backup og meta

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?

ការ​ចិញ្ចឹម​កូន​តែ​ឯង​ តែង​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ ជា​ពិសេស​ចំពោះ​ម៉ាក់​ៗ​តែ​ម្ដង ដែល​ត្រូវ​ដើរ​តួនាទី​ជា​ប៉ា​ផង និង​ជា​ម៉ាក់​ផង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ ក៏​ដូចជា​​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ពិត​ណាស់ ការ​ចិញ្ចឹម​កូន​តែ​ឯង​ អាច​ធ្វើ​ឲ្យ​សេចក្ដី​សុខ និង​ភាព​រីករាយ​របស់​យើង​ត្រូវ​ថមថយ ប្រសិនបើ​យើង​មិន​អាច​​រក​ដំណោះស្រាយ​ឲ្យ​បាន​​សមស្រប​ទៅ​នឹង​​បញ្ហា​​អស់​ទាំង​នោះ​បាន​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ ជា​បញ្ហា​ទូទៅ​ដែល​ប៉ា ឬ​ម៉ាក់​ចិញ្ចឹម​កូន​តែ​ឯង ​តែង​ប្រឈម​ ក៏​ដូចជា​គន្លឹះ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។

១. ភាព​ឯកា

ផលវិបាក​មួយ​ដែល​ប៉ា ឬ​ម៉ាក់​ចិញ្ចឹម​កូន​តែ​ឯង ឧស្សាហ៍​ជួប​ប្រទះ គឺ​ភាព​ឯកា និង​ពុំ​មាន​អ្នក​ដែល​អាច​​ពឹង​ពាក់​បាន។ ជាមួយ​គ្នា​នេះ​ដែរ ការ​ចងចាំ​ល្អ​ៗ​ពី​មុន​ក៏​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

ដំណោះស្រាយ៖ ការ​ផ្លាស់ប្ដូរ​គំនិត​អវិជ្ជមាន​ ទៅ​ជា​ការ​គិត​វិជ្ជមាន​វិញ អាច​ផ្ដល់​ពេលវេលា​ឲ្យ​យើង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​​ច្បាស់។ ប៉ា ឬ​ម៉ាក់​គួរ​ប្រើ​ថាមពល​ក្នុង​​ការ​ធ្វើ​​សកម្មភាព​ដែល​មាន​ប្រយោជន៍​ផ្សេង​ៗ និង​ចំណាយ​ពេល​នៅ​ជាមួយ​កូន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ត្រូវ​ចាំ​ថា កូន​ៗ​ក៏​​​ត្រូវការ​យើង​ជា​កម្លាំង​ជំរុញ​ចិត្ត​​​របស់​ខ្លួន ដូច​ទៅ​នឹង​ប៉ា ឬ​ម៉ាក់​ដែរ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. កូន​ខ្វះ​វិន័យ​

ដោយ​សារ​តែ​ស្រ្តេស ក្មេង​មួយ​ចំនួន​​អាច​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​ ដើម្បី​ទាមទារ​​ការ​ចាប់​អារម្មណ៍​ពី​​ប៉ា ឬ​ម៉ាក់ ដែល​ទង្វើ​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ហត់​ខ្លាំង ក្នុង​ការ​បំពេញ​កិច្ចការ​​ផ្សេងៗ។ បញ្ហា​មួយ​ទៀត គឺ​​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​កាត់បន្ថយ​ពេលវេលា​នៅ​ជាមួយ​កូន ទើប​ធ្វើ​ឲ្យ​ក្មេង​​ចាប់ផ្តើម​មាន​អាកប្បកិរិយា​រឹងរូស និង​មិន​ស្ដាប់​បង្គាប់​ប៉ា ឬ​ម៉ាក់។

ដំណោះស្រាយ៖ ក្នុង​ករណី​លែងលះ​គ្នា​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​ដៃគូ​ជា​រឿយ​ៗ​ អំពី​ការ​បង្រៀន​វិន័យ​សីលធម៌​ដល់​កូន មុន​ពេល​ដែល​អ្វី​ៗ​ហួស​ពេល។ ប៉ុន្តែ ក្នុង​ករណី​ដែល​ដៃគូ​បាត់បង់​ជីវិត ប៉ា​ ឬ​ម៉ាក់​ អាច​សុំ​ជំនួយ​ពី​សមាជិក​គ្រួសារ​ ឲ្យ​ជួយ​អប់រំ​ណែនាំ ក៏​ដូចជា​តាមដាន​ឥរិយាបថ​របស់​កូន​ជា​​​ញឹកញយ។

[embed-health-tool-heart-rate]

៣. ការ​មិន​ផ្ដល់​តម្លៃ

បញ្ហា​មួយ​ទៀត​ដែល​ប៉ា ឬ​ម៉ាក់​តែង​ជួប​ប្រទះ​ក្នុង​សង្គម​សព្វ​ថ្ងៃ គឺ​​ការ​​វាយ​តម្លៃ​មិន​ល្អ​​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ជំនួស​ឲ្យ​ការ​គាំទ្រ​ទៅ​វិញ។ ពិត​ណាស់ ប្រសិន​បើ​យើង​ទទួល​បាន​ការ​វិនិច្ឆ័យ​មិន​ល្អ ពី​សមាជិក​គ្រួសារ និង​មិត្តភ័ក្ដិ យើង​អាច​នឹង​បាត់បង់​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង​។

ដំណោះស្រាយ៖ ប៉ា ឬ​ម៉ាក់​គួរ​នៅ​ជាមួយ​នឹង​ក្រុម​អ្នក​ដែល​ជឿជាក់​ និង​យល់​ពី​យើង​ច្បាស់​ ដោយ​មិន​វិនិច្ឆ័យ​បែប​អវិជ្ជមាន​ណា​មួយ។ បន្ថែម​ពី​នេះ យើង​គួរ​ចូលរួម​ក្នុង​សកម្មភាព​​ផ្សេង​ៗ ដែល​អាច​បង្កើន​ទំនុក​ចិត្ត​​​ដល់​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ។

ចិញ្ចឹមកូនតែឯង

អត្ថបទគួរអាន៖

៤. មាន​អារម្មណ៍​ខុស​ឆ្គង

ជា​ទូទៅ ប៉ា ឬ​ម៉ាក់​អាច​នឹង​មាន​អារម្មណ៍​ខុស​ឆ្គង​ ក្រោយ​​ពេល​លែងលះ​រួច ដោយ​យល់​ថា​កំហុស​​គ្រប់យ៉ាង​គឺ​មក​ពី​យើង​តែ​ម្នាក់​គត់​។

ដំណោះស្រាយ៖ ជា​ជាង​ការ​​ស្ដីបន្ទោស​ឲ្យ​​ខ្លួន​ឯង ប៉ា​ ឬ​ម៉ាក់​គួរ​តែ​ព្រម​​ទទួល​យក​ការ​ពិត និង​មាន​ភាព​ជឿជាក់​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ លើស​ពី​នេះ យើង​គួរ​​ចំណាយ​ពេល​គិត​ពី​ចំណុច​វិជ្ជមាន និង​រស់នៅ​ជាមួយ​នឹង​បច្ចុប្បន្ន​​ទើប​ជា​ការ​ប្រសើរ។​​​

​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​The Unique Challenges of Single Parenting

https://www.familypromiseofmc.org/post/the-unique-challenges-of-single-parenting

What 3 Problems Do Most Single Parents Face?

https://bestrongintl.org/programs/what-3-problems-do-most-single-parents-face/

Problems and Strengths of Single-Parent Families: Implications for Practice and Policy

https://www.jstor.org/stable/585557

Single parenting

https://www.betterhealth.vic.gov.au/health/healthyliving/single-parenting

​​

កំណែ​ប្រែបច្ចុប្បន្ន

14/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម