backup og meta

ម៉េចបានកូនកើតមកមានបញ្ហាឆែបក្រអូមមាត់ឬឆែបមាត់?

ម៉េចបានកូនកើតមកមានបញ្ហាឆែបក្រអូមមាត់ឬឆែបមាត់?

គ្មាន​ម៉ាក់​ប៉ា​ដែល​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា ឬ​មិន​ភាព​ប្រក្រតី​នៅ​ត្រង់​ផ្នែក​ណាមួយ​នោះ​ទេ។ ម៉ាក់​ប៉ា​ស្ទើរ​គ្រប់​រូប តែង​ប៉ូវ​​កម្លាំង ញ៉ាំ​របស់​ល្អៗ​ដែល​ជំនួយ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ប៉ុន្តែ​ពេល​ខ្លះ បើ​ម៉ាក់​ៗ​ទទួល​បាន​ប្រូតេអ៊ីន ឬ​វីតាមីន​មិន​បាន​គ្រប់​គ្រាន់​ទេ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​ផ្នែក​ណា​មួយ​របស់​កូន​បាន​ដូច​ជា កូន​អាច​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់។

ហេតុអ្វីក្មេងកើតមកមានបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់?

ចំពោះ​បញ្ហា​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ឆែប​ក្រអូម​មាត់ គឺ​ជា​បញ្ហា​ពិការ​ភាព​ពី​កំណើត​ដែល​មាត់​របស់​កូន​លូត​លាស់​មិន​បាន​ពេញ​លេញ ដែល​បង្ក​ឲ្យ​ទារក​ឆែប​មាត់​បែប​នេះ។ បញ្ហា​ឆែប​ក្រអូម​មាត់របស់​ទារក​អាច​កើត​ឡើង​បណ្ដាល​មក​ម្ដាយ​ទទួល​បាន​សារធាតុអាស៊ីដហ្វូលិក មិន​បាន​គ្រប់​គ្រាន់​នៅ​អំឡុង​ពេល​ដែល​កំពុង​ពពោះ។

ផលវិបាកបើមានឆែបក្រអូបមាត់ឬឆែបមាត់

ស្រប​គ្នា​នេះ​ដែរ CDC អាមេរិក ​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ប្រឈម​នឹង​មាន​បញ្ហា​កូន​កើត​មក​ឆែប​ក្រអូម​មាត់ គឺ​ស្ត្រី​ដែល​ជក់​បារី​ពេល​ពពោះ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពេល​ពពោះ និង​ស្ត្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រសិន​បើ​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត ទារក​នោះ​តែង​ប្រឈម​នឹង​បញ្ហា​ដូច​ជា៖

– ពិបាក​ញ៉ាំ​អាហារ

– ពិបាក​ក្នុង​ការ​និយាយ

– បញ្ហា​ឆ្លង​មេរោគ​ត្រចៀក

– បញ្ហា​ក្នុង​ការ​ស្ដាប់

– បញ្ហា​ធ្មេញ

កត្តាប្រឈមបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់

ដូច​នេះ​ ដើម្បី​បង្ការ​​មិន​ឲ្យ​កូន​កើត​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត​ ស្ត្រីពពោះ​អាច​ធ្វើ​តាម​វិធីសាស្ត្រ​បង្ការ​ហានិភ័យ​ក្នុង​ការ​កើត​មាន​បញ្ហា​នេះ​ដូច​ជា៖

– ត្រូវ​ប្រាកដ​ថា ទទួល​បាន​សារធាតុ​អាស៊ីដហ្វូលិកបាន​គ្រប់​គ្រាន់

– កុំ​ជក់​បារី ឬ​ផឹក​ស្រា​ក្នុង​ពេល​ពពោះ

– មាន​ទម្ងន់​តាម​ស្តង់ដារ

– ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ។ល។

ស្វែងយល់ពីបញ្ហាផ្សេងទៀត៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Facts about Cleft Lip and Cleft Palate – https://www.cdc.gov/ncbddd/birthdefects/cleftlip.html
Cleft lip and cleft palate – Symptoms and causes – https://www.mayoclinic.org/diseases-conditions/cleft-palate/symptoms-causes/syc-20370985
Cleft Lip (for Parents) – Nemours KidsHealth – https://kidshealth.org/en/parents/cleft-lip.html
Caring for Babies Born with Cleft Lip and/or Palate – https://www.healthychildren.org/English/health-issues/conditions/Cleft-Craniofacial/Pages/Cleft-Lip-and-Palate-Parent-FAQs.aspx
Cleft Lip and Palate – https://www.chop.edu/conditions-diseases/cleft-lip-and-palate

កំណែ​ប្រែបច្ចុប្បន្ន

07/10/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម