backup og meta

ម៉ាក់ប៉ាមកដឹងពីការលូតលាស់កូន រយៈពេល ៦ ខែដំបូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    ម៉ាក់ប៉ាមកដឹងពីការលូតលាស់កូន រយៈពេល ៦ ខែដំបូង

    រយៈពេល ៦ ខែ​ដំបូង​នៃ​កំណើត​របស់​កូន​ ម៉ាក់​ប៉ា​ពិតជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​អំឡុង​ពេល​នោះ​សុខភាព​ទារក​ក៏នៅ​មិន​ទាន់​រឹងមាំខ្លាំង​នៅ​ឡើយ​ទេ។ ដើម្បី​កុំឲ្យ​អាណាព្យាបាល​មាន​ក្ដី​កង្វល់ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​នឹង​រៀបរាប់​ដូច​ខាងក្រោម។

    – ទារក​កើត គ្រប់​គីឡូ​ជា​ធម្មតា មាន​ទម្ងន់​ចាប់ពី ២,៥  គីឡូក្រាម។

    – ប៉ុន្តែ​រយៈពេល ៣-៥ ថ្ងៃ​ដំបូង ទារក​ត្រូវ​ស្រក​ទម្ងន់ ១០-២០ ក្រាម ​នៃ​ទម្ងន់​ទើប​កើត​វិញ ព្រោះ​ត្រូវ​បាត់បង់​ជាតិ​ទឹក​តាម​ការ​នោម លាមក។

    – ចាប់ពី ១ សប្ដាហ៍​បន្ទាប់​មក​ទារក​នឹង​កើន​ទម្ងន់​ប្រមាណ​ជា ២០-៤០ ក្រាម/ថ្ងៃ​វិញ ប្រសិនបើ​បាន​បំបៅ​ដិតដល់ ឬ​គ្រប់គ្រាន់

    – អាយុ ២ សប្ដាហ៍​ទៅ អាច​កើន​ទម្ងន់​ចាប់ពី ១០០ ទៅ ១២៥ ក្រាម/សប្ដាហ៍

    – អាយុ ១-៤ ខែ ទម្ងន់​ឡើង ១​គីឡូ​រាល់​ខែ

    – អាយុ ៤-៦ ខែ​ទម្ងន់​ឡើង ៥០០-៧០០ ក្រាម

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជាទូទៅតាមបញ្ជីរង្វាស់រង្វាល់សុខភាពកូន​ចាប់ពី ៤-៦ ខែ​ ទម្ងន់​មិន​សូវ​ឡើង​ខ្លាំង​ឡើយ ចំណែក​ឯក្មេងដែល​ធំ​ធាត់​រហូត គឺ​មាន​បញ្ហា​ហ្សែន​ទៅ​វិញ​ទេ តែ​ជាក់ស្ដែង​ក្មេង​ឥឡូវ​ខ្លះ​ថ្លោសៗណាស់ អាយុទើបមួយ​ខែ ឡើង ២ ឬ ៣ គីឡូក៏​មាន​ដែរ ព្រោះ​បាន​បៅ​ច្រើន។

    បន្ទាប់ពី​ចូល​ដល់​វ័យ ៦ ខែ​កូន​ក៏​ចាប់ផ្ដើម​ទទួល​បាន​អាហារ​ផ្សេង​ក្រៅ​ពី​ទឹក​ដោះម្ដាយ ហើយ​ជា​ធម្មតា​គីឡូ​កូន​ក៏​មិន​ឡើង​ខ្លាំង​ដូចកាលពីអាយុ ១-៤ ខែ​ដែរ តែ​សុខភាព​កាន់តែ​រឹងមាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម