ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអាចបង្កជាផលវិបាកផ្សេងៗ ប្រសិនបើយើងគ្រប់គ្រងស្ថានភាពជំងឺមិនបានល្អ។ ប៉ុន្តែ យើងដឹងអត់ថា ជំងឺទឹកនោមផ្អែមក៏អាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលដូចគ្នា។ តើជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានទំនាក់ទំនងគ្នាយ៉ាងម៉េចខ្លះ?
ជំងឺទឹកនោមផ្អែម
ជាទូទៅ ជំងឺនេះកើតឡើងនៅពេលដែលយើងមានបញ្ហាអាំងស៊ុយលីន ដែលជាអ័រម៉ូនជួយឲ្យគ្លុយកូសចូលក្នុងកោសិកា។ មិនថាជាជំងឺទឹកនោមផ្អែមប្រភេទ១ ឬ២នោះទេ គឺសុទ្ធតែនាំឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលបណ្ដាលឲ្យមានអាការៈដូចជានោមញឹកញាប់ ស្រេកទឹក របួសក្រជាសះស្បើយ និងអស់កម្លាំង។ ប្រសិនបើយើងមិនអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អទេនោះ ជំងឺទឹកនោមផ្អែមអាចបង្កជាផលវិបាកដូចជាជំងឺទឹកនោមផ្អែមធ្វើឲ្យដំបៅជើង ខូចសរសៃប្រសាទ និងពិការភ្នែក។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលមុខងារខួរក្បាលលែងដំណើរការ ដោយសារតែការរាំងស្ទះការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។ ជាលទ្ធផល ផ្នែកមួយនៃខួរក្បាលមិនទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលនាំឲ្យកោសិកាខួរក្បាលខូចតែម្ដង។ គ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលឲ្យមានបញ្ហាភ្នែក និងការនិយាយស្ដី ពិបាកធ្វើចលនា ឬមិនអាចគ្រប់គ្រងការបន្ទោបង់ និងជុះនោមបាន។
[embed-health-tool-heart-rate]
តើជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានទំនាក់ទំនងគ្នាយ៉ាងម៉េចខ្លះ?
យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជំងឺទឹកនោមផ្អែមបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយសារតែជំងឺនេះប៉ះពាល់ដល់សរសៃឈាម។ ជាក់ស្ដែង ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម និងសរសៃឈាម អាចប្រមូលផ្ដុំស្រទាប់ខ្លាញ់ ហើយជាតិស្ករក្នុងឈាមក៏អាចបង្កឲ្យមានកំណកឈាមផងដែរ។ ស្រទាប់ខ្លាញ់ ឬកំណកឈាមទាំងនេះ សុទ្ធតែអាចបណ្ដាលឲ្យកើតបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
កត្តាហានិភ័យស្រដៀងគ្នានៃជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ធាត់ជ្រុល
- មានជំងឺបម្រុងទឹកនោមផ្អែម
- សម្ពាធឈាមខ្ពស់។