ឈឺក្បាលក៏ជាអាការៈមួយដែលយើងតែងជួបប្រទះ ជាពិសេសឈឺក្បាលប្រកាំងដែលផ្តល់ការលំបាកជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃដូចជាការបើកបរ ធ្វើការងារ ឬសូម្បីតែការសន្ទនាធម្មតា។ ដូចនេះអត្ថបទនេះនឹងបង្ហាញពីតិននិកងាយៗដើម្បីកាត់បន្ថយការឈឺចាប់។
សម្រាក៖ នេះជាវិធីព្យាបាលអាការៈឈឺក្បាលប្រកាំងដ៏មានប្រសិទ្ធភាព និងអាចបន្ថយការឈឺចាប់បណ្ដាលមកពីអាការៈឈឺក្បាលផ្សេងៗ។ យើងអាចរកកន្លែងស្ងាត់ ឬងងឹតដើម្បីបិទភ្នែកសម្រាក ព្រោះការគេងអាចជួយបំបាត់ការឈឺចាប់បាន។
ម៉ាស្សាសៀតផ្កា និងក៖ យកដៃឈ្លី ក និងសៀតផ្កាដើម្បីឲ្យចរន្តឈាមមានលំហូរស្រួល និងជួយបន្ថយអាការៈឈឺក្បាលដែលបណ្ដាលមកពីសម្ពាធដែរ។
រក្សាកម្ដៅនៅនឹងក៖ យកកន្សែងក្ដៅឧណ្ហៗ ឬបន្ទះកម្ដៅដាក់នៅជុំវិញក និងនៅកញ្ចឹងកដើម្បីបន្ថយអាការៈឈឺក្បាល។ ប្រសិនធ្វើបែបនេះ អាការៈមិនមានភាពប្រសើរឡើង អាចយកទឹកកកមកជំនួសវិញ។
បន្ធូរអារម្មណ៍៖ ការធ្វើសមាធិ ឬដកដង្ហើមវែងៗ និងស្រមៃមើលរូបភាពដែលធ្វើឲ្យអារម្មណ៍ស្ងប់ក៏អាចជួយបានដែរ។ វិធីបន្ធូរអារម្មណ៍ផ្សេងទៀតក៏អាចយើងមានអាការៈឈឺចាប់ខ្ទោកៗបានដែរ។
កាត់បន្ថយស្ត្រេស៖ ប្រសិនជាមានអាការៈឈឺក្បាលខ្លាំង ព្យាយាមនៅឲ្យឆ្ងាយពីស្ត្រេសដូចជាចៀសឆ្ងាយពីបរិយាកាសដែលអ៊ូអរខ្លាំង ចេញធ្វើការលឿនបន្តិចប្រសិនជាអាច ឬឲ្យសមាជិកគ្រួសារជួយកិច្ចការក្នុងផ្ទះជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស
- ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការៈឈឺចាប់នានា
របបអាហារ៖ របបអាហារមានឥទ្ធិពលខ្លាំងណាស់ទៅលើអាការៈឈឺក្បាល។ យកល្អគួរកាត់បន្ថយកាហ្វេអ៊ីន គ្រឿងស្រវឹង និងឈប់ជក់បារី។ ជាពិសេសយកចិត្តទុកដាក់ទៅលើការញ៉ាំអាហារឲ្យបានទៀងទាត់។ សម្រាប់អ្នកឈឺក្បាលដោយសារកម្រិតជាតិស្ករក្នុងឈាមទាប គួរចៀសវាងការអត់ញ៉ាំអាហារ ជាពិសេសអាហារពេលព្រឹក។
អត្ថបទពាក់ព័ន្ធ៖
- អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង
- តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ
- ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស
[embed-health-tool-bmi]