backup og meta

ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ

    បើ​និយាយ​ពី​បញ្ហា​ក្បាល​មូល ឬ​សំប៉ែត​ម៉ាក់​ៗ​ប្រាកដជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ពិសេស​អ្នក​មាន​កូន​ស្រី​តែម្ដង ព្រោះ​កូន​ណា​មាន​ទម្រង់​ក្បាល​មូល​មើល​ទៅ​ស្អាត។ ដូចនេះ​ហើយ​ម៉ាក់​ៗ​មាន​បទពិសោធន៍​ថែទាំ​កូន​បាន​ក្បាល​មូល​ស្អាត​ល្អ​នឹង​ចូល​ខ្លួន​មក​ចែក​រំលែក​វិធី​ជួយ​ឲ្យ​ក្បាល​មូល​ស្អាត។

    ១- ដេក​ផ្អៀង

    ម៉ាក់​ៗ ចេន ចានី អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ដែល​ឲ្យ​កូន​គេង​ផ្ងារ​ឡើយ គឺ​គេង​ផ្អៀង ឬ​ផ្កាប់​មុខ​រហូត ដើម្បី​មិន​ឲ្យ​ផ្នែក​ខាងក្រោយ​រង​សម្ពាធ ឬ​ដេក​ផ្ទាល់​ទៅ​នឹង​គ្រែ។ អ្នក​ម៉ាក់​កូន ២ បាន​បន្ត​ទៀត​ថា ពេល​បៅ​គឺ​ខ្លួន​អង្គុយ ហើយ​កម្រ​បំបៅ​ដេក​ណាស់ ហើយ​បើ​បែងចែក​ពេលវេលា​គេង​របស់​កូន​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​កូន​ភ្ញាក់​ពី​គេង ក៏​មិន​ទម្លាប់​ឲ្យ​ដេក​លេង​រហូត​ដែរ គឺ​លើក​មក​បី​លេង កុំឲ្យ​ក្បាល​ប៉ះ​ជាប់​ទៅ​នឹង​ផ្ទៃ​រាបស្មើ​ច្រើន​ពេក បើ​ទោះ​ជា​មាន​ខ្នើយ​កើយ​ក៏ដោយ។ មួយ​វិញ​ទៀត ការ​គេង​របស់​កូន​ត្រូវ​តែ​ផ្អៀង​តាំងពី​កើត​ភ្លាម ដោយ​ឆ្លាស់​គ្នា​មួយ​ថ្ងៃ​ផ្អៀង​ឆ្វេង ស្អែក​ឡើង​ផ្អៀង​ស្ដាំ រហូត​ដល់​កូន​អាយុ ៣ ឆ្នាំ​ឡើង ឆ្អឹង​ក្បាល​ចាប់ផ្ដើម​រឹងមាំ លែង​ក្រពិត​ទៀត​ហើយ។

    ២- កំណត់​របៀប​គេង​របស់​កូន

    ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា កូន​ទាំង ៤ នាក់​របស់​អ្នកនាង​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្បាល​សំប៉ែត ព្រោះ​ជា​កូន​ដំបូង​មិន​បាន​ដឹង​ពី​របៀប​ដាក់​ឲ្យ​កូន​ដេក​ត្រឹមត្រូវ ទើប​កូន​ទៅ​ជា​បែប​នោះ។ កូន​ក្រោយ​ៗ​ទៀត​អ្នក​ម៉ាក់​វ័យ ៣៤ ឆ្នាំ​រូប​នេះ បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ គេ​ក៏​ប្រាប់​ឲ្យ​ដាក់​កូន​គេង​ផ្អៀង បើ​កូន​មិន​ចេះ ត្រូវ​យក​ខ្នើយ​តូច​ៗ​មក​កល់ ដើម្បី​ឲ្យ​គេ​ទម្លាប់​គេង​បែប​នោះ ហើយ​ត្រូវ​យក​កូន​ខ្នើយ​មួយ​ទៀត​មក​ដាក់​ឲ្យ​កូន​ឱប ដើម្បី​ទល់​លំនឹង​ខ្លួន ហើយ​អាច​គេង​លក់​ស្កប់ស្កល់។ អ្នក​ជំនាញ​ផ្នែក​កុមារ​នៅ​បារាំង​បាន​ណែនាំ លីដា ឲ្យ​កូន​គេង​ទាល់​តែ​ធំ ចាំ​បណ្ដោយ​ឲ្យ​គេង​តាម​បែប​ចិត្ត​ចង់​របស់​គេ។ មួយ​វិញ​ទៀត​យើង​អាច​ទិញ​ខ្នើយ​សម្រាប់​ទារក ដែល​មាន​ប្រហោង​ក្នុង​អាច​ឲ្យ​ក្បាល​ផ្នែក​ខាងក្រោយ​ធ្លាក់​ចុះ​ទៅ​ក្រោម នាំឲ្យ​ទម្រង់​ក្បាល​មូល​ល្អ​បាន​ដូចគ្នា ប្រសិនបើ​យើង​គ្មាន​ពេល​តំរែតម្រង់​ក្បាល​កូន​ពេល​គេង។

    ថែទាំកូន

    ៣- ត្រូវគេង​ឆ្លាស់​ខាង​គ្នា

    អ្នកនាង តែន មករា បាន​ឲ្យ​ដឹង​ថា បើ​ចង់​កូន​គេង​ផ្អៀង​ឆ្លាស់​គ្នា​សងខាង យើង​ត្រូវ​គេង​ឆ្លាស់​ខាង​គ្នា​ទៅវិញទៅមក​ដែរ។ មាន​ន័យ​ថា ម្ដង​គេង​ខាង​ឆ្វេង​ដៃ​កូន ស្អែក​ឡើង​ទៅ​គេង​ខាង​ស្ដាំ​វិញ ព្រោះ​កូន​ភាគច្រើន​គេង​បែរ​មុខ​រក​មក​ម៉ាក់ បើ​យើង​គេង​នៅ​តែ​មួយ​កន្លែង​កូន​ផ្អៀង​តែ​មួយ​ចំហៀង បែប​នេះ​ក្បាល និង​មុខ​ប្រាកដជា​វៀច​មិន​ខាន។ មួយ​វិញ​ទៀត​កន្លែង​កូន​គេង​ត្រូវតែ​មាន​កម្រាល​ទន់​ៗ ព្រោះ​ពេល​ក្បាល​កូន​ធ្លាក់​ពី​ខ្នើយ​ក៏​មិន​ប៉ះទង្គិច នាំ​ឲ្យ​មាន​ការ​ឈឺចាប់ ហើយ​រឿង​សំខាន់​មួយ​ទៀត​បើ​ចង់​ឲ្យ​កូន​គេង​ផ្កាប់​មុខ មិន​ត្រូវ​មាន​ភួយ ឬ​ខ្នើយ​នៅ​ក្បែរ​ឡើយ ដើម្បី​ចៀសវាង​ថប់​ដង្ហើម​កូន។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម