ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Vitamin C​ (វីតាមីន ​C)

ស្វែងយល់ពីការប្រើប្រាស់តើ​វីតាមីន​C​ប្រើប្រាស់​ដើម្បី​អ្វី? វីតាមីន​C​គឺ​ជា​វីតាមីន​ដែល​នៅ​ក្នុង​រាងកាយ​របស់​សត្វ​មួយ​ចំនួន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្ដែ​សម្រាប់​មនុស្ស​វិញ​យើង​អាច​ទទួល​វីតាមីន​នេះ​បាន​រយៈ​អាហារ​ បន្លែ ផ្លែ​ឈើ​ស្រស់​ជា​ពិសេស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ​ ។ វីតាមីន​ C ​ក៏​អាច​ផលិត​បាន​តាម​ការ​សំយោគ​ក្នុង​មន្ទីរ​ពិសោធន៍​ផង​ដែរ។ តាំង​ពី​បុរាណ​កាល​មក​ វីតាមីន​C​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​scurvy​ ។ នៅបច្ចុប្បន្ន​វិញ​ វីតាមីន​Cត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​គ្រុន​ផ្ដាសាយ។ មនុស្ស​មួយ​ចំនួន​ប្រើ​វា​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ផ្សេង​ទៀត​ដូច​ជា ជំងឺ​អញ្ចាញ​ធ្មេញ​ មុន​ និង​ជំងឺ​បង្ក​រោគ​លើ​ស្បែក​ផ្សេងៗ​ទៀត ជំងឺ​រលាក​ទង​សួត​ ជំងឺ​អេដស៍​ ដំបៅ​ក្រពះ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Helecobacter Pylori ជំងឺ​របេង ជំងឺ Dysentery (ការ​បង្ក​រោគ​ផ្នែក​ខាង​ក្រោម​របស់​ពោះវៀន)​ និង​ការ​បង្ក​រោគ​លើ​ស្បែក​ដែល​បង្ក​អោយ​ក្លាយ​ជា​បូស (furunculosis)។ ម្យ៉ាងទៀត​​វា​ក៏​ប្រើ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​លើ​ប្លោក​នោម​និង​ក្រពេញ​ប្រូស្តាតផង​ដែរ​។ ក្រៅ​ពី​នេះ​ទៀត​ មនុស្ស​មួយ​ចំនួន​ក៏​បាន​ប្រើ​វិតាមីនC សម្រាប់​ព្យាបាល​បញ្ហា​សតិ​អារម្មណ៍​ដូចជា​ ការ​បាក់​ទឹក​ចិត្ត​ គិត​ច្រើន ជំងឺ Dementia ជំងឺ​Alzheimer​ ស្រ្តេស​លើ​រាង​កាយ​ និង​ផ្លូវ​ចិត្ត អស់​កម្លាំង និង​ ជំងឺ ADHD (Attention deficit hyeractivity disorder)។ ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត​រួម​មាន បង្កើន​ការ​ស្រូប​ជាតិ​ដែក​ពី​ចំណី​អាហារ និង​កែ​តម្រូវ​កម្រិត​អតុល្យភាព​ប្រូតេអ៊ីន​​នៅ​ក្នុង​ទារក​ទើប​នឹង​កើត (tyrosinemia)។ មាន​មតិ​ខ្លះ​យល់​ថា វីតាមីន C អាច​ជួយ​ដល់​បេះដូង​និង​ប្រព័ន្ធ​សរសៃ​ឈាម។ គេ​ប្រើ​វា​ដើម្បី​ពង្រឹង​សរសៃ​អាក់ទែរ ការពារ​ពី​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន និង​អាក់ទែរ ជំងឺ​គាំង​បេះដូង […]


ឱសថរុក្ខជាតិ

ស្រីៗគ្នាយើងកុំ​អូសរំលង អាហារទាំងនេះជួយ​រក្សាសម្រស់​ឲ្យ​នៅ​​ក្មេងជាងវ័យ

រឿង​មួយ​ដែល​ស្រ្តី​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​ និង​សំខាន់​បំផុត​គឺធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​មើលទៅ​ឃើញ​ថា​ស្អាត និង​ក្មេងជាង​វ័យ។ ពេលវេលាចេះតែរំកិលទៅមុខ វ័យ​របស់​ស្រីៗយើងក៏ចេះតែវិវត្តទៅ​មុខ​ដូចគ្នា ហើយ​ភាពជ្រីវជ្រួញក៏​ជាសញ្ញាបញ្ជាក់ពីវ័យផងដែរ។ ​ទោះយ៉ាងណា​ ជាសំណាងដែលរបបអាហារពិតជាអាចជួយស្ត្រីឱ្យរក្សាភាពស្រស់ស្អាត និងមើលទៅក្មេងជាងវ័យបាន។ អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗតាមបែបធម្មជាតិ​ធ្វើ​​ឲ្យ​ស្បែកសលឿន ចំណាយថវិកាតិច ១- ផ្លែបឺរ ផ្លែបឺរ ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាព និងជួយឱ្យស្បែកស្អាត។ ជាមួយនឹងភាពខាប់ៗ និងរស់ជាតិឆ្ងាញ់ ផ្លែឈើបៃតងប្រភេទនេះមានផ្ទុកនូវ វិតាមីន E និង B-complex សម្រាប់ចិញ្ចឹមស្បែក។ បន្ថែមពីលើនេះទៅទៀត ផ្លែបឺរសម្បូរទៅដោយអាសុីតខ្លាញ់ដែលជួយផ្តល់សំណើមដល់ស្បែកដែលមើលទៅទន់ និងទន់រលោង។ អ្នកអាចប្រើផ្លែបឺរតាមវីធីមួយចំនួនដូចជាការញ៉ាំដូចផ្លែឈើធម្មតា លាយជាមួយសាឡាដ ឬធ្វើជាទឹកក្រឡុក។ មិនមែនអ្វីដែលត្រូវនិយាយច្រើនទៀតទេ គ្រាន់តែដឹងថានេះជាប្រភេទអាហារដែលជួយឲ្យស្បែកមើលទៅស្រស់ស្អាត និងមានស្បែកក្មេងជាងវ័យទៅបានហើយ។ ២- សាច់ត្រីសាលម៉ុន ត្រីសាលម៉ុនជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ ដែលពេញនិយមបំផុតចំពោះអ្នកដែលចង់ការពារភាព​វ័យ​ក្មេង។ សាច់ត្រី​នេះផ្តល់នូវសុខភាពមានផ្ទុកនូវអាសុីតខ្លាញ់អូមេហ្កា-៣ ដែលមានប្រសិទ្ធភាពក្នុងការផ្តល់សំណើមដល់ស្បែកព្រមទាំងការពារវាពីការខូចខាតពីកាំរស្មី UV ដែលចេញពីពន្លឺព្រះអាទិត្យ។ លើសពីនេះទៅទៀតត្រីសាលម៉ុនក៏ជួយទប់ស្កាត់ភាពចាស់ និងស្នាមជ្រីវជ្រួញ។ ក្រៅពីអូមេហ្គា ៣ ត្រីសាលម៉ុនក៏ផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងភាពជ្រីវជ្រួញដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតដែលហៅថា astaxanthin ។ សារធាតុនេះគឺជាអ្វីដែលផ្តល់ឱ្យត្រីនូវពណ៌ផ្កាឈូក។ វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេស្គាល់ថាជាសារជាតិរ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើងដោយការប៉ះពាល់ស្បែកទៅនឹងកាំរស្មីអ៊ុលត្រាយូ។ Astaxanthin គឺមានកម្រិតខ្ពស់បំផុតនៅក្នុងត្រីសាលម៉ុនធម្មជាតិជាជាងត្រីចិញ្ចឹម។ ៣- ប៊្លូបឺរី Blueberries ផ្លែ​ប៊្លូបឺរីជាអាហារដែលផ្ដល់​នូវ​សុខភាពល្អ និងមានប្រយោជន៍បំផុតសម្រាប់​អ្នកដែលបារម្ភពីភាពជ្រីវជ្រួញ។ ដោយសារតែការប្រមូលផ្តុំជាតិអង់តូកូញីនខ្ពស់ ប៊្លូបឺរីជួយឱ្យស្បែករបស់យើង​មើលទៅក្មេង និងភ្លឺរលោង ដោយការបន្ថយអង់ស៊ីមដែលបំផ្លាញជាលិកាភ្ជាប់រួមទាំងការប្រើរ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ជាតិអង់តូកូញីន […]


ឱសថរុក្ខជាតិ

Vitamin A​ (វីតាមីន​A)

ស្វែងយល់ពីការប្រើប្រាស់តើវីតាមីនAប្រើប្រាស់ដើម្បីអ្វី? វីតាមីន A គឺ​ជា​វីតាមីន​ដែល​មាន​ផ្ទុក​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ស៊ុត ទឹក​ដោះ​គោ បឺរ បឺរ​ម៉ាហ្គារីន សាច់​និង​ ប្រេង​របស់​ត្រី​ទឹក​ប្រៃ។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ផលិត​បាន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផង​ដែរ។ វីតាមីន A ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​វីតាមីន A ។ គេ​ក៏​ប្រើ​វា​ដើម្បី​បន្ថយ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូច​ជា គ្រុន​ចាញ់ អេដស៍ កញ្រ្ជិល និង​កុមារ​រាក​រូស​ដោយ​សារ​ខ្វះ​វីតាមីន A ។ ចំពោះ​ស្រ្តី​ គេ​ប្រើ​វីតាមីន A ដើម្បី​ព្យាបាល​បញ្ហា មក​រដូវ​ច្រើន (Heavy menstrual periods) បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ (PMS) ការ​បង្ក​រោគ​នៅ​ទ្វារមាស ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត ជំងឺ​ Fibrocystic breast (ដុំ​ពក​ក្នុង​សុដន់) និង​ការ​ពារ​ពី​ជំងឺ​មហារីក​សុដន់។ ចំពោះ​ស្រ្តី​ដែល​មាន​ជំងឺ​អេដស៍ ប្រើ​វីតាមីន​A ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​នេះ ទៅ​ទារក​នៅ​ពេល​ពរពោះ នៅ​ពេល​សម្រាល និង​ពេល​បំបៅ​ដោះ។ ចំពោះ​មនុស្ស​ប្រុស ការ​ប្រើ​វិតាមីន A គឺ​ដើម្បី​បង្កើន​ចំនួន​ទឹក​កាម។ អ្នក​ខ្លះ ប្រើ​វីតាមីន A ដើម្បី​បង្កើន​ការ​មើល​ឃើញ និង​ព្យាបាល​ជំងឺ​ភ្នែក ដូច​ជា ជំងឺ […]


ឱសថរុក្ខជាតិ

Yogurt (យ៉ាអួ)

ស្វែងយល់ពីការប្រើប្រាស់១– តើ​យ៉ាអួ​ជួយអីខ្លះដល់រាងកាយ? យ៉ាអួ​គឺ​ជា​ផលិត​ផល​ទឹក​ដោះ​គោ​ដោយ​ធ្វើ​ឡើង​ពី​ទឹក​ដោះ​គោ​ជូ​ដែល​ប្រើប្រាស់​ភាគ​ល្អិត​មួយ​ឬ​ច្រើន​នៃ​បាក់តេរី​ដូចជា​ Lactobacillus acidophilus, Lactobacillus rhamnosus, Lactobacillus bulgaricus, Enterococcus faecium, Streptococcus thermophilus, និង​ផ្សេង​ទៀត។ យ៉ាអួ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​: រាក ចំពោះ​កូន​ក្មេង រាក​ ដោយ​សារ​តែ​ថ្នាំ​ផ្សះ រាក​ ចំពោះ​កូន​ក្មេង​ និង​ទារក​ដែល​ខ្វះ​អាហារូបត្ថម្ភ Lactose Intolerance (មិន​អាច​ញ៉ាំ​ទឹក​ដោះ​គោ​បាន) ប្រើ​វា​ជំនួស​ទឹក​ដោះ​គៅ ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ដែល​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ(Helicobacter pylori)​ នៅ​ពេល​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ដទៃ​ទៀត កម្រិត​ជាតិ​កូឡេស្តេរ៉ូល​ខ្ពស់ ជំងឺ​ហឺត រលាកទ្វារមាសដោយសារបាក់តេរី បង្ការ​ការ​រលាក​បំពង់​បង្ហួរ​នោម (UTIs). បង្ការ​ជំងឺ​មហារីក​ចុង​ពោះវៀន​ធំ បង្ការ​ការ​បង្ក​រោគ​លើទ្វារមាស​ដោយ​មេរោគ​ផ្សិត ព្យាបាល​ដំបៅ​ក្រពះ បង្ការ​ការ​រលាក​ដោយ​កម្ដៅ​ព្រះ​អាទិត្យ ២– វាដំណើរការម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​យ៉ាអួ​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ក៏​ដោយ​គ្រាន់​តែ​ដឹង​ថា​ យ៉ាអួ​មាន​ផ្ទុក​នូវ​បាក់តេរី​ដែល​អាច​ជួយ​បង្កើត​ឡើង​វិញ​នូវ​បាក់តេរី​ល្អ​នៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ​ និង​ទ្វារមាស​ដែល​ជា​ហេតុ​ជួយ​ក្នុង​ការ​ព្យាបាល​រោគ​រាក​និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ទ្វារ​មាស។ កត្តាគួរប្រុងប្រយ័ត្ន៣– មុនប្រើគួរដឹងអីខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថ​ការី ​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ: ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែក្ស៊ី​ជាមួយ​ដំឡូង​ឬ​ថ្នាំ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ អ្នក​មាន​ជំងឺ​ផ្សេងៗ​ទៀត អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤– មានសុវត្ថិភាពកម្រិតណា? យ៉ាអួ​គឺ​ច្រើន​តែ​មាន​សុវត្ថិភាព​សម្រាប់​យុវវ័យ​ភាគ​ច្រើន​នៅ​ពេល​បរិភោគ ហើយ​យ៉ាអួ​ក៏​មាន​សុវត្ថិភាព​ផង​ដែរ​នៅ​ពេល​ប្រើប្រាស់​នៅ​ក្នុង​ទ្វារមាស។ ៥–ការ​ប្រុង​ប្រយ័ត្ន​និង​ការ​ព្រមាន​ពិសេស ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន៖ យ៉ាអួ​ច្រើន​តែ​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្រិត​ដែល​រក​ឃើញ​នៅ​ក្នុង​អាហារ​និង​គួរ​តែ​អាច​មាន​សុវត្ថិភាព​ផង​ដែរ​នៅ​ពេល​ប្រើប្រាស់​ក្នុង​ទ្វារមាស​អំឡុង​ពេល​មាន​គភ៌។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​តូច​មួយ​បាន​រាយ​ការណ៍​ថា​គ្មាន​ផល​ប៉ះពាល់​ទេ។ យ៉ាអួ​ច្រើន​តែ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​បំបៅ​ដោះ​នៅ​ពេល​ប្រើប្រាស់​ក្នុង​កម្រិត​ធម្មតា​នៃ​អាហារ​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​គឺ​មិន​ទាន់​បាន​សិក្សា​គ្រប់​គ្រាន់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​យ៉ាអួ​ក្នុង​ទ្វារមាស​អំឡុង​ពេល​ធ្វើ​ការ​បំបៅ​ដោះ​ទេ។ យល់​ល្អ​គួរ​តែ​ជៀសវាង​ការ​ប្រើប្រាស់​យ៉ាអួ​ក្នុង​ទ្វារមាស​ប្រសិន​បើ​អ្នក​ធ្វើ​ការ​បំបៅ​ដោះ​កូន។ សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ៖ អាច​នៅ​មាន​បាក់តេរី​មាន​ជីវិត​ខ្លះ​ជា​កង្វល់​នៅ​ក្នុង​យ៉ាអួ​ដែល​វា​អាច​ធ្វើ​ការ​ក​កើត​ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បង្ក​ទៅ​ជា​ជំងឺ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូចជា​អ្នក​ជំងឺ​អេដស៍​ឬ​អ្នក​ប្ដូរ​សរីរាង្គ។ បាក់តេរី​នៅ​ក្នុង​យ៉ាអួ​បាន​បង្ក​ឲ្យ​មាន​ជំងឺ​ប៉ុន្តែ​ជា​កម្រ​គឺ​នៅ​ក្នុង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប្រសិន​បើ​អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​គួរ​តែ​ជៀសវាង​បរិភោគ​យ៉ាអួ​ក្នុង​កម្រិត​ច្រើន​ដែល​មាន​ផ្ទុក​បាក់តេរី​រស់​ក្នុង​រយៈ​ពេល​យូរ​ដោយ​គ្មាន​ដំបូន្មាន​ពី​គ្រូពេទ្យ​របស់​អ្នក។ ស្វែងយល់ពីផលរំខាន៦– មានផលរំខានអីខ្លះ? នៅ​មិន​ទាន់​មាន​របាយការណ៍​អំពី​ផល​ប៉ះពាល់​នៅ​ឡើយ​ទេប៉ុន្តែ​មាន​ករណី​ច្រើន​ដែល​មាន​មនុស្ស​ពុល​ដោយ​សារ​យ៉ាអួ​ដែល​ផ្ទុក​មេរោគ​លាយ​ឡំ​ជាមួយ​នឹង​ជំងឺ​ដែល​បង្ក​ដោយ​សារ​បាក់តេរី។ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​ទាំង​នេះ​ទេ។ ក៏មានដែរ​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀបរាប់​ជូន​ខាង​លើ ​ហើយប្រសិន​បើ​អ្នក​មាន​ចម្ងល់​ទាក់ទង​​ផល​ប៉ះពាល់​ណា​មួយ​សូម​ទៅ​ពិគ្រោះ​ជាមួយអ្នក​ឯកទេសឱសថ​រុក្ខជាតិ​ឬ​​​គ្រូពេទ្យ​ជំនាញរបស់​អ្នក។ ស្វែងយល់ពីអន្តរកម្មថ្នាំ៧-​ មានអន្តរកម្មជាមួយអីខ្លះ? យ៉ាអួ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​ឬ​ស្ថានភាព​ជំងឺ​ដែល​អ្នក​មាន។ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់។ ឱសថ​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​យ៉ាអួ​​រួមមាន: ថ្នាំ​ផ្សះ (Tetracycline) យ៉ាអួ​មាន​ផ្ទុក​កាល់ស្យូម​ដែល​សារជាតិ​នេះ​វា​អាច​​ភ្ជាប់​ទៅ​នឹង​ថ្នាំ​ tetracyclines នៅ​ក្នុង​ក្រពះ។ វា​កាត់​បន្ថយ​ចំនួន​កម្រិតថ្នាំ […]


ឱសថរុក្ខជាតិ

បើល្វើយអស់កម្លាំងឬងងុយហើយចង់ស្វាងវិញ​អាចសាកវិធីទាំងនេះ

គ្នាយើងខ្លះ ប្រហែល​ជាទម្លាប់ ព្រឹកឡើង ទាល់តែ​បាន​កាហ្វេ ១កែវ​សិន ទើបមាន​អារម្មណ៍​ស្រស់ស្រាយ អាច​ធ្វើការ​បាន​ល្អ។ បើមិន​អ៊ីចឹងទេ ខួរក្បាល​ហាក់ដូចជា​ស្ពឹក រកគិត​ធ្វើ​អី មិន​សូវល្អ។ ខ្លះទៀត ​ពេល​ល្វើយអស់កម្លាំងដោយសារ​បំពេញ​ការងារ​ច្រើន​ម៉ោង ខួរក្បាល ក៏ចាប់ផ្ដើម​ចុះខ្សោយ ស្ពឹក លែងផ្ចង់អារម្មណ៍បានល្អ តែចង់ដាស់ខួរក្បាល​មក​ប្រើប្រាស់​បាន ប្រសិនបើ​យើង​ពិតជា​ត្រូវការ​ចាំបាច់​ខ្លាំង។ អាចសាកតិចនិក​ទាំង​នោះបាន​​ដូចជា៖ គណនា BMI គណនា BMR ១. ទំពារ​របស់​អ្វីមួយ យើង​អាច​ធ្វើ​មាត់​ឲ្យ​រវល់ ដោយ​ការ​ទំពារ​ស្ករកៅស៊ូ ឬរបស់​អ្វីមួយ ដែល​មាន​រសជាតិ​ជីអង្កាម។ បើវា​មាន​រសជាតិ​កាន់តែ​ខ្លាំង នោះ​ប្រសិទ្ធភាព​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ភ្ញាក់ ក៏កាន់តែ​ខ្លាំង​ដែរ។ ២. លុបមុខ​ជាមួយ​ទឹកត្រជាក់ នៅពេល​ត្របកភ្នែក​របស់​យើង​កាន់តែធ្ងន់ៗទៅ យើង​អាច​លុប​មុខ​ជាមួយ​នឹង​ទឹកត្រជាក់ ព្រោះ​វាជា​មធ្យោបាយ​មួយ ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង និង​រក្សាថាមពល។ យើង​ក៏អាច​យក​ដុំទឹកកក មក​ដាក់​លើ​កញ្ចឹងក​បាន​ផងដែរ។ ៣. លាងកដៃ​ជាមួយ​ទឹកត្រជាក់ តិចនិកនេះ ស្រដៀង​នឹង​ការ​លប់មុខ​ជាមួយ​នឹង​ទឹកត្រជាក់​ផងដែរ ហើយ​វាប្រើក្នុង​ករណី​យើង Makeup ផ្ទៃមុខ ហើយ​មិនទាន់​ចង់​លាង​មុខ​ចេញ។ ៤. ម៉ាស្សាត្រចៀក តិចនិក​នេះ ជួយ​បំបាត់​បញ្ហា​ងងុយដេក ដោយការ​ទាញ​ចុងត្រចៀក ឲ្យ​ខ្លាំង។ ការសង្កត់​ជីពចរ​ត្រចៀក អាច​ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង។ ៥. ស្ងាប​ដោយ​បង្ខំ ស្ងាប​ជាប្រតិកម្ម​រាងកាយ ដើម្បី​សម្រួល​ដល់​ខួរក្បាល។ នៅពេល​យើង​អស់កម្លាំង ឬធុញ សីតុណ្ហភាព​ខួរក្បាល​របស់​យើង​​កើនឡើង ដូច្នេះ​យើង​អាច​ហាមាត់​ស្ងាប ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ។ […]


ឱសថរុក្ខជាតិ

កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ

ផ្លែចេក ជាប្រភេទផ្លែឈើ​ឆ្ងាញ់ ញ៉ាំទៅ​ជំនួយ​សុខភាពច្រើន ដោយ​វាមាន​ផ្ទុក​កាកសរសៃ សារធាតុ​បំប៉ន​សំខាន់ៗ ដូចជា ប៉ូតាស្យូម និង​វីតាមីន C ជាដើម។ តែ​ជាធម្មតា ពេល​ញ៉ាំចេក យើងតែ​បោះ​សំបក​ចោល ដោយ​ពុំសូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។ គ្នាយើង​ខ្លះ ប្រហែល​ជាដឹង​ហើយ សំបកចេក ជួយ​ដល់​ស្បែក ជាពិសេស​កាត់បន្ថយ​ស្នាមជ្រួញ ឬខ្មៅ នៅលើ​ស្បែក។ ក្រៅពីនេះ សំបកចេក នៅមាន​អត្ថប្រយោជន៍​ផ្សេង​ជាច្រើន​ទៀត ជួយ​ដល់​សុខភាព​សក់ ធ្វើ​ឲ្យ​ធ្មេញស និង​ការសង្គ្រោះបឋម។ ១. សំបកចេក​ជួយ​ដល់​ការថែទាំ​ស្បែក ការយក​សំបកចេក ជូត​លើ​ផ្ទៃមុខ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​កាត់បន្ថយ​ស្នាមជ្រួញ ការ​បិទ​សំបកចេក​លើ​ភ្នែក ជួយ​កាត់បន្ថយ​បញ្ហា​ហើមភ្នែក ឬមុខ សំបកចេក ជួយ​រក្សា​សំណើម​លើ​ស្បែក ការបិទសំបកចេកលើមុន អាចជួយ​ឲ្យមុន រួមតូចវិញ សំបកចេក អាច​យក​ទៅ​ព្យាបាល​ជំងឺស្បែក Psoriasis ដោយ​ការ​បិទ​លើ​រាងកាយ ដែល​កើត​ជំងឺ​នេះ ដើម្បី​រក្សា​សំណើម និង​បំបាត់​រមាស់ សំបកចេក ក៏ជួយ​ព្យាបាល​ជំងឺ​ឫសផងដែរ ដោយ​ការបិទ​សំបកចេក​លើ​ឬស រាល់យប់ ២. សំបកចេក ជួយ​សុខភាព​សក់ សំបកចេក ត្រូវប្រើ​ធ្វើ​ជា​សារធាតុ​មួយ ក្នុង​ក្រែម​លាបសក់ (Hair Mask) ដោយ​វាជួយ​ឲ្យ​សក់​កាន់តែ​ទន់ និង​ភ្លឺរលោង។ នេះដោយសារ​ក្នុង​សំបកចេក មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​បញ្ឈប់​ដំណើរការ​ពពួក​រ៉ាឌីកាល់​សេរី […]


ឱសថរុក្ខជាតិ

៣០វិនាទី តេស្តដឹង ថាតើរាងកាយមានបញ្ហា ឬសុខភាពល្អ

អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ អាច​​​​ចុះ​ខ្សោយ​​ ដែល​ត្រូវ​ការ​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ការពារ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។ តាម​​ការ​ណែ​នាំ ពី​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន ​ជា​ទូ​ទៅ​បាន​​ណែនាំ​ ឱ្យ​​ទៅ​​ពិនិត្យ​សុខភាព​ពេញ​លេញ​ យ៉ាង​តិច​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ឬ​អាច​លឿន​ជាង​នេះ ៦ខែម្ដង។ ជា​មួយ​គ្នា​នេះ ក៏​មាន​របៀប​​មួយ​ចំនួន ដែល​អាច​ធ្វើ​ដោយ​ខ្លួន​ឯង និង​​តេស្ត​ដឹង​​លឿន ពី​​​សុខភាព​ត្រឹម​​ ៣០​ វិនាទី។ ១.ច្របាច់​គល់​ក្រចក​ដៃ​ បើ​តាម​គ្រូពេទ្យ​ជំនាញ ដោយ​សារ​តែ​ម្រាម​ដៃ ជា​​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​ខ្លាំង​​ទៅ​នឹង សេរីរាង្គ​ខាង​ក្នុង​នៃ​រាង​កាយ ទើប​គេ​អាច​​ដឹង​​ភ្លាម​​ៗ​​តាម​វិធី​សាស្រ្ត​នេះ។ យក​ដៃ​ស្តាំ ទៅ​ច្របាច់​គល់​ក្រចក​ដៃ​ខាង​ឆ្វេង ដោយ​ច្របាច់​រយៈ​ពេល​៣​ ទៅ​៥ វិនាទី​ រួច​បន្ត​ទៅ​ច្របាច់​លើ​ម្រាម​ផ្សេង​​ៗ​ទៀត​។ ក្រោយ​ពេល​​ឈប់​ច្របាច់ ចលនា​ឈាម​និង​រត់​ត្រឡប់​មក​វិញ មិន​លើស​ពី​ ២​វិនាទី បើ​ឃើញ​​ដូច​នេះ មាន​ន័យ​ថា រាង​កាយ​អ្នក​មាន​ ចលនា​ឈាម​ល្អ (ឈាម​​គ្រប់​គ្រាន់​​​​ធ្វើ​ចលនា​​លំហូរ​សព្វ​រាង​កាយ)។   ២.ក្រចក​ដៃ​ -ក្រចក​មេដៃ​៖ បើ​​ច្របាច់​​ទៅ មាន​ភាព​ឈឺ​ចាប់​ខ្លាំង ជា​សញ្ញា​ថា សួត​​របស់​អ្នក​មាន​បញ្ហា។ -ក្រចក​ចង្អុល​ដៃ​៖ ម្រាម​ចង្អុល​ដៃ​ មាន​ទំនាក់​ទំនង​​ទៅ​នឹង​​ពោះ​វៀន​ធំ កាល​ណា​ ច្របាច់​ក្រចក​​នេះ​ មាន​ភាព​ឈឺ​ចាប់​ខ្លាំង នោះ​មាន​ន័យ​ថា ជា​សញ្ញា​មាន​បញ្ហា​របស់​ពោះ​វៀន​ធំ ឬ​ការ​ទល់​លាមក។ -ក្រចក​ម្រាម​ដៃ​កណ្តាល​៖ ម្រាម​ដៃ​កណ្តាល មាន​ប្រព័ន្ធ​ស៊ាំ​ញ៉ាំ​ទាក់​ទង​នឹង បេះ​ដូង បើ​តេស្ត​​ច្របាច់​ដឹង​ថា ក្រចក​ចង្អុល​ដៃ​អ្នក​​ឈឺ​ចាប់​ខ្លាំង​នោះ […]


ឱសថរុក្ខជាតិ

លើសជាតិអាស៊ីដក្នុងឈាមគ្រោះថ្នាក់ខ្លាំង គួរប្រុងប្រយ័ត្នអាហារទាំងនេះ

បច្ចុប្បន្ន​អ្នក​មាន​ជំងឺ​លើស​ជាតិ​អាស៊ីដ​មាន​ចំនួន​ច្រើន​ដែរ ហើយ​កើត​ឡើង​ទាំង​ប្រុស​ទាំងស្រី និង​គ្រប់វ័យ ដោយសារចំណីអាហារ​ដែល​យើង​ញ៉ាំ​ជាប្រចាំ។ ដូចនេះ Helloគ្រូពេទ្យ នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់ និង​វិធី​ព្យាបាល ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​​នាំ​ឲ្យ​កើត​ជំងឺ​លើស​ជាតិ​អាស៊ីដ​ក្នុងឈាមដែលធ្វើឲ្យប៉ះពាល់ដល់តាម​សន្លាក់ ដោយសារ​ជាតិ​អាស៊ីដ​អ៊ុយរិច​វា​បាន​ទៅ​កក​ប្រមូល​ផ្តុំ​នៅ​តាម​សន្លាក់តូចៗ ជា​ពិសេស​សន្លាក់​ម្រាម​ដៃ និង​ម្រាម​ជើង ធ្វើ​ឲ្យមានការឈឺ ហើយ​មិន​ត្រឹមតែ​ឈឺ​ចុកចាប់​ទាំង​សន្លាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំ​បណ្ដាល​ឲ្យ​ខូចទ្រង់ទ្រាយរបស់អវយវៈ។ លោក​វេជ្ជបណ្ឌិត​​ក៏​​បន្ថែម​​ទៀត​​ថា ប្រសិន​បើ​វា​មាន​ការ​កើត​ឡើង​រាប់​ឆ្នាំនោះ​ នឹង​បណ្តាល​ឲ្យ​ឈឺចាប់កាន់តែខ្លាំង។​ ចំពោះ​រោគសញ្ញា​លើស​ជាតិ​អាស៊ីដ​ក្នុងឈាម ទៅ​ប្រមូល​ផ្តុំ​តាម​​សន្លាក់​ មាន​ដូចជា​ ឈឺ​ចុកចាប់​តាម​សន្លាក់ ហើម ក្រហម ស្ពឹក ហើយក៏​អាច​កើត​ចំពោះ​អ្នក​ធាត់​ៗផងដែរ ពិសេស​​​ចូលចិត្ត​ញ៉ាំស្រាច្រើន ​សាច់​ច្រើន គ្រឿង​ក្នុង​សត្វ និង​គ្រឿង​សមុទ្រ​ជាដើម ដែលសម្បូរ​សារធាតុ Purines។ អត្ថបទពាក់ព័ន្ធ៖ បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ ដូចនេះ​ដើម្បី​កាត់បន្ថយកម្រិតជាតិអាស៊ីដនេះ យើង​គួរហាត់ប្រាណ​ ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ជំនួស​សាច់ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស-ជាតិ​ផ្អែម ស្រា កុំសូវញ៉ាំ ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជារបស់គ្រូពេទ្យប្រសិនបើមានការកើនឡើងខ្លាំង។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ […]


ឱសថរុក្ខជាតិ

មូលហេតុធ្វើឲ្យជង្គង់ខ្មៅ និងរូបមន្តជួយប្រែជាសវិញ

ធ្លាប់​សម្គាល់​អត់​ថាជង្គង់​​​យើង មាន​ពណ៌ខ្មៅ​ជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ ហើយ​នេះដោយសារ​ស្បែក​​​​ផលិត​សមាសធាតុ​មេឡានីនច្រើនពេក។ ចុះហេតុម៉េច​បាន​ជា​បរិវេនណនេះ ឡើង​ខ្មៅ ហើយ​អាច​ដោះស្រាយ​បាន​អត់? ១. មូលហេតុ​បណ្ដាល​ឲ្យ​ជង្គង់ខ្មៅ ស្បែកខ្មៅ​ត្រង់ជង្គង់ និងកែងដៃ កើតឡើង​ជាធម្មតា តែ​ក៏អាស្រ័យ​លើ​ប្រភេទ​ស្បែក​របស់​មនុស្ស​ម្នាក់ៗផងដែរ។ ក្នុង​នោះ មាន​មូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​ជង្គង់ និង​កែងជើង ខ្មៅជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ៖ ការកើនឡើង​កោសិកា​ស្បែក​ងាប់ ការកកិត ការរងកម្ដៅថ្ងៃ ការកើនឡើង​សមាសធាតុ​មេឡានីន​ច្រើនពេក​នៅ​ក្នុង​រាងកាយ (Post-inflammatory Hyperpigmentation) ស្ថានភាព​ស្បែក ដូចជា បណ្ដាល​មកពី​ជំងឺ​ត្រអក ២. រូបមន្ដធម្មជាតិ​ជួយ​ឲ្យស្បែក​ប្រែជាសវិញ ជង្គង់​ខ្មៅ គ្មាន​គ្រោះថ្នាក់នោះទេ ហើយ​យើង​មិនចាំបាច់​ព្យាបាល​ក៏បាន ប៉ុន្ដែ​បើយើង​ស្រលាញ់​ស្បែក និង​ចង់ឲ្យ​វាស​ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ មាន​រូបមន្ដ​ធម្មជាតិ​មួយ​ចំនួន ដែល​យើង​អាច​អនុវត្ត​បាន។ តែបៃតង - ដាក់តែបៃតង ១កញ្ចប់ ក្នុងពែងទឹកក្តៅ ហើយ​ទុកឲ្យ​ត្រជាក់ - យកដុំសំឡីជ្រលក់​ក្នុងទឹកតែបៃតង ហើយ​យកមក​ជូត​លើ​ជង្គង់ - ធ្វើដូច្នេះ ឲ្យ​បាន ២ដង/ថ្ងៃ ជែលប្រទាលកន្ទុយក្រពើ - លាបប្រទាលកន្ទុយក្រពើ ១​ស្លាបព្រា​កាហ្វេ លើជង្គង់ - ធ្វើដូច្នេះ ពី ២-៣​ដង/សប្ដាហ៍ រមៀត - លាយម្សៅរមៀត ១/២​ស្លាបព្រាកាហ្វេ ជាមួយ​យាអួរ ឬទឹកឃ្មុំ […]


ឱសថរុក្ខជាតិ

ដេកត្រាំទឹកក្តៅឧណ្ហៗជាមួយគ្រឿងផ្សំទាំងនេះ ជួយឲ្យអារម្មណ៍ល្អ និងស្បែកស្រស់ថ្លា

បន្ទាប់ធ្វើ​ការហត់ពេញ​មួយ​ថ្ងៃ គ្នា​យើង​​ច្បាស់​​ជាចំណាយ​ពេល​​រំសាយ​អារម្មណ៍​តាន​តឹង តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។ ក្នុង​វិធី​សាស្ត្រ​រំសាយ​អារម្មណ៍​ហត់នឿយ វិធី​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន ​ពិសេស​ស្រីៗ ចូល​ចិត្ត​ដេក​​ត្រាំ​ទឹក​ក្តៅឧណ្ហៗ ជាមួយ​សាប៊ូ​ក្លិន​ក្រអូប គ្រាន់​តែ​គិត អារម្មណ៍​ក៏​ស្រស់ស្រាយ​ភ្លាម​ដែរ។ ចំពោះ​គ្នា​យើង​ចូល​ចិត្ត​វិធី​រំសាយ​អារម្មណ៍​បែប​នេះ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​ថែម​បន្តិច​ទៀត ជា​មួយ​គ្រឿង​ផ្សំមួយ​ចំនួន ធានា​ថាអារម្មណ៍​កាន់​តែ​អស្ចារ្យ​ជាង​មុន សុខភាព​ និងស្បែក ក៏​ល្អ​ខ្លាំង​ដែរ។ ១- នំ Oatmeal ពេល​ឮ “Hello គ្រូពេទ្យ” ប្រាប់​ថា យកនំ Oatmeal ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​អាង​ទឹក គ្នា​យើង​ច្បាស់​ជា​ចម្លែក​ចិត្ត​មិន​ខាន! ប៉ុន្តែ​ត្រូវ​ដឹង​ថា នំ​ប្រភេទ​នេះ មាន​ផ្ទុក​នូវ​ខ្លាញ់​​ល្អ​ដល់​សុខ​ភាព ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលោង និង​ជួយយ​ស្បែក​មិន​មាន​កន្ទួល រលាក ឬ​ស្ងួត។ នំ Oatmeal ក៏​មាន​តួនាទី​សម្អាត​​រន្ធ​ញើស​ផង​ដែរ ខណៈ​ប្រូតេអ៊ីនក្នុងនំ​ ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​បាន។ – របៀប​ប្រើ៖ ដាក់ Oatmeal ឆៅ ១-២ ពែង​ក្នុង​ចាន​ បន្ទាប់​មក​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ រួច​លាយ​ទឹក​ឃ្មុំ​ចូល។ ទុក​ចោល​រយៈពេល ៥នាទី ដាក់​ចូល​ទៅ​ក្នុង​អាង​ងូត​ទឹក។ ២- ទឹកឃ្មុំ ទឹក​ឃ្មុំ​ ត្រូវ​គេ​ស្គាល់​ថា​ មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាលជំងឺ​ជាច្រើន។ ដូច​គ្នា​នេះ​ដែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ