គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាមូលហេតុចម្បងដែលបង្កគ្រោះថ្នាក់ដ៏អាយុជីវិត និងពិការភាពនៅទូទាំងពិភពលោក។ បញ្ហានេះ កើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃខួរក្បាលត្រូវបានរាំងស្ទះ ឬនៅពេលសរសៃឈាមនៅក្នុងខួរក្បាលបែកធ្លាយ ដែលជាលទ្ធផល វាអាចបណ្ដាលឲ្យផ្នែកនៃខួរក្បាលរងការបំផ្លាញធ្ងន់ធ្ងរ មុខងាររាងកាយចុះខ្សោយ ពិការភាព និងអាចបាត់បង់ជីវិតផងដែរ។
អង្គការគ្រប់គ្រងគ្រោះថ្នាក់សរសៃឈាមខួរក្បាលពិភពលោក (World Stroke Organization) បានឲ្យដឹងថា នៅទូទាំងពិភពលោក មនុស្សប្រមាណ ១៣,៧លាននាក់ អាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាលើកដំបូងនៅឆ្នាំ២០២២ ហើយប្រហែល ៥,៥លាននាក់ អាចបាត់បង់ជីវិតដោយសារស្ថានភាពសុខភាពមួយនេះ។ បន្ថែមពីនេះ ប្រសិនបើពុំមានវិធានការសមស្របទេនោះ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំអាចកើនឡើងដល់ ៦,៧លាននាក់ឯណោះ។
សញ្ញាព្រមាននៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
បញ្ហាត្រៀមគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬ Pre-Stroke អាចកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលត្រូវបានផ្អាកមួយភ្លែត និងបន្តឡើងវិញ។ អាការៈនេះ មានសភាពស្រដៀងទៅនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ពិតមែន ប៉ុន្តែវានឹងបាត់ទៅវិញនៅក្នុងរយៈពេល ២៤ម៉ោង ហើយមិនបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរឡើយ។
សញ្ញាព្រមានមួយចំនួន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល រួមមាន៖
- ស្ពឹក/ខ្សោយផ្ទៃមុខ ដៃ ឬជើង
- ព្រិលភ្នែកម្ខាង ឬទាំងសងខាង
- វិលមុខ
- ពិបាកនិយាយស្ដី
- បាត់បង់លំនឹង ។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
ក្នុងករណីដែលយើងសង្កេតឃើញមានសញ្ញាទាំងនេះ យើងចាំបាច់ត្រូវស្វែងរកជំនួយពីគ្រូពេទ្យរភ្លាមៗ ទើបជាការប្រសើរ។
ចំណុចសំខាន់
- ស្ពឹក/ខ្សោយផ្ទៃមុខ ដៃ ឬជើង
- ព្រិលភ្នែកម្ខាង ឬទាំងសងខាង
- វិលមុខ
- ពិបាកនិយាយស្ដី
- បាត់បង់លំនឹង។
[embed-health-tool-bmi]