ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ក្នុងចំណោមជំងឺមហារីកទាំងអស់ ជំងឺមហារីកឈាមជាជំងឺធ្ងន់ធ្ងរមួយដែលកើតឡើងទាំងលើក្មេងៗ និងយុវវ័យ តែសម្រាប់ក្មេងតូចៗយើងជាអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្លាំង។ ជំងឺមហារីកឈាមស ធ្វើឲ្យខួរឆ្អឹងខ្នងមិនអាចបង្កើតកោសិកាឈាមក្រហម និងប្លាកែតបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការរាងកាយ។ ជំងឺនេះអាចមានសភាពធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ មានគ្រោះថ្នាក់ច្រើន និងពិបាកព្យាបាល។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល បកស្រាយឲ្យដឹងថា ចំពោះការព្យាបាលហើយអាចកើតឡើងវិញម្ដងទៀតនោះ គឺមានដែលយើងហៅសាមញ្ញៗថា លាប់ជំងឺឡើងវិញ។ ជំងឺមហារីកឈាមនៅលើក្មេង ត្រូវពេទ្យចែកចេញទៅតាមកម្រិតដូចជា ស្រាល មធ្យម និងធ្ងន់ធ្ងរ។
កម្រិតនៃជំងឺមហារីកឈាមលើក្មេងខ្លះអាចព្យាបាលជា តែប្រឈមនឹងការលាប់ឡើងវិញ ក្រោយបញ្ចប់ការព្យាបាលរួច (ឧ.៣-៥ឆ្នាំ)។ ចំណែកកម្រិតខ្លះទៀត ក្រោយការព្យាបាលរួច ក្មេងៗអាចជាដាច់ពីជំងឺមហារីកឈាមនេះ រហូតអស់មួយជីវិត។ ប៉ុន្តែ បើក្មេងកើតជំងឺមហារីកឈាមដល់ដំណាក់កាលធ្ងន់ធ្ងរហើយនោះ គឺមិនអាចព្យាបាលបានទេ ជាហេតុធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។
ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិរូបនេះ បន្តថា បន្ទាប់ពីទទួលការព្យាបាលហើយ ភាគរយច្រើនគឺមិនមានផលប៉ះពាល់អីផ្សេងទៅដល់សុខភាពក្មេង ពេលលូតលាស់ទៅថ្ងៃមុខទេ ក៏ប៉ុន្តែ វាមានកត្តាប្រឈមតិចតូចដែរ ដូចជា ទាក់ទងនឹងបញ្ហាបង្កកំណើត (ឧ.ក្មេងប្រុសអាចប្រឈមនឹងការថយចុះនៃការបង្កកំណើត ពេលពេញវ័យ)។ លោកថា ខាងក្រុមគ្រូពេទ្យព្យាយាមព្យាបាល ក្មេងដែលឈឺឲ្យរួចផុតពីជំងឺផ្សេងៗណាស់ ហើយចៀសវាងពីកត្តាប្រឈមផ្សេងៗតាមដែលអាចធ្វើទៅបាន។
ជាទូទៅ បើសង្ស័យថាកើតជំងឺមហារីកឈាម ពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តឈាមរកមហារីក ឬធ្វើតេស្តផ្សេងទៀតនៅមន្ទីរពិសោធន៍។ ក្នុងករណីដែលក្មេងកើតជំងឺមហារីកឈាម ភាគច្រើនគឺបង្ហាញនូវសញ្ញាដូចជា ហត់អស់កម្លាំង ស្លេកស្លាំង បែកញើសគ្មានមូលហេតុ ក្ដៅខ្លួនញាក់ ឈឺក្បាល វិលមុខ និងពិបាកដកដង្ហើម។ល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕