backup og meta

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ទោះ​ជា​ត្រូវ​ចិញ្ចឹម​បីបាច់​ដោយ​ប៉ា ឬ​ម៉ាក់​តែ​ឯង ក៏​កូន​អាច​ទទួល​បាន​ភាព​រីករាយ និង​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ដូច​ក្មេង​ឯ​ទៀត​ដែរ ប្រសិនបើ​ប៉ា​ ឬ​ម៉ាក់​ចិញ្ចឹម​បីបាច់​កូន​​ប្រកប​ដោយ​ភាព​កក់​ក្ដៅ តែង​នៅ​ក្បែរ​កូន​រាល់​ពេល​ដែល​កូន​ត្រូវការ និង​ចេះ​បត់បែន​ដោយ​ភាព​ឆ្លាតវៃ។

កសាង​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​កូន​​

ពិត​ណាស់​ ទំនាក់ទំនង​វិជ្ជមាន​នៅ​ក្នុង​​គ្រួសារ ​អាច​ជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​សុវត្ថិភាព និង​ទទួល​បាន​​ក្ដី​​ស្រលាញ់។

ទាំង​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​ប៉ា​ ឬ​ម៉ាក់​អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូន៖

  • ចំណាយ​ពេល​នៅ​ជាមួយ​កូន ដោយ​ជជែក​លេង​​ជាមួយ​កូន​នៅ​ម៉ោង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជំនួស​ឲ្យ​ការ​មើល​ទូរទស្សន៍។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ច្រៀង​កម្សាន្ត ឬ​និយាយ​រឿង​កំប្លែង​​ឲ្យ​កូន​ស្ដាប់​នៅ​ម៉ោង​គេង​។
  • និយាយ​រឿង​ដែល​កូន​ចូលចិត្ត ដូចជា​រឿងរ៉ាវ​ទាក់ទង​នឹងកីឡា តន្ត្រី ឬ​សៀវភៅ។
  • យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ដោយ​ការ​ញញឹម សើច និង​ឱប​កូន​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  • ចំណាយ​ពេល​ខ្លះ​​​នៅ​ជាមួយ​កូន​ម្នាក់​ៗ ប្រសិនបើ​យើង​មាន​កូន​ច្រើន​​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

​លើក​ទឹក​ចិត្ត​ឲ្យ​កូន​មាន​អាកប្បកិរិយា​ល្អ នៅ​ពេល​ដែល​យើង​ចិញ្ចឹម​កូន​តែ​ឯង

ការ​កំណត់​វិធាន និង​វិន័យ​ច្បាស់លាស់​អាច​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព ប៉ុន្តែ​សម្រាប់​ប៉ា ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង អាច​មាន​ភាព​លំបាក​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​នឿយ​ហត់​ ឬ​ស្រ្តេស ឬ​ប្រសិនបើ​កូន​មាន​បញ្ហា​អាកប្បកិរិយា។

យ៉ាង​ណា​មិញ យើង​អាច​សាកល្បង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​មាន​អាកប្បកិរិយា​ល្អ ដោយ​វិធីសាស្រ្ត​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១. ទទួល​ស្គាល់​អារម្មណ៍​កូន

លើក​ទឹក​ចិត្ត​កូន​ឲ្យ​និយាយ​ចេញ​មកក្រៅ​​ នៅ​ពេល​ដែល​កូន​ខឹង ឬ​មិន​ពេញ​ចិត្ត​ ហើយ​យើង​នៅ​ចាំ​ស្ដាប់​កូន​ជានិច្ច ប៉ុន្តែ​ប៉ា ឬ​ម៉ាក់​គួរ​ពន្យល់​ថា​ទោះ​ជា​កូន​ខឹង​ខ្លាំង​ប៉ុនណា ក៏​មិន​គួរ​បញ្ចេញ​អាកប្បកិរិយា​​មិន​សមរម្យ​នោះ​ដែរ។

អត្ថបទគួរអាន៖

២. បង្កើត​វិធាន​ច្បាស់លាស់

ការ​ព្រមព្រៀង​គ្នា​លើ​ច្បាប់​វិន័យ​មួយ​ចំនួន​ នៅ​ពេល​ជួបជុំ​គ្នា​​ជា​លក្ខណៈ​គ្រួសារ​ ជា​ជំហាន​ដំបូង​ដ៏​ល្អ​ ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ និង​ដើម្បី​ឲ្យ​កូន​អាច​អនុវត្ត​វិន័យ​ទាំង​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ចិញ្ចឹមកូនតែឯង

[embed-health-tool-due-date]

៣. ព្យាយាម​​គ្រប់គ្រង​អារម្មណ៍​​​​​​​​​

​​ការ​មើល​ថែ​ទាំ​កូន​តែ​ម្នាក់​ឯង​ច្បាស់​ជា​មិន​ស្រួល​ទេ ហើយ​ពេល​ខ្លះ​យើង​ក៏​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដូច​គ្នា។ ឧទាហរណ៍​​ ជួនកាល​ យើង​ស្រែក​​គំហក​ដាក់​កូន​ ឬ​ទុក​កូន​ចោល​រយៈពេល​យូរ។ ក្នុង​ករណី​នេះ ប៉ា​ ឬ​ម៉ាក់​មិន​គួរ​ពិបាក​ចិត្ត​ពេក​ឡើយ ដោយ​គួរ​តែ​​បង្ហាញ​ឲ្យ​កូន​ដឹង​ថា យើង​នឹង​មិន​ធ្វើ​បែប​នោះ​ទៀត​ឡើយ​ ព្រម​ទាំង​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​ប្រសើរ​ជាង​មុន​នៅ​ពេល​ក្រោយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Single parents and positive single parenting

https://raisingchildren.net.au/grown-ups/family-diversity/parenting-after-separation-divorce/single-parenting

How a Single & Parenting group works

https://www.singleandparenting.org/

Single parenting and today’s family

https://www.apa.org/topics/parenting/single-parent

Being a Single Parent

https://familydoctor.org/being-a-single-parent/

កំណែ​ប្រែបច្ចុប្បន្ន

07/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម