង់ដ្រូហ្សែន (Antiandrogenic) ប្រឆាំង​រលាក (Antiinflammatory) […]


ឱសថរុក្ខជាតិ

Cashew (ស្វាយចន្ទី)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- គេ​ប្រើ​ស្វាយចន្ទីដើម្បី​អ្វី? គេ​អាច​ប្រើ​ស្វាយចន្ទី (Cashew) ត្រូវ​គេ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ដូច​ជា៖ – បញ្ហា​ក្រពះ​ពោះវៀន (រាក) – ជំងឺ​សរសៃ​ឈាម​បេះដូង ស្វាយ​ចន្ទី​ក៏​អាច​ប្រើលាប​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល ដំបៅ​ស្បែក ដុះ​ឫស​លើ​ស្បែក (Wart) និង​ស្បែក​ក្រិន (Corns)។ ស្វាយចន្ទី (Cashew) អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។ ២- ស្វាយ​ចន្ទី​​មាន​សកម្មភាព​ដូច​ម្ដេច? នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាព​ស្វាយ​ចន្ទី​ពេល​ប្រើ​ជា​ថ្នាំ​បុរាណ​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើស្វាយ​ចន្ទី? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ស្វាយ​ចន្ទី ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។ ៤- ស្វាយចន្ទីមាន​សុវត្ថិភាព​​កម្រិត​ណា? – […]


ឱសថរុក្ខជាតិ

Coconut Oil (ប្រេងដូង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ប្រេង​ដូង​ប្រើ​ដើម្បី​អ្វី? ប្រេង​ដូង​ ត្រូវ​ចាត់​ទុក​ជា​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​ល្អ​បំផុត​មួយ​សម្រាប់​សុខភាពសក់ ស្បែក សម្រស់ បាន​ច្រើន។ ប៉ុន្តែ​ ក្រៅ​ពី​ប្រើ​ជា​សម្រាប់​សុខភាព​ខាង​លើ ចាស់ៗ​ពី​ដើម ក៏ដូច​ជា​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន និយម​ប្រើ​ប្រេង​ដូង ​ដើម្បី​ព្យាបាល​ស្ថានភាពមួយ​ចំនួន​​ដូច​ជា៖ – ទឹក​នោម​ផ្អែម – ជំងឺ​បេះដូង – អស់​កម្លាំង​រ៉ាំរ៉ៃ – ជំងឺ Crohn (Cronh’s disease– ជំងឺ​រលាក​ពោះ​វៀន​ម្យ៉ាង​ ដែល​រលាក​នៅ​ផ្នែក​ជា​ច្រើន​របស់​ពោះ​វៀន​ធំ) – រលាក​ពោះ​វៀន (Irritable bowel syndrome – IBS) – ជំងឺ​ Alzheimer’s Disease (​ភ្លេច​ភ្លាំង​មនុស្ស​ចាស់) – បញ្ហា​ក្រពេញទីរ៉ូអ៊ីត ប្រេង​ដូង ក៏​​ត្រូវ​ប្រើ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចុះ​ទម្ងន់ និង​បន្ថយ​ជាតិ​កូលេស្តេរ៉ូល។ បើ​លាប​ប្រេង​ដូង​នៅ​លើ​ស្បែក​ និង​សក់​ អាច​ធ្វើ​ជា​សារធាតុ​ផ្ដល់​សំណើម​ដើម្បី៖ – ផ្ដល់​សុខភាព​ទារក​ទើប​ នឹង​កើត – បង្ការ​អាការៈរមាស់​ស្បែក – ព្យាបាល​ជំងឺ​សើស្បែក Psoriasis – ព្យាបាល​ការ​ខូច​សក់។ ប្រេង​ដូង​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​​ប្រើ​ចំពោះ​ជំងឺ​ផ្សេង​ទៀត សូម​សួរ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ២- ប្រេង​ដូង​ដំណើរ​ការ​​យ៉ាង​ម៉េច? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី នៅ​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ […]


ឱសថរុក្ខជាតិ

Potato (ដំឡូងបារាំង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ដំឡូងបារាំង​ប្រើប្រាស់​ដើម្បី​អ្វី? ដំឡូងបារាំង​ ​ជា​រុក្ខជាតិវល្លិ៍​ម៉្យាង ​ដែល​មើម​របស់​វា ​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ជា​បន្លែ​សម្រាប់​បរិភោគ។ ដំឡូងបារាំង ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។ ផឹក​​ទឹក​ដំឡូងបារាំង​​ស្រស់ គឺ​អាច​​ព្យាបាល​បញ្ហា​ក្រពះ​ និង​អាការៈ​ហើម ខណៈ​ចំពោះ​​របប​អាហារ​សម្រក​ទម្ងន់​វិញ​ ម្សៅ​ប្រូតេអ៊ីន​បន្សុទ្ធ​ចេញ​ពី​ដំឡូងបារាំង ​ត្រូវ​លាយ​ជាមួយ​ទឹក​សម្រាប់​ប្រើប្រាស់។ គ្នា​យើង​​ខ្លះ ​ប្រើ​ដំឡូង​បារាំង​ឆៅ​ បិតផ្ទាល់​ទៅ​លើ​កន្លែង​​ឈឺ​សន្លាក់​ បង្ក​រោគ​ រលាក​ និង​ឈឺ​ភ្នែក។ ហើយ​ការ​ញ៉ាំដំឡូងបារាំង​វិញ ត្រូវ​ចាត់​ទុក​ជា​​អាហារ​សរសៃ​​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព ហើយ​ក៏​អាច​​បិត​ធ្វើ​ជា​ស្រាបាន​ទៀត​ផង។ ២- ដំឡូង​បារាំង​ដំណើរ​ការ​ម៉េច​ខ្លះ? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ ពី​មុខងារ​ធ្វើ​ការ​​របស់​ដំឡូង​បារាំងនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ គេ​ដឹង​ថា​ ដំឡូង​បារាំង អាច​ជួយ​ឲ្យ​ឆាប់​ឆ្អែត​ និង​ជួយ​​សម្រក​ទម្ងន់​បាន។ សារធាតុ​គីមី​មួយ ​នៅ​ក្នុង​សំបក​ដំឡូង​បារាំង អាច​បង្ការ​បាក់តេរី​មិន​ឲ្យ​ទៅ​ទុំ​ជាប់​ជាមួយ​កោសិកា​ជា​ច្រើន ខណៈដំឡូង​បារាំង ក៏ជា​ប្រភព​នៃ​វីតាមីន C ជាតិ​ដែក សារធាតុ​រីបូហ្វាវីន និង​កាបូអ៊ីដ្រាត។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ​គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ដំឡូង​បារាំង? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយដំឡូង​បារាំង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ […]


ឱសថរុក្ខជាតិ

Fish Oils (ខ្លាញ់​ត្រី​)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- គេ​ប្រើខ្លាញ់​ត្រី​ប្រើប្រាស់​ដើម្បី​អ្វី? ​យើង​អាច​ទទួល​បានខ្លាញ់​ត្រី ​ពី​ការ​ញ៉ាំសាច់​ត្រី​ ឬ​ញ៉ាំអាហារ​បំប៉នមាន​ជាតិ​ខ្លាញ់​ត្រី។ ត្រីសម្បូរ​​ទៅ​ដោយ​ខ្លាញ់​មាន​ប្រយោជន៍​ ដែល​គេ​និយម​​ហៅ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ សម្បូរ​ក្នុង​ពពួក​ត្រីស្ទើរ​តែ​គ្រប់​ប្រភេទ ពិសេស ត្រី​ស្បៃកា​ ត្រី​ធូណា​ ត្រី​សាល់ម៉ុន​ ​ត្រី​សារឌីន​ និង​ពពួក​ត្រី​ជាច្រើន​ទៀត។ អាហារ​បំប៉ន​ខ្លាញ់​ត្រី ច្រើន​តែ​យក​ចេញ​ពី​ ត្រី​ស្បៃកា ត្រី​ធូណា​​ ត្រី​សាល់ម៉ុន​ ថ្លើម​ត្រី​ម័ររុយ ត្រី​បាឡែន ឬឆ្មាទឹក។ ជា​ញឹកញាប់​អាហារ​បំប៉ន​ខ្លាញ់​ត្រី​ តែង​តែ​មាន​វីតាមីន​ E​ ក្នុង​បរិមាណ​តិច​តួច​ ដើម្បី​បង្ការ​កុំ​ឲ្យ​​ស្អុយ​រលួយ។ វា​ក៏​អាច​ផ្សំ​ជាមួយ​កាល់ស្យូម ជាតិ​ដែក​ ឬ​វីតាមីន​ A វីតាមីន B1, B2, B3 វី​តាមីន C ឬវិតាមីន D ជាដើម។ ខ្លាញ់​ត្រី​ ត្រូវ​​ប្រើប្រាស់​យា៉ង​ទូលំទូលាយ​គ្រប់​លក្ខខណ្ឌ ហើយ​ជា​ញឹកញាប់​ ត្រូវ​បាន​ប្រើប្រាស់​លើ​លក្ខខណ្ឌ​​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​របត់​ឈាម​ និង​បេះដូង។ គ្នា​យើងមួយ​ចំនួន ​ប្រើប្រាស់​ខ្លាញ់​ត្រី​ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ​ឬ​កម្រិតខ្លាញ់​អាក្រក់​ទ្រីគ្លីសេរីត (ខ្លាញ់​ដែល​ទាក់ទងនឹង​កូលេស្តេរ៉ូល)។ ខ្លាញ់​ត្រី​ ក៏​ប្រើប្រាស់​សម្រាប់​បង្ការ​ ជំងឺ​បេះដូង ​ឬ​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ បាន​ណែនាំ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ