backup og meta

ធម៌ត្រជាក់ បង្រៀនកូនពីខុសមកត្រូវ ដោយមិនធ្វើឲ្យកូនខ្លាចប៉ាម៉ាក់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

    ធម៌ត្រជាក់ បង្រៀនកូនពីខុសមកត្រូវ ដោយមិនធ្វើឲ្យកូនខ្លាចប៉ាម៉ាក់

    ម៉ាក់​ប៉ា​គ្រប់​រូប​ចង់​បាន​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ និង​ចង់​ឲ្យ​កូន​ចេះ​ដឹង​ខុស​ត្រូវ ទើប​ខំ​ប្រឹង​បង្រៀន​កូនៗ​តាំង​ពី​តូច​មក​ឲ្យ​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់។ ការ​ជួយ​កូន​ឲ្យ​យល់​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​សកម្មភាព​ដែល​ពួក​គេ​ធ្វើ ក៏​ដូច​ជា​ការ​បង្រៀន​ពី​អាកប្បកិរិយា​ល្អ​ៗ​ដល់​កូន គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​ធំ​ឡើង​ដោយ​ភាព​វិជ្ជមាន។

    ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​បង្រៀន​កូន​ឲ្យ​ដឹង​ខុស​ត្រូវ តាំង​ពី​ក្មេង ដើម្បី​ឲ្យ​ពួក​គេ​លូត​លាស់​ធំ​ឡើង ក្លាយ​ជា​បុគ្គល​ល្អ​មួយ​រូប ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។

    ១.បង្ហាញ​ការ​យល់​ចិត្ត និង​អំពើ​ល្អ

    ម៉ាក់​ប៉ា​អាច​បណ្ដុះ​ទំនាក់​ទំនង​ដែល​កូន​ៗ​អាច​ទទួល​បាន​អារម្មណ៍​នៃ​ក្ដី​ស្រលាញ់ យល់ចិត្ត ជា​គ្រឹះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​អារម្មណ៍ និង​ការ​យល់​ចិត្ត​អ្នក​ដទៃ​របស់​កូន​ៗ។

    ២.បង្ហាញ និង​ប្រាប់

    បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ខុស​មក​ត្រូវ​ដោយ​ពាក្យ​ពេចន៍ និង​អាកប្ប​កិរិយា​ទន់ភ្លន់ ថ្នមៗ។ កាល​ណា​យើង​និយាយ​ស្រួល​បួល​ជាមួយ​ក្មេង កូន​នឹង​មិន​ភ័យ ហើយ​ងាយ​ស្ដាប់​បង្គាប់​យើង ជាង​ពេល​ដែល​យើង​ស្រែក​គំហក​ដាក់ ធ្វើ​ឲ្យ​កូន​ខ្លាច។

    ៣.យក​ចិត្ត​ទុក​ដាក់​ទៅ​កូន

    ក្មេងៗ​គ្រប់​រូប ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ចាស់ៗ​ក្បែរ​ខ្លួន ជា​ពិសេស​ម៉ាក់​ប៉ា ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ល្អ​នោះ​គឺ ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជំរុញ​កូន​ឲ្យ​មាន​ចរិត​ល្អ និង​បោះ​បង់​ចោល​ទង្វើ​មិន​ល្អ​ដែល​កូន​មាន។

    តិចនិកចិញ្ចឹមកូន

    ៤.សុំទោស​កូន ពេល​ធ្វើ​ខុស

    ពេល​ដែល​យើង​ធ្វើ​ខុស ទោះ​យើង​មាន​នាម​ជា​ម៉ាក់​ប៉ា ក៏​ត្រូវ​សុំ​ទោស​កូនៗ​ដែរ។ នេះ​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា យើង​ទទួល​កំហុស និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គិត និង​អារម្មណ៍​របស់​កូន។ លើស​ពី​នេះ វា​ក៏​អាច​ក្លាយ​ជា​គំរូ​មួយ​ដ៏​ល្អ សម្រាប់​កូន​ពេល​ធំ​ឡើង ឲ្យ​មាន​ទំនួល​ខុស​ត្រូវ។

    ៥.ណែនាំ​កូន​ឲ្យ​ចេះ​ជួយ​អ្នក​ដទៃ

    លើក​ទឹក​ចិត្ត​ឲ្យ​កូន​ជួយ​អ្នក​ដទៃ តាម​ដែល​កូន​អាច​ធ្វើ​ទៅ​បាន។ ទោះ​បី​ជា​ទង្វើ​នោះ​តូច​តាច​ដូច ជួយ​រើស​របស់ ឬ​ជួយ​ធ្វើ​ការងារ​ក្នុង​សង្គម​ទេ វា​អាច​ជា​ឱកាស​មួយ​ឲ្យ​កូន​យល់​ដឹង​ពី សប្បុរស​ធម៌ ឬ​ការ​គោរព​អ្នក​ដទៃ។ល។

    ម៉ាក់​ប៉ា​ទាំង​អស់​អាច​មាន​តិចនិក​បង្រៀន​កូន​ឲ្យ​ធ្វើ​អំពើ​ល្អ​ច្រើន​យ៉ាង​ខុសៗគ្នា។ អ្វី​ដែល​សំខាន់​នោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​អំពើ​ហឹង្សា វាយ ទាត់​កូន​រាល់​ពេល​កូន​ធ្វើ​ខុស ឬ​ពេល​ដែល​កូន​មិន​ស្ដាប់​បង្គាប់​ទេ។ ការ​ប្រើ​ធម៌​ក្ដៅ​មក​បង្រៀន​កូន មិន​មែន​ជា​វិធី​ល្អ​ទេ ហើយ​វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ខ្លាច បំផ្លាញ​ភាព​ស្និទ្ធ​ស្នាល​ក្នុង​គ្រួសារ ឬ​អាច​ឲ្យ​កូន​ខ្វះ​ភាព​កក់​ក្ដៅ កើត​ជំងឺ​បាក់​ទឹក​ចិត្ត គិត​ខុស​ក៏​ថា​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម